រឿង បន្លំស្នេហ៍ថែបេះដូង
ភាគទី៤
ការសន្ទនាបានបញ្ចប់ពួកគេទាំងពីរបានចេញដំណើរទៅកន្លែងមួយ។
*ខន់ដូរ*
"នេះលោកនាំខ្ញុំមកទីនេះធ្វើអី?"ថេយ៉ុងនិងជុងហ្គុកបានដើរចូលមកក្នុងបន្ទប់ខន់ដូមួយដែលពោពេញទៅដោយរបស់លម្អថ្លៃប្រណិតៗជាច្រើន។
"នេះជាខន់ដូររបស់លោក!!"ថេយ៉ុងហុចសោនិងកាតស្កេនអោយទៅជុងហ្គុកបញ្ជាក់ថាគេអោយកម្មសិទ្ធិទៅអោយជុងហ្គុកហើយ។
"មែនឬ??"ជុងហ្គុកមិនចង់ជឿថាថេយ៉ុងជាមនុស្សចិត្តល្អដល់ថ្នាក់នេះ នេះទើបតែស្គាល់គ្នាទេតែគេហ៊ានអោយខន់ដូរមួយមកអោយគេ។
"Emm"នាយហុចសោនិងកាតអោយជុងហ្គុកក៏ដើរព័ទ្ធដៃមើលទិដ្ឋភាពខន់ដូររបស់ខ្លួនដែលបានទុកចោលអស់រយៈពេលជាយូរ។
"អរគុណណាស់លោក!!"ជុងហ្គុកអោនគំនាបអរគុណថេយ៉ុងទាំងសប្បាយចិត្តក្រៃលែង។
"និយាយចឹង លោកឈ្មោះអី?"អាឡៃតែសប្បាយចិត្តភ្លេចនឹកគិតរឿងឈ្មោះ ព្រោះជុងហ្គុកមិនទាន់បានស្គាល់ឈ្មោះរាងតូចទេ។
"ខ្ញុំឈ្មោះគីម ថេយ៉ុង"រាងតូចតបទៅអ្នកម្ខាងទាំងមិនមើលមុខ
"បាទ"នាយមិនចង់រញ៉េរញ៉ៃច្រើនក៏បញ្ឈប់ការសួរត្រឹមនេះហើយដើរមើលជុំវិញខន់ដូរ
"ខ្ញុំទៅវិញហើយ!!បើត្រូវការអីខលទៅបុគ្គលិកទៅ ស្អែកជួបគ្នា!!"ថេយ៉ុងដើរមកជិតជុងហ្គុកហើយវៃស្មាគេតិចៗរួចដើរចេញទៅបាត់។ជុងហ្គុកដើរចូលមកក្នុងបន្ទប់បើកវាំងននមើលទេសភាពខាងក្រៅពីលើបន្ទប់វាពិតជាស្រស់ស្អាតនិងស្រស់ស្រាយខ្លាំងណាស់គួរអោយចង់រស់នៅបើគិតជាតម្លៃប្រាកដជាថ្លៃខ្លាំងណាស់មើលទៅ។
-skip-
៚ភូមិគ្រឹះត្រកូលលី
ផាច់........
សម្លេងទះកំភ្លៀងលឺលាន់ពេញផ្ទះតែបែជាគ្មានអ្នកណាអើពើទៅវិញ។អ្នកណាទៅហ៊ានបើអ្នកស្រីតូច លី ស៊ូជី ជាអ្នកទះដោយផ្ទាល់ទៅហើយ។
"អាពួកបំបង់បាយ!!មាឌអោយប៉ុនដំរីចាប់បងហ្គុកមិនបាន រាល់ថ្ងៃនឹងខួរឯងមានយកមកគិតខ្លះទេ??"នាងតូចស្រែកជេរបុរសពីរនាក់ដែលកំពុងឈរនៅនឹងមុខខ្លួនអោនក្បាលចុះដូចខ្លាចនឹងនាងតូចម្នាក់នេះខ្លាំងណាស់។
"ខ្ញុំសុំទោស!!"ពួកគេទាំងលុតជង្គង់ក្រាបសុំទោសដល់ជើងរបស់នាងតូចស៊ូជី
"ខ្ញុំមិនត្រូវការពាក្យសុំទោសទេ ខ្ញុំត្រូវការបងហ្គុក!!!"រាងស្ដើងនៅតែស្រែកទ្រហឹងលឺលាន់ពេញផ្ទះ
"បានហើយស៊ូជី!!!ចាំប៉ាជាអ្នកចាត់ការ!!"លោកប៉ារបស់នាងតូចដែលមានឈ្មោះ លី យេប៊ីន ជាអ្នកមានអំណាចជាងគេនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយនេះ។គាត់ចុះពីលើជណ្ដើរមកថ្នមៗពីមួយកាំទៅមួយកាំដោយមានឈើច្រត់នឹងអ្នកបម្រើជួយទប់ព្រោះគាត់ចាស់ណាស់ទៅហើយ។
"ចា៎ លោកប៉ា!!"នាងតូចឈរអែបផ្លូវអោយឪពុកព្រោះក្នុងផ្ទះមានតែយេប៊ីនតែប៉ុណ្ណោះដែលនាងស្ដាប់តាម។ស៊ូជីជាកូនស្រីតែម្នាក់របស់យេប៊ីនដែលជាពោះម៉ាយរាប់សិបឆ្នាំមកហើយ ហើយគាត់ក៏ជាឪពុកចិញ្ចឹមរបស់ជុងហ្គុកផងដែរ។យេប៊ីនអាចនឹងហៅបានថាជាមហាសេដ្ឋីក៏ថាបានព្រោះគាត់មានទ្រព្យសម្បត្តិច្រើនខ្លាំងណាស់ចាយប៉ុន្មានជាតិក៏មិនអស់ដែរ។គាត់ជាអ្នកមានមុខមាត់ក្នុងសង្គម អ្នកណាៗក៏គោរពស្រឡាញ់ព្រោះគាត់ចិត្តល្អមានមេត្តាធម៌តែងតែជួយជនក្រីក្រតែអ្នកណាទៅដឹងទៅថានៅខាងក្រៅគាត់ជាមនុស្សឈាមត្រជាក់ខ្លាំងណាស់សម្លាប់មនុស្សមិនរើសមុខឡើយ។
"មានរឿងអី?" រាងចំណាស់សួរទៅកាន់កូនស្រីរបស់ខ្លួនដោយទឹកមុខស្មើ
"អាពីរនាក់នេះ វាឃើញបងហ្គុក នៅផ្សារទំនើបតែចាប់មិនបាន ឲ្យបងហ្គុករួចខ្លួន"នាងតូចបកស្រាយរឿងគ្រប់យ៉ាងប្រាប់ឪពុករបស់ខ្លួន
"រឿងតែប៉ុណ្ណឹងទេឬ?"រាងចំណាស់មិននិយាយច្រើន គោះឈើច្រត់របស់ខ្លួនតែបីដង ក៏មានមនុស្សពីរបីនាក់មកចាប់ពីរនាក់នោះចេញទៅដូចដែលយើងដឹងស្រាប់ ថាគាត់ជាមនុស្សឈាមត្រជាក់ គាត់អាចធ្វើអ្វីគ្រប់យ៉ាងបានដោយមិនញញើត ហើយពីរនាក់នោះក៏គ្មានសង្ឃឹមថាមានជីវិតមនុស្សរស់រានតទៅទៀតដែរ។
"កូនទៅរកអ្នកថ្មីមកធ្វើការចុះ"និយាយរួចគាត់ក៏ដើរចេញទៅ នាងតូចក៏មិនបង្អង់យូរក៏ចេញទៅធ្វើការរបស់ខ្លួន។
-skip-
៚ភូមិគ្រឹះគីម
ងាកមកមើលខាងថេយ៉ុងវិញ ពេលនេះនាយកំពុងអង្គុយលើកៅអីក្នុងបន្ទប់របស់ខ្លួនមើលទេសភាពនៅក្នុងទីក្រុងសេអ៊ូលបណ្តើរក្រេបស្រាក្រហមតិចៗបណ្ដើរ នាយយមើលទៅហាក់គិតច្រើន ទាំងរឿងការងារនិងរឿងផ្ទាល់ខ្លួន គេមិនដែលមានក្តីសុខ ម្ដងណាឡើយថាចង់រកពេលផ្ទាល់ខ្លួនឲ្យបានច្រើនសម្រាប់មនុស្សជាទីស្រឡាញ់ ប៉ុន្តែគេបែរជាក្បត់ចិត្តទៅវិញ ហេតុអីទេ?ពេលខ្ញុំមិនមានពេល បែរជាមានគេនៅក្បែរ តែពេលដែលខ្ញុំមានពេលគេបែរជាទៅចោលខ្ញុំទៅវិញ រាល់ថ្ងៃទុកខ្ញុំជារូបចម្លាក់ឬ?នាយអង្គុយតូចតូចចិត្តនឹងជីវិតរបស់ខ្លួនរហូតដល់ទប់ទឹកភ្នែកមិនជាប់ក៏ស្រក់មកលើផ្ទៃមុខជាច្រើនតំណក់។កាលនៅពីតូចគិតថាពេលធំឡើងមានលុយច្រើននឹងសប្បាយចិត្តតែមិនដូចជាការគិតទាល់តែសោះគ្រប់យ៉ាងផ្ទុយស្រឡះ ទោះមានលុយច្រើនយ៉ាងណាក៏នៅតែគ្មានក្ដីសុខដដែលនឹង។នាយអង្គុយយំអស់ចិត្តហើយក៏ដើរទៅងូតទឹកចូលគេងតាមទម្លាប់។
_______________
To be continue~~~
![](https://img.wattpad.com/cover/275082914-288-k325041.jpg)
YOU ARE READING
រឿង បន្លំស្នេហ៍ថែបេះដូង
عاطفيةស្នេហាដែលផ្ដើមចេញពីការសម្ដែងនិងការរត់គេចខ្លួនរបស់ពួកគេទាំងពីរបានធ្វើអោយពួកគេបានជួបនឹងឧបសគ្គជាច្រើននឹកស្មាមមិនដល់ ប៉ុន្តែទោះជាយ៉ាងណាក៏ឧបសគ្គទាំងនោះបាននាំអោយពួកគេបានស្គាល់ស្នេហាពិត។ Taekook ver. Jungkook top Taehyung bottom Author: Ariza