Part 9:ស្ដាយមីឆុង!!

276 33 1
                                    

រឿង បន្លំស្នេហ៍ថែបេះដូង✨❤️
ភាគទី៩:ស្ដាយមីឆុង!!
      ជុងហ្គុកបានមកទិញប្រេងខ្យងក្នុងម៉ាតមួយដែលនៅមិនឆ្ងាយពីខន់ដូរនេះប៉ុន្មាន។ពេលយករួចរាល់ហើយនាយក៏ដើរមកគិតលុយតែភ្នែកក្រឡេកឃើញស្ករគ្រាប់រូបបេះដូងយ៉ាងគួរឱ្យស្រឡាញ់ នាយដកយកស្ករគ្រាប់នោះមួយដើមរួចដើរទៅកន្លែងគិតលុយ។ពេលគិតលុយរួចអស់ហើយ នាយក៏ដើរត្រឡប់ទៅខន់ដូរវិញ តែពេលចេញពីម៉ាតនោះក៏បានឃើញបុរសមាឌធំ2_3នាក់កំពុងអង្គុយញ៉ាំមីឆុងខាងមុខម៉ាត។ជុងហ្គុកចាំច្បាស់ណាស់ថាពួកគេជាពួកអង្គរក្សរបស់លោកយេប៊ីនដែលកំពុងដេញតាមចាប់នាយ។
      “ជុងហ្គុក!!!”ពេលនោះដែរបុរសនៅក្នុងនោះម្នាក់បានឃើញរាងក្រាស់រួចនិយាយឈ្មោះនាយធ្វើឱ្យគ្នារបស់ពួកគេក្រឡេកទៅតាម។ពេលដឹងថាគេឃើញខ្លួនហើយជុងហ្គុកក៏រត់មួយអស់ល្បឿនត្រឡប់ទៅខន់ដូរវិញ ដោយសារតែពួកអង្គរក្សនោះស្ដាយមីរបស់ខ្លួនក៏នាំគ្នាស្រូបមីនោះឱ្យអស់មុននឹងរត់ទៅតាមដេញចាប់ជាហេតុអាចឱ្យរាងក្រាស់មានពេលវេលារត់ទៅបានទាន់ពេល។
     “បាត់ៗហើយ!!”ពេលពួកគេរត់មកដល់ច្រកផ្លូវតូចមួយក៏បាត់ស្រមោលរបស់ជុងហ្គុកបាត់ទៅហើយ តាមពិតទៅជុងហ្គុកគឺនៅលាក់ខ្លួនក្រោយឡានមួយដែលបានចតនៅទីនោះដើម្បីបង្វែងដានពួកនោះដើម្បីកុំឱ្យដឹងថានាយរស់នៅខន់ដូរជិតនេះ។
     “មកពីឯងនឹងទៅស្ដាយមីនោះ កុំអីចាប់បានបាត់ហើយ!!”ពួកគេក៏នៅប្រកែកគ្នាចុះឡើងធ្វើឱ្យជុងហ្គុកចេញពីទីនេះទៅខន់ដូរបានយ៉ាងងាយស្រួល។
     “យី…!!អីឡូវលោកម្ចាស់កាត់ប្រាក់ខែយើងឡើងអស់ហើយមានលុយឯណាទៅស៊ីបាយបានមីមួយកំប៉ុងទុកថាសំណាងទៅហើយ”ការកាត់ប្រាក់ខែក៏ទុកថាសំណាងដែរយ៉ាងណាក៏ពួកគេមិនបានស្លាប់។
-ខន់ដូរ-
      ជុងហ្គុកដើរចូលមកក្នុងខន់ដូរទាំងបែកញើសសស្រាក់។
      “ខ្ញុំមកវិញហើយ!!”ទោះជាដង្ហក់ប៉ុណ្ណាក៏នាយឆ្លៀតផ្ដល់ដំណឹងទៅឱ្យថេយ៉ុងដែរមុននឹងទៅធ្វើម្ហូបបន្ត។
       ២០នាទីក្រោយមក ជុងហ្គុកបានចម្អិនម្ហូបរបស់ខ្លួនរួចរាល់ នាយដួសដាក់ចានហើយយកមកដាក់លើតុដែលមានបាយសពីរចាននៅទីនោះរួចជាស្រេច។
      “លោកមកញ៉ាំបាយ!!”ជុងហ្គុកហៅអ្នកដែលអង្គុយលើសាឡុងមកញ៉ាំបាយទាំងដៃកំពុងរៀបចំស្លាបព្រាសមនៅឡើយ។
        ថេយ៉ុងដើរមកអង្គុយលើកៅអីបន្ទាប់ពីលឺការហៅរបស់ជុងហ្គុក។
      “មិនគួរឱ្យចង់ញ៉ាំសោះ!!”ថេយ៉ុងធ្វើមុខហាក់ដូចជាខ្ពើមខ្លាំងណាស់ពេលឃើញម្ហូបរបស់ជុងហ្គុក។
      “កុំមើលងាយម្ហូបរបស់ខ្ញុំ ភ្លក់សិនទៅ”ជុងហ្គុកដួសម្ហូបដាក់ចានឱ្យថេយ៉ុងដើម្បីឱ្យនាយភ្លក់ម្ហូបស្នាដៃរបស់នាយ។មុនដំបូងថេយ៉ុងមិនហ៊ានញ៉ាំទេព្រោះម្ហូបនឹងមើលទៅគ្មានសោភ័ណភាពគួរឱ្យចង់ញ៉ាំអីបន្តិចសោះតែនាយនៅតែយកអាហារចូលមាត់របស់នាយទាល់តែបាន។
      “យ៉ាងម៉េចដែរ?”ពេលឃើញថេយ៉ុងដាក់ម្ហូបចូលមាត់ហើយជុងហ្គុកក៏ចោទសួរទៅរាងតូច។
      “មានអី អាចញ៉ាំបាន!!”ថេយ៉ុងឆ្លើយតបហីៗធ្វើមុខធម្មតាៗទោះអាហារនោះឆ្ងាញ់យ៉ាងណាក៏ដោយព្រោះនាយមិនចង់ឱ្យក្មេងបានចិត្ត។គ្រាន់តែនិយាយចប់ភ្លាមថេយ៉ុងញ៉ាំយកៗគ្មានមើលមុខជុងហ្គុកសូម្បីបន្តិច។ជុងហ្គុកក៏សើចតិចៗនៅពេលឃើញបែបនេះ នាយដឹងថាម្ហូបនាយឆ្ងាញ់ប៉ុន្តែអ្នកនៅនឹងមុខខ្លួនមាត់រឹង។ជុងហ្គុកមានបទពិសោធន៍លើការធ្វើម្ហូបច្រើនណាស់ព្រោះកាលមុននាយតែងតែជួយធ្វើម្ហូបមេដោះជារៀងរាល់ថ្ងៃ។
__________
To be continue~~
ជំងឺខ្ជិលកើតឡើងទៀតហើយ🤧មិនដឹងថាផុសរាល់ថ្ងៃបានប៉ុន្មានភាគទៀតទេ😭

#Ariza

You've reached the end of published parts.

⏰ Last updated: Aug 03, 2021 ⏰

Add this story to your Library to get notified about new parts!

រឿង បន្លំស្នេហ៍ថែបេះដូង Where stories live. Discover now