+JEON COMPANY
នេះជាថ្ងៃដំបូងដែលក្រុមហ៊ុនJEONជ្រើសរើសទទួលបុគ្គលិកថ្មី មនុស្សជាច្រើននាំគ្នាទៅដាក់ពាក្យចូលធ្វើការរួមមានជីមីនីផងដែរ។
ជីមីនីកាន់ឯកសារបស់ខ្លួនទៅដាក់ពាក្យសុំចូលធ្វើការ គេទើបតែបញ្ជប់ការសិក្សាថ្មីៗ ទើបព្យាយាមរកការងារល្អមួយធ្វើដើម្បីចិញ្ចឹមខ្លួនឯង គេមិនចង់ធ្វើជាបន្ទុករបស់ប៉ាម៉ាក់ទៀតទេ។
ជីមីននីឃើញមនុស្សឈរតម្រង់ជួរច្រើនពេក ទើបគេដើរទៅសម្រួលអារម្មណ៍នៅក្នុងបន្ទប់ទឹកសិន គេគ្មានបទពិសោធន៍ការងារទេ ភាគរយសង្ឃឹមជាប់ប្រហែល50%ប៉ុណ្ណោះ។
"អុយ!!!"ជីមីននីភ្ញាក់ព្រើត ពេលដើរចូលក្នុងបន្ទប់ទឹកបុកអ្នកណាមិនដឹង មាឌមាំហើយធំដូចដំរី គេប៉ិះនឹងផ្ងាក្រោយទៅហើយ តែបានកម្លោះសង្ហារលូកដៃមកទ្រខ្លួនជាប់មិនឲ្យដួល។
"មិនអីទេហ្ហេស៎?"ជុងគុកសួរខណៈដៃបន្លំចាប់កំប៉េះគូទរបស់ជីមីនលេង
"ខ្ញុំមិនអីទេ! លែងខ្ញុំបានហើយ"ជីមីនឆ្លើយហើយខំប្រឹងរើចេញពីដៃជុងគុក គេជ្រួញចញ្ចើមចូលគ្នាដោយការមិនពេញចិត្តពេលដឹងដល់ដៃមនុស្សមាឌធំកំពុងច្របាច់គូទរបស់ខ្លួន។
"បើលែង! ខ្ញុំខ្លាចឯងដួល"ជុងគុកនិយាយធ្វើមុខហាក់ដូចបារម្ភណាស់ទាំងដែលការពិតកំពុងកេងចំណេញពីក្មេងតូចក្នុងរង្វង់ដៃសោះ។
"អ្ហាយ....អារោគចិត្ត!"ជីមីនរើខ្លួនចេញបានសម្រេច គេស្រែកជេរជុងគុកហើយក៏ប្រញ៉ាប់រត់ចេញទៅបាត់ ខ្លាចជុងគុកតាម។
ជុងគុកឈរសើចមើលទៅកាយតូចរត់ចេញទៅបាត់ តាមពិតនាយលលេងនឹងជីមីនប៉ុណ្ណោះ តែអ្នកណាទៅដឹងថាគូទរបស់ជីមីនទន់ៗគួរឲ្យចង់ច្របាច់ដល់ថ្នាក់នេះ ទប់អារម្មណ៍មិនបានទើបនាយលេងបន្លំមែន ចាប់ច្របាច់គូទជីមីនមួយចាស់ដៃ។
ជុងគុកដើរចូលការិយាល័យរបស់ខ្លួន ឃើញមនុស្សជាច្រើននៅឈរតម្រង់ជួរដាក់ពាក្យរួមទាំងជីមីនផងដែរ។
ជុងគុកញញឹមខឹលដើរទៅប្រាប់បុគ្គិលរបស់ខ្លួនហៅជីមីនទៅសម្ភាសន៌ក្នុងការិយាល័យរបស់នាយ តែថាមិនមែនសម្ភាសន៍ធម្មតាទេណា....ហិហិ។
![](https://img.wattpad.com/cover/276679730-288-k441576.jpg)