I'm Your 🔞

2.3K 130 3
                                    

+JEON COMPANY 🌁

តុកៗ!!

"ចូលមក! ទ្វាមិនបានចាក់គន្លឹះ"សម្លេងបុរសអាយុប្រហែល៣០ឆ្នាំពន្លឺឡើង ភ្លាមនោះបុគ្គលិកស្រីម្នាក់ក៏បើកទ្វាចូលមកក្នុងដោយមានឯកសារកាន់នៅក្នុងដៃ។

"នេះជាឯកសារដែលលោកត្រូវចុះហត្ថលេខាថ្ងៃនេះ"នូណាដាក់ឯកសារនៅតុធ្វើការ។

"អស់កិច្ចការរបស់នាងហើយ អាចចេញទៅវិញបាន"កម្លោះសង្ហារប្រាប់ទៅកាន់បុគ្គលិកស្រីទាំងញញឹម ហើយងាកមកធ្វើកិច្ចការរបស់ខ្លួនវិញ។

"នៅមានរឿងមួយទៀតBoss"នូណា

"រឿងអី?"

"មានក្មេងសិស្សសាលាចង់ជួបBoss ប្រាប់ថាស្គាល់Bossច្បាស់ តែខ្ញុំគិតថាគេនិយាយកុហក ទើបហៅសន្តិសុខឲ្យចាប់គេចេញ"នូណានិយាយប្រាប់Bossរបស់នាងទាំងភ័យបន្តិចដែរ ព្រោះខ្លាចថាក្មេងនោះជាសាច់ញាតិរបស់Bossមែន។

"ឥឡូវក្មេងនោះនៅឯណា?"Boss

"ប្រហែលជានៅឈរមុខក្រុមហ៊ុន មិនទាន់ទៅណាទេBoss"នូណា

"ឲ្យគេចូលមកជួបខ្ញុំ ហើយលើកក្រោយកុំខ្វះសុជីវធម៌ដេញមនុស្សមិនស្គាល់មុខចេញទាំងមិនមានការអនុញ្ញាតពីខ្ញុំទៀត"សម្ដីត្រជាក់ស្រេបសង្កត់ធ្ងន់នៅចុងប្រយោគ ល្មមឲ្យនូណាបាក់ស្បាតរហ័សទៅប្រាប់ឲ្យក្មេងសិស្សសាលានោះមកជួបBoss។

មុនដំបូងនាងចង់ឲ្យក្មេងនោះចូលទៅជួបBossដែរ តែឮក្មេងនោះនិយាយថាជាអនាគតប្រពន្ធBoss នាងស្រាប់តែក្ដៅឆេវលែងឲ្យក្មេងតូចចូលទៅជួបBossរបស់ខ្លួន។នាងខំលួចស្រលាញ់Bossតាំងពីចូលធ្វើការលើកដំបូង នៅមានពេលខ្លះឲ្យភ្នែកឲ្យខ្លួនទៅBossថែមទៀត តែBossរបស់នាងគ្មានយកភ្នែកមើលនាងអីបន្តិច ឬមួយពាក្យចចាមអារ៉ាមថាBossរបស់នាងជាGayនោះជាការពិត?

"អ្ហាយ៎!! មិនពិតទេ!! មនុស្សប្រុសសង្ហារហើយមានបែបនេះមិនអាចទៅស្រលាញ់ប្រុសគ្នាឯងទេ"នូណាដើររអ៊ូរទាំម្នាក់ឯងទាំងក្ដៅចិត្ត។Bossចន ជុងគុកដ៏សង្ហារ ជាCEOហើយថែមទាំងមានស្ដុកស្ដម្ភ មកស្រលាញ់ប្រុសដូចគ្នានៀក នាងទទួលយកមិនបាន។

"Bossឲ្យទៅជួប!!"នូណាចុះមកដល់មុខក្រុមហ៊ុន ក៏ឃើញថាក្មេងសិស្សសាលានោះមិនទាន់ទៅណាពិតមែន ទើបនាងប្រាប់គេឲ្យទៅជួបBossទាំងមុខស្អុយ។

💋only fan🔞Where stories live. Discover now