💐 YOU'RE MY PARK FILTER🔞

2.7K 141 7
                                    

អេតមីនចង់ប្រាប់ថានេះជាប្រលោមលោកមិនមែនរឿងពិតទេ សូមអានដោយការទទួលខុសត្រូវ។

10/13/2021ជាថ្ងៃខួបកំណើតរបស់ជីមីន ជុងគុកបានធ្វើខំខេតយ៉ាងស្អាតឲ្យbabeរបស់គាត់ ព្រមទាំងសរសេរអក្សរលើខំខេតនោះថា" You're my filter park" វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់ពួកគេ ព្រោះជុងគុកមិនដែលធ្វើនំខេតឲ្យសមាជិកណាម្នាក់ឡើយក្រៅពីជីមីន ហើយនាយក៏មានកាដូរឲ្យជីមីននៅថ្ងៃខួបកំណើតទៀត។

ជុងគុកបានឲ្យជីមីនចូលliveក្នុងstudioរបស់នាយ និងបានធ្វើនំខេតដ៏ស្អាតឲ្យជីមីនផងដែរ។ដោយសារខ្លាចអ្នកគាំទ្រគិតថាពួកគេមានទំនាក់ទំនងនឹងគ្នា ទើបជុងគុកនិងជីមីនមិនអាចចូលliveជាមួយគ្នាភ្លាមៗនោះទេ ពួកគេបានរៀបគម្រោងដោយឲ្យជីមីនចូលliveមុន ហើយទើបខលហៅនាយមកតាមក្រោយ នោះនឹងគ្មានអ្នកណាគិតថាពួកគេមានទំនាក់ទំនងនិងគ្នាទេ។

+Live

ជីមីនបានផ្លុំនំខេតហើយនិយាយលេងជាមួយអ្នកគាំទ្រយូរបន្តិច ទើបគេក៏ខលទៅជុងគុក គេដឹងថាជុងគុកនឹងទទួលទូរស័ព្ទដោយនិយាយមកកាន់គេថា" ហេឡូhunii ឬក៏ ហេឡូbabe"ទើបជីមីនមិនបានបើកសម្លេងឲ្យអ្នកគាំទ្រឮឡើយ គេបាននិយាយប្រាប់ជុងគុកថាខ្លួននៅក្នុងliveហើយសុំជុងគុកបើកសម្លេងជាមុន ទើបគេបើកសម្លេងរបស់ជុងគុកឲ្យអ្នកគាំទ្រស្ដាប់ដែរ។

ជីមីនចាប់ផ្ដើមអៀននៅពេលបិទទូរស័ព្ទ គេនិយាយថាជុងគុកនឹងមកដល់នៅពេលបន្តិចទៀត វាគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះនិយាយពីជុងគុក ជីមីនញញឹមមិនឈប់ គេអៀននោះអី! ថ្ពាល់ប៉ោងក្រពុំពេលអៀនអញ្ជឹងដូចក្រមុំព្រហ្មចារី។

ជុងគុកចូលមកក្នុងliveរបស់ជីមីនបន្ទាប់ពីនិយាយទូរស័ព្ទចប់មិនដល់2នាទី តើចម្លែកពេកទេ? ពួកគេនិយាយទូរស័ព្ទជាមួយគ្នា ហើយជុងគុកបានប្រាប់ជីមីនថាខ្លួនកំពុងហាត់ប្រាណ កន្លែងហាត់ប្រាណជិតដល់ថ្នាក់នឹងឬ? នាយដើរចូលមកliveជាមួយជីមីនមិនដល់2នាទី បើសិនជាអ្នកមិនសង្កេត នោះអ្នកនឹងមិនចាប់អារម្មណ៍ឡើយ ថាវាជាគម្រោងរបស់ពួកគេទាំងពីរនាក់។

ប៉ុន្តែគួរអស់សំណើចបន្ទាប់ពីជេហូបបានចូលមកក្នុងliveដែរ ជេហូបបានសួរជីកឫសគល់ទាក់ទងរឿងនំខេតនិងបន្ទប់ដែលជីមីនlive ហើយរឿងដែលពួកគេខំលាក់ទាំងអស់ក៏បានបែកធ្លាយ ជីមីនបានliveក្នុងstudioរបស់ជុងគុក ហើយជុងគុកជាអ្នកធ្វើនំខេតឲ្យជីមីន។

💋only fan🔞Where stories live. Discover now