Gift🔞

2K 111 7
                                    

It's for jimin BD...

"អ្នកប្រុសក្រោកឡើង!! ដល់ម៉ោងទៅសាលាហើយ"

"អ្នកប្រុសតូច... ឆាប់ក្រោកឡើង ប្រយ័ត្នទៅសាលាមិនទាន់ណា...."

"ហ្ហើយ!!"

អ្នកបម្រើដកដង្ហើមធំ អស់លិទ្ធភាពដាអ្នកប្រុសតូចរបស់ខ្លួន នេះមិនមែនជាលើកទីមួយទេ តែរាល់ព្រឹកតែម្ដង អ្នកប្រុសតូចរបស់នាងតែងតែគេងដល់ថ្ងៃចាំងគូទ ដាស់មិនចង់ភ្ញាក់ ទាល់តែ​អង្គរក្ស​បណ្ដូលចិត្តបណ្ដូលថ្លើមមកដាស់ ហើយបីយកទៅបន្ទប់ទឹក ទើបអ្នកប្រុសតូចព្រមភ្ញាក់។

"​ជុងហ្គុកទៅដាស់អ្នកប្រុសបន្តិចទៅ មានតែលោកដាស់ទេ ទើបអ្នកប្រុសព្រមក្រោក..." អ្នកបម្រើស្រីរត់ចុះមកក្រោម ហៅអង្គរក្សសង្ហារឲ្យឡើងទៅដាស់កូនប្រុសបណ្ដូលចិត្តតែម្នាក់របស់លោកផាក។

"តែខ្ញុំជាអង្គរក្ស មានតួនាទីការពារអ្នកប្រុស មិនមែនបម្រើអ្នកប្រុសដូចអ្នកបម្រើទេ..."​អ្នកបម្រើមកហៅនាយលើកណា ក៏ជុងហ្គុកនិយាយបែបនេះដែរ តែចុងក្រោយនាយនៅតែឡើងទៅដាស់អ្នកប្រុសតូចដដែល ហើយលើកនេះក៏នៅតែឡើងទៅដាស់ដូចគ្នា គ្រាន់តែបើកទ្វារបន្ទប់ដើរទៅជិតគ្រែ ក្មេងកំហូចនោះលើកដៃឡើងចាំនាយលើកបីរួចស្រេច។

"​អ្នកប្រុសភ្ញាក់ហើយហេតុអីមិនក្រោកទៅងូតទឹក? "ជុងហ្គុក

" លោកដឹងចម្លើយហើយ មិនបាច់ចាំខ្ញុំប្រាប់ទេ.."​ក្មេងតូចងើបអង្គុយលើកដៃចាំជុងហ្គុកបីយកទៅបន្ទប់ទឹក។

"នេះបើខ្ញុំមិនមកបីអ្នកប្រុសចូលបន្ទប់ទឹកទេ... អ្នកប្រុសមិនក្រោកទៅបន្ទប់ដែរមែនទេ?"​ជុងហ្គុក​

"ត្រូវហើយ...!"

ជុងហ្គុកអស់អីនិយាយ នាយលើកបីកាយតូចចូលបន្ទប់ទឹកទាំងដកដង្ហើមធំ​ តឹងទ្រូងជាមួយចាហ្វាយតូចរបស់ខ្លួនយ៉ាងខ្លាំង តែទោះជាយ៉ាងណាក៏មិនហ៊ាននិយាយអីឲ្យប៉ះពាល់ផ្លូវអារម្មណ៍របស់ចាហ្វាយដែរ ព្រោះ​ខ្លួនមានឋានៈត្រឹមអង្គរក្សការពារ។

"​កុំទាន់ទៅណា... ងូតទឹកដោះក្អែលឲ្យខ្ញុំផង!" ឃើញជុងហ្គុកបម្រុងដើរចេញទៅវិញ ក្មេងតូចក៏ប្រញ៉ាប់ស្រែកឃាត់។

💋only fan🔞Where stories live. Discover now