❤️‍🔥Millionaire's lovers🔞

1.8K 98 3
                                    

+ក្លឹបកំសាន្តធំជាងគេក្នុងទីក្រុងសេអ៊ូល

នៅពេលដែលអ្នកឮថារនស់អ្វីមួយ ធំឬក៏ល្បីខ្លាំង ភាគច្រើនមានតែអ្នកមានអំណាច សេដ្ឋី ឬក៏មានមុខមាត់ មានឋានៈខ្ពស់ខ្លាំងទើបទៅដល់កន្លែងបែបហ្នឹង។

ដូចជាក្លឹបកំសាន្តក្នុងក្រុងនេះជាដើម ឮតែឈ្មោះថាក្លឹបអ្នកប្រហែលជាគិតថា អ្នកណាក៏អាចចូលបានសេរី តែការពិតមិនដូចដែលអ្នកគិតទេ ក្លឹបនេះធំ ហើយក៏ល្បីខ្លាំង អាចថាក្លឹបលំដាប់ផ្កាយ ព្រោះអ្នកចូលមកលេងក្នុងក្លឹបនេះ មានតែលំដាប់អភិជន អ្នកមានអំណាច មហាសេដ្ឋីទេដែលចូលមកលេង។

ក្លឹបនេះមានបន្ទប់មានកន្លែងរាំលេង កន្លែងឯកជន និងបន្ទប់វីអាយភី សម្រាប់ភ្ញៀវដែលចង់សម្រាក យកនាងៗមកកំដរនាពេលរាត្រី។

«ជីមីនមកយកស្រាលើកឲ្យភ្ញៀវខាងនោះបន្តិច»មេកាដើរមកប្រាប់ជីមីន ភ្ញៀវដែលកម្មង់ជាមហាសេដ្ឋីមានប្រាប់ពាន់លាន ទើបគាត់ហៅជីមីនឲ្យលើកស្រាយកទៅឲ្យភ្ញៀវ ព្រោះមានតែជីមីនទេ ធ្វើការល្អ គាត់ទុកចិត្ត។

«ចាំបន្តិចមេកា!!»ជីមីនស្រែកប្រាប់វិញ ព្រោះខ្លួនកំពុងលើកស្រាឲ្យភ្ញៀវផ្សេង។

«ឲ្យខ្ញុំលើកជំនួសជីមីនក៏បាន ពេលនេះជីមីនកំពុងរវល់»នូកឿដើរមកទទួលស្រាពីដៃមេកាជំនួសជីមីនព្រោះគេឃើញជីមីនកំពុងរវល់ ទើបជួយមិត្ត។

«លើកទៅស្រួលបួលណា ប្រយ័ត្នមានរឿង»មេកានិយាយដាសតឿនព្រោះនូកឿធ្វើការធ្វេសប្រហែសណាស់ មានរឿងជាមួយភ្ញៀវរហូត តែបានជីមីនមកជួយដោះស្រាយឲ្យទើបរួចខ្លួន។

«បាទ មេកា!»នូកឿងក់ក្បាល ហើយប្រញ៉ាប់លើស្រាឲ្យភ្ញៀវ តែជួនអីដើរមិនប្រយ័ត្ន ជំពប់ជើងខ្លួនឯង ជ្រុលខ្លួនជះស្រាចំមហាសេដ្ឋីវ័យក្មេង ដែលកំពុងអង្គុយផឹកម្នាក់ឯង។

«ឯងលើកស្រាយ៉ាងម៉េចហ្នឹង?»ជុងហ្គុក ហ្គោលដិនងើបឈរសួរនូកឿទាំងក្ដៅក្រហាយ នាយរុញនូកឿឲ្យដួលម្ដងទៀត មុននឹងជះស្រាដែលកំពុងផឹកលើនូកឿ។

«កឿ!!»ជីមីនរត់មកលើកមិត្តទាំងបារម្ភ។

«ធ្វើការស្លើៗដូចឯង មិនបាច់មកធ្វើការទៀតទេលើកក្រោយ យើងនឹងប្រាប់មេកាឲ្យដេញឯងចេញ»ជុងហ្គុកនិយាយបន្ត ថ្ងៃនេះស៊យខ្លាំង អារម្មណ៍កំពុងមិនល្អស្រាប់ផង មកត្រូវក្មេងជះស្រាប្រឡាក់អាវទៀត។

💋only fan🔞Where stories live. Discover now