Ep2:លោកជាអ្នកណា?

245 24 0
                                    

ក្រោយពីJiwonចេញឡានផុតរាងតូចក៏ដើរចូលក្នុងភូមិគ្រឹះទៅ គ្រាន់តែមកដល់ភ្លាមក៏មានសម្លេងកំណាចរបស់អ្នកណាមិនដឹងស្រែកមកកាន់រាងតូចដូចជាខឹងនិងខ្លួនខ្លាំងណាស់Taeក៏ងាកតាមសំម្លេងដែលស្រែកអំបាញ់មិញនេះក៏ឃើញបុរសផ្លែកមុខម្នាក់កំពុងអង្គុយសម្លឹងមកខ្លួនទាំងកែវភ្នែកគួរអោយខ្លាចនៅសាឡុងបន្ទប់ទទួលភ្ញៀវ គ្មានអ្នកក្រៅពីរ Jeon Jungkook ឡើយ

" លោកជាអ្នកណា? " Taehyung ស្រែកសួរទៅបុរសចម្លែកនោះគេជាអ្នកណាហេតុអ្វីក៏មកនៅក្នុងភូមិគ្រឹះនេះ ឬមួយគេជាចោរ សំណួរជាច្រើនក៏ផុសពេញប្រសាទរបស់រាងតូចចំណែកឯបុរសម្នាក់នោះក៏ក្រោកចេញពីសាឡុងដើរមករករាងតូចចំណែកឯTaeក្រោយពីឃើញនាយដើរមកកាន់ខ្លួនកាន់តែជិតក៏ចេះតែដើរថយក្រោយរហូតដល់ខ្នងរបស់គេបុកនិងជញ្ចាំងឯJungkookក៏ចេះតែអោនមុខទៅកាន់តែជិតគេ

" លោ.លោកជាចោរមែនទេ លោកចង់បានអីក៏ខ្ញុំព្រមអោយលោកដែល លុយ ឡាន  ខ្ញុំព្រមអោយលោកទាំងអស់សុំតែម្យ៉ាងទេកុំសម្លាប់ខ្ញុំអី " រាងតូចរៀបរាប់ទាំងភ័យខ្លាចនៅចង់យំតិចៗទៀតចំណែកឯអ្នកម្ខាងទៀតគ្រាន់តែឮបែបនិងក៏ញញឹមចុងមាត់

" ហុឹស..យើងមិនចង់បានរបស់អស់ទាំងនោះទេ " Jungkook និយាយទាំងសម្លឹងមើលមុខតូចក្រមិចរបស់រាងតូចនេះជាមនុស្សប្រុសហេតុអីក៏ស្អាតជាងមុនស្សស្រីទៅទៀតរាងតូចនេះណាបែកគ្នាយូរហើយស្អាតជាមុនទៅទៀត

" ចឹងលោកចង់បានអីខ្ញុំអោយលោកទាំងអស់" Taehyung និយាយទាំងមើលមុខរបស់រាងក្រាស់ទាំងភិតភ័យ

" ប្រាកដហើយមែនទេថាចង់បានអ្វីក៏ព្រមអោយយើងដែល?" នាយក៏សួរបញ្ជាក់រាងតូច ចំណែកឯTaeក៏ងក់ក្បាលជាចម្លើយអោយនាយ

" យើងចង់បានឯង " Jungkookក៏អោនទៅក្បែរត្រចៀកនាយតូចខ្សល់ដង្ហើមក្ដៅៗក៏ប៉ះនិងកញ្ចឹងកសរខ្ចីរបស់Taeធ្វើអោយគេព្រឺសម្បុរខ្ញាក់រាងតូចគ្រាន់តែឮបែបនេះធ្វើអោយគេបើកភ្នែកធំៗហើយក៏លើកដៃច្រានទ្រូងហាប់ណែនរបស់Jungkookអោយចេញពីគេតែវាមិនបានផសទាល់តែសោះទោះច្រានយ៉ាងណាក៏គេមិនរង្គើរដែលតែបែរជាឲនាយសកដៃទៅអោបចង្កេះតូចមួយក្ដាប់របស់ខ្លួនទៅវិញ

YOU'RE MY EVERYTHINGWhere stories live. Discover now