Ep9:អ្នកណាឲឯងស្លៀកពាក់បែបនេះ?

134 14 0
                                    

ពួកគេទាំងពីរក៏មកដល់ភូមិគ្រឹះចន អ្នកបម្រើក៏ចេញមកទទួលអ្នកទាំងពីរ

"អ្នកប្រុសតូច លោកស្រីចាំនៅខាងក្នុង"អ្នកបម្រើបើកទ្វាឡានឲនាយតូច

"បាទបង តោះបងជីវ៉ុន"ពួកគេទាំងពីក៏បណ្ដើរគ្នាចូលក្នុងភូមិគ្រឹះទៅ នៅក្នុងភូមិគ្រឹះ ក្នុងបន្ទប់ទទួលភ្ញៀវ មានម្ដាយកូននិងស្រីស្រល់អង្គុយជជែកគ្នាលេង។

"ជំរាបសួរអ្នកមីង"ជីវ៉ុនក៏អោនគំនាបគោរពមនុស្សចាស់បន្តិចមុននិងសម្លឹងមើលមុខថេហ្យុងបន្តិច

"អង្គុយចុះសិនទៅកូន"គាត់និយាយទាំងញញឹមដាក់នាយ ចំណែកឯជុងហ្គុកធ្វើធម្មតាដូចគ្មានវត្តមានរបស់នាយចឹង

"សួរស្ដី! ខ្ញុំឈ្មោះមីនស ជាក្មួយរបស់ម៉ាក់អ៊ំ ជាថេហ្យុងមែនទេ ធ្លាប់តែលឺបងហ្គុកនិយាយថេហ្យុងជាក្មេងល្អគួរឲស្រឡាញ់ ពេលខ្ញុំជួប..ថេហ្យុងពិតជាគួរឲស្រឡាញ់មែន ហា៎ហា៎ "នាងរាក់ទាក់ថេហ្យុងនិងនិយាយរៀបរាប់ហូរហែរតាមចរិករួសរាយរបស់នាង មី សនិងថេហ្យុង ពួកគេទាំងពីរអាយុប្រហាក់ប្រហែលគ្នាទេ

"អ៎មែនហើយ នេះគឺបងប្រុសជុងហ្គុកដែលខ្ញុំតែងនិយាយប្រាប់បង"ដោយនាយតូចមិនឃើញជុងហ្គុកនិយាយអ្វីគិតតែពីសម្លឹងមុខរបស់ខ្លួននិងជីវ៉ុន ទើបគេចាប់ផ្ដើមណែនាំប្រាប់ទៅនាយ

"សួរស្តី ជុងហ្គុក ខ្ញុំឈ្មោះជីវ៉ុន ជាមិត្តរបស់ថេហ្យុង"ជីវ៉ុន ក៏ណែនាំខ្លួនទៅកាន់ជុងហ្គុក ចំណែកនាយគ្រាន់តែងក់ក្បាលតាមចរិតក្រអឺតក្រទមរបស់នាយ។

"ចឹងស្គាល់គ្នាអស់ហើយ ពួកកូនៗមកញុាំបាយជុំគ្នាមក"

.........

អាហារក៏ត្រូវបានរៀបចំដាក់ទៅលើតុជាហូរហែរ ចំណែកឯពួកគេអង្គុយជិតគ្នា ដោយលោកស្រីចនអង្គុយក្បែរមីនស ជុងហ្គុកនិងជីវ៉ុនអង្គុយអមសងខាងថេហ្យុង។២

"ពួកកូនឆាប់ញុាំទៅ"ទាំងអស់គ្នាក៏ចាប់ផ្ដើមញុាំអាហាររាងខ្លួន

"ថេយ៍ ញុាំអានេះទៅឆ្ងាញ់ណាស់"ជីវ៉ុនក៏ចាប់សាច់ទៅអោយថេហ្យុងទាំងញញឹមដាក់នាយតូចបន្តិច ចំណែកឯអ្នកខាងនោះឃើញក៏ចាប់ឲនាយតូចដែល

YOU'RE MY EVERYTHINGWhere stories live. Discover now