ការធ្វើដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះត្រកូលយ៉ុនចំណាយពេលយូរគួរសម...ជុងគុកបន្តបើកជារឿយៗរហូតដល់ភូមិគ្រឹះរបស់ត្រកូលយ៉ុន នាយក៏ចតនៅមុខរបងទ្វាទើអង្គរក្សនៅទីនោះរត់មកបើកទ្វាអោយគេទើបនាយបើកចូលក្នុងភូមិគ្រឹះនោះទៅ...គេបើកទ្វាឡានមុននិងឈានជើងដើរចូលក្នុងផ្ទះ
" មកដល់ហើយហេ៎ អង្គុយនៅទីនេះទៅ "មីន យ៉ុនគី ក៏ហាស្រដីឡើងពេលដែលឃើញនាយកម្លោះដើរចូលមក គេក៏ដើរមកដាក់ខ្លួនអង្គុយនៅទល់មុខយ៉ុនគីទើបសួរសំណួរទៅនាយថា៖
"ហ្យុង មានការងារអ្វីមែនទេទើបហៅខ្ញុំមកទីនេះ"នាយក៏ចោទសួរទៅអ្នកអង្គុយមិចខ្លួនទាំងចម្ងល់
"ទាល់តែមានការមែនទេទើបហៅឯងមកបាន? យើងហៅឯងមកកំដរយើងផឹកប៉ុន្និង"យ៉ុនហ្គី និយាយសម្ដីធម្មតាទៅកាន់នាយតែមិនបាត់មើលមុខរបស់អ្នកខាងនោះទេ
"អ៊ាវ...ខាតពេលអស់ "ជុងគុក រអ៊ូតិចទៅកាន់នាយចំណែកឯអ្នកម្ខាងទៀតឮហើយចាប់ផ្ដើមជ្រួញចញ្ចើមភ្លាម
"បើលខាតពេលត្រឡប់ទៅវិញទៅ"នាយនិយាយដេញអ្នកដែលអង្គុយនៅទល់មុខខ្លួនចំណែកឯមុខវិញមិនបាច់មើលទេ
"មានឯណាហ្យុងខ្ញុំនិយាយលេងតា៎"ជុងហ្គុក និយាយញឹមៗទៅកាន់យ៉ុនហ្គី មុននិងលើកកែវមកក្រេបwineបន្តិច ពួកគេក៏អង្គុយផឹកជាមួយគ្នានិងនិយាយរឿងបន្តិចបន្តួច។
មកមើលនាយតូចវិញកំពុងតែអានសៀវភៅនៅក្បាលគ្រែដោយផ្អែកខ្លួននិងក្បាលគ្រែអានសុខៗក៏នឹកឃើញទង្វើររបស់ជុងហ្គុកមុននេះថាហេតុអ្វីបានជាគេធ្វើបែបនេះ នាយតូចនឹកឆ្ងល់ជាខ្លាំង
"មិចក៏គាត់ធ្វើបែបនេះដាក់យើង? ឈប់គិតៗ គេងវិញល្អជាង"នាយតូចទុកដាក់សៀវភៅនៅលើតុដែលជិតក្បាលគ្រែមុននិងទំម្រេតខ្លួនគេងសឹមយកភួយមកដណ្ដប់លើខ្លួន ។
រាងយប់ជ្រៅបន្តិចទើបជុងហ្គុកត្រឡប់មកពីផ្ទះយ៉ុនហ្គីវិញគេដើរចូលក្នុងផ្ទះហើយឡើងឆ្ពោះទៅខាងលើបន្ទប់របស់នាយ មកដល់នាយទាយកន្សែងចូលបន្ទប់ទឹកសំអាតខ្លួន។
គេចេញមកវិញដោយមានត្រឹមកន្សែងត្រឹមល្វែងក្រោមតែប៉ុណ្ណោះ ជុងហ្គុកដើរសំណ្ដៅទៅទូខោអាវនិងទាយខោអាវគេងយប់របស់នាយមកពាក់ រួចរាល់ហើយគេក៏ចេញពីបន្ទប់របស់គេដើរទៅបន្ទប់របស់នាយតូច ក្រាក! ក្រឹប! នាយចូលមកមើលនាយតូចក៏ឃើញថាគេគេងហើយទើបគេឡើងទៅគេជិតនាយតូច
YOU ARE READING
YOU'RE MY EVERYTHING
Short Storyប្រលោមលោកខ្លីៗ ស្នេហារវាងប្អូនចិញ្ចឹមនិងបងប្រុសតើវានិងទៅជាយ៉ាងណា Jungkook: អូនជាអ្វីៗគ្រប់យ៉ាងសម្រាប់បង ទោះជាមានរឿងអ្វីក៏បងមិនបោះបង់អូនចោលដែលពួកយើងនិងរស់នៅជាមួយគ្នាជារៀងរហូតទៅ Jeon Jungkook ft Kim Taehyung Top:kook Btt:Tae បើលសិនជាខុសអក្ខរាវិរុទ្ធស...