ការទទួលទានអាហារមានភាពស្ងៀមស្ងាត់លឺតែសម្លេងស្លាបព្រានិងសមប៉ះទង្គិចនិងចានតែប៉ុណ្ណោះប៉ុន្តែពេលដែលកូនប្រុសបង្កើតរបស់ម្ចាស់ភូមិគ្រឹះនិយាយឡើងភ្លាមពេលដែលគេបានទទួលទានអាហារនោះ
" អ្នកណាជាអ្នកធ្វើម្ហូប " ជុងគុក សួរទៅកាន់ម៉ែដោះនិងអ្នកបម្រើផ្សេងៗទៀតដែលឈរនៅកៀនទុកអាហារ
" កូនថេយ៍ជាអ្នកធ្វើ មានអ្វីមែនទេកូន យ៉ាងមិចដែលរសជាតិ " លោកស្រី ចន ឆ្លើយជំនួសអ្នកបប្រើទាំងអស់នោះនិងចោទសួរទៅកាន់កូនប្រុសរបស់គាត់
" រសជាតិធម្មតាៗ " ជុងគុក ឆ្លើយហីៗធ្វើមើលវាធម្មតាពិតមែ ប៉ុន្តែម្ហូបទាំងប៉ុន្មានដែលថេយ៉ុងធ្វើពិតជាត្រូវមាត់របស់គេខ្លាំងណាស់ គេគ្រាន់តែចង់ញ៉ោះនាយតូចតែប៉ុណ្ណោះ ចំណែកឯអ្នកដែលអង្គុយទល់មុខគេមិននិយាយអ្វីទាំងអស់ធ្វើដូចជាមិនប្រតិកម្មនិងសម្ដីរបស់ជុងគុកចឹង ប៉ុន្តែធាតុពិតគេអន់ចិត្តនិងនាយណាស់ ខ្លួនខំក្រោកតាំងពីប្រលឹមមកធ្វើម្ហូបដើម្បីអោយនាយញុាំ បែលជាគេថាម្ហូបទាំងនោះធម្មតាៗទៅវិញ
" ធម្មតាៗប៉ុន្តែម៉ាក់ឃើញឯងញុាំអស់ពីរចានហើយណា៎ " លោកស្រីចន ក៏ដេញតាមជើងកូនប្រុសរបស់ខ្លួនទាន់ គាត់ក៏និយាយទៅកាន់គេវិញ
" ខ្ញុំឃ្លាននិងណាម៉ាក់ក៏ចេះតែញុាំៗទៅ ចឹងខ្ញុំទៅធ្វើការហើយ "នាយថាហើយក៏ដើរទៅរកឡានដែលចតចោលនៅក្នុងភូមិគ្រឹះ និងបើកចេញទៅ
" កូនក៏ត្រូវទៅដែលណាម៉ាក់ "ថេយ៉ុង រាបនិងក្រោកចេញពីតុបាយហើយ ប៉ុន្តែអ្នកដែលជាម្ដាយមិនបង្កើតក៏សួរទៅគេ
" កូនទៅណាក្រែងថ្ងៃនេះជាថ្ងៃអាទិត្យមែនទេ " គាត់សួរទៅកាន់នាយតូចទាំងឆ្ងល់
" គឺសិស្សច្បងជីវ៉ុន គាត់ណាត់កូននិយាយធុរះបន្តិចនិងណាម៉ាក់ " ថេយ៉ុង ក៏តបទៅកាន់អ្នកដែលមានអាយុច្រើនជាងខ្លួនទាំងញញឹម
"ហុឹម.. កូនទៅចុះម៉ាក់គ្រាន់តែឆ្ងល់និងណា៎"លោកស្រីចន
" ចឹងងកូនទៅរៀបចំខ្លួនហើយណាម៉ាក់ " គេនិយាយហើយក៏ឡើងទៅបន្ទប់របស់គេដើម្បីរៀបចំតែងខ្លួនចេញទៅខាងក្រៅ
+ ទឺតៗ ទឺតៗ
សម្លេងសុីផ្លេឡានក៏បភ្លឺឡើងនៅមុខភូមិគ្រឹះរបស់គ្រួសារចន អ្នកដែលថែរសួននៅទីនោះក៏បើករបងទ្វារនិងចោទសួរទៅកាន់អ្នកកម្លោះសង្ហារដែលអង្គុយនៅក្នុងឡានដូចជារងចាំអ្នកណាម្នាក់ចឹង គេក៏ចុះពីឡាននិងប្រាប់ទៅកាន់គាត់វិញ
" អ្នកកម្លោះមករកអ្នកណាដែល "អ្នកថែសួន ក៏សួរទៅកាន់ប្រុសសង្ហារដែលនៅទល់មុខគាត់
" អ៎ូ..ខ្ញុំជាមិត្តរបស់ថេយ៉ុង តើថេយ៉ុងគេនៅទេ "នាយជីវ៉ុន ក៏ឆ្លើយប្រាប់គាត់ទាំងញញឹម
"អ៎ អ្នកប្រុសតូចគាត់នៅ...នោះគាត់ដើរមកហើយ "អ្នកថែសួន ពេលដែលឃើញថេយ៉ុងដើរមក គាត់ក៏ដើរចូលក្នុងភូមិគ្រឹះវិញទៅ
"សិស្សច្បងចាំខ្ញុំយូរទេ "នាយតូច សួរទៅនាយកម្លោះវិញទាំងញញឹមតិចៗ មើលទៅពិតជាស្រស់ស្អាតណាស់
" អត់ទេ ព្រោះបងទើបតែមកមិញនេះដែលទេ ចឹងយើងប្រញ៉ាប់ទៅៗ "ជីវ៉ុន ថាហើយក៏ដើរមកបើកទ្វាទៅអោយនាយតូចចូលខាងក្នុងឡានទើបគេទាយទ្វាបិទវិញ
ពួកគេក៏ធ្វើដំណើរមកកាន់ហាងកាហ្វេមួយដែលនៅជិតនិងហាងម្ហូបអាហារផ្សេងៗពួកគេក៏ចតឡានទុកស្រួលបួលទើបគេក៏ដើរចូលក្នុងហាងកាហ្វេនោះទៅ
"អូនចង់ញុាំអ្វី "ជីវ៉ុន សួរទៅកាន់នាយតូចដែលអង្គុយទល់មុខខ្លួន
"គឺយកដូចដើមសិស្សច្បង "
"ចឹងចាំនៅត្រង់និងហើយណាចាំបងកម្មង់អោយ"នាយថាហើយក៏ដើរទៅកម្មងភេជ្ចះសម្រាប់នាយតូចនិងខ្លួនផងដែល10នាទីក្រោយគេក៏ត្រឡប់មកវិញជាមួយនិងកាហ្វេកាពូសុីនូសម្រាប់គេនិងទឹកដោះគោក្ដៅសម្រាប់នាយតូចព្រោះថេយ៉ុងមិនចេញញុាំកាហ្វេទេ
"នេះរបស់អូន "ជីវ៉ុន ដាក់វានៅមុខនាយតូចរួចក៏ដាក់ខ្លួនអង្គុយវិញ
"ចឹងយើងចាប់ផ្ដើមនិយាយសាច់ការទៅ "ថេយ៉ុងមិនចង់បណ្ដោយពេលវេលាយូរទើបពួកគេចាប់ផ្ដើមនិយាយធុរះរបស់ពួកគេ
.....
"លោកអគ្គនាយកនេះឯកសារដែលត្រូវពិនិត្យ"លេខា ដាក់ឯកសារទាំងប៉ុន្មានទៅលើតុរបស់ជុងគុក
"នាងអាចចេញទៅវិញបានហើយ "ជុងគុក ក៏ឈោងដៃទៅយកឯកសារនោះមកមើលមិននិយាយឡើង ចំណែកឯអ្នកខាងនោះឮសម្ដីជុងគុកហើយគេក៏ដើរបើកទ្វាចេញទៅ
To be continued_________________
Kim Chayung
បើលមានការទាស់ខុសឬខុសអក្ខរាវិរុទ្ធសូមអភ័យទោសផង ហើយក៏សុំទោសសម្រាប់ការខកខាន។
៊
YOU ARE READING
YOU'RE MY EVERYTHING
Historia Cortaប្រលោមលោកខ្លីៗ ស្នេហារវាងប្អូនចិញ្ចឹមនិងបងប្រុសតើវានិងទៅជាយ៉ាងណា Jungkook: អូនជាអ្វីៗគ្រប់យ៉ាងសម្រាប់បង ទោះជាមានរឿងអ្វីក៏បងមិនបោះបង់អូនចោលដែលពួកយើងនិងរស់នៅជាមួយគ្នាជារៀងរហូតទៅ Jeon Jungkook ft Kim Taehyung Top:kook Btt:Tae បើលសិនជាខុសអក្ខរាវិរុទ្ធស...