Ep3:បងចង់ធ្វើអី?

225 18 0
                                    

រយះពេលប្រហែលជា30នាទីJungkookក៏មកដល់ក្លឹបរបស់Yoongiហើយគេក៏ដើរចូលទៅក្នុងក្លឹបនោះទៅ

+[ នៅក្នុងក្លឹប ]

" សួរស្តី hyung "Jungkook ក៏ដើរទៅសាឡុងដែលYoongiកំពុងតែអង្គុយជាមួយក្មេងប្រុសម្នាក់(Adminសុំកែដាក់Jungkookហៅបងវិញហើយ)

" មកដល់ហើយហេ៎ស " Yoongi សួរទាំងលើកកែវស្រាមកផឹក

" លោកខ្ញុំសូមទៅបន្ទប់ទឹកមួយភ្លេត"Jimin និយាយហើយក៏ដើរចូលបន្ទប់ទឹកបាត់ (Park Jimin ជាកូនអ្នកមធ្យមម្នាក់មិនមានពេកក៏មិនក្រពេកគឺអាចនិងចិញ្ចឹមខ្លួនឯងរស់ Jiminគេរស់នៅជាមួយនិងម៉ាក់ហើយនិងប្អូនប្រុសរបស់គេ ប៉ារបស់គេបានលែងលះគ្នាជាមួយម៉ាក់របស់គេតាំងពីគេមានអាយុ15ឆ្នាំមកម្លេះ ចំណែកឯរូបរាងរបស់គេស្អាតដូចជាមនុស្សស្រីអញ្ចឹង ហើយសព្វថ្ងៃគេធ្វើការនៅក្រុមហ៊ុន MYG Gp

" Hyung អ្នកណានិង " Jungkook ក៏សួរទៅYoongiដែលតាមសម្លឹងJimin ជាប់

" អ៎...គេជាលេខារបស់យើង "Yoongi ក៏សួរបកទៅ Jungkook វិញ

" គេមានសង្សារឬនៅ hyung? " Jungkook

" នៅទេមិនទាន់មានទេ ឯងសួរធ្វើអី"Yoongi ប្រាប់ទាំងមុខក្រញូវ

" គ្មានអីទេHyung ខ្ញុំគ្រាន់តែសួរធម្មតាតា៎ "Jungkook ឆ្លើយទាំងរាងអស់សំណើចនិងអាការៈរបស់ Yoongi

មួយសន្ទុះក្រោយJiminក៏ចេញពីបន្ទប់ល្មមហើយYoongiក៏ណែនាំJiminអោយស្គាល់Jungkook ពួកគេក៏ចាប់ផ្ដើមផឹកនិយាយគ្នាលេងបន្តិចបន្តួច ការផឹកសុីសើចសប្បាយក៏ចេះតែបន្តទៅមុខរហូតដល់យប់ជ្រៅ ចំណែកJungkook ផឹកឡើងស្រវឹងលែងដឹងអ្វីទើបYoongiក៏សុខចិត្តជូនគេទៅផ្ទះ

+Skip

ចំណែកTaeឯនេះវិញកំពុងតែអានសៀវភៅទាំងចិត្តគិតដល់បងប្រុសរបស់ខ្លួនគេអង្គុយអានយូរក៏មានអារម្មណ៍ថារាងស្រេកទឹកក៏ចុះទៅខាងក្រោមដើម្បីផឹកទឹក មកដល់ខាងក្រោមគេក៏ដើរចូលទៅក្នុងផ្ទះបាយរួចក៏ចាក់ទឹកផឹកហើយក៏រៀបនិងឡើងទៅបន្ទប់វិញលឺសំម្លេងឡានបើកចូលភូមិគ្រឹះប្រហែលជាបងប្រុសខ្លួនត្រឡប់មកវិញហើយមើលទៅទើបគេដើរទៅបើកទ្វាក៏ឃើញបុរសស្បែកសរដូចខ្មោចកំពុងតែគ្រាJungkookមកកាន់គេ។

YOU'RE MY EVERYTHINGWhere stories live. Discover now