Ep7:

168 13 2
                                    

មិនខុសពីអ្នកខាងនេះទេនាយកំពុងឈរក្រោមដំណក់ទឹកផ្កាឈូកទាំងញញឹមអង្អែលបបូលមាត់ខ្លួនឯងពេលដែលនឹកឃើញរឿងអំមិញនេះ យ៉ាក បបូរមាត់របស់គេទន់ណាស់រស់ជាតិវាផ្អែមដូចជាទឹកឃ្មុំ ចំណែកឯស្បែករបស់គេក្រអូបដូចជាផ្កា អា៎មិនចង់គិតទេពេលដែលខ្ញុំគិតម្ដងៗវាធ្វើអោយខ្ញុំជិតឆ្កួតទៅហើយ។

"មោះកូនឆាប់ញុាំអាហារពេលព្រឹកទៅ"អ្នកស្រីចនគ្រាន់តែឃើញនាយតូចភ្លាមគាត់ក៏ហៅគេអោយមកអង្គុយភ្លាម

"អ្នកម៉ាក់ឯណាបងប្រុស"នាយតូចគ្រាន់តែដាក់គូទអង្គុយភ្លាមគេក៏ចោទសួរទៅកាន់គាត់ភ្លាម

"បងទៅធ្វើការបាត់ហើយឮថាមានប្រជុំធំ កូនមិនបាច់បារម្ភទេនៅក្រុមហ៊ុនមានអាហារស្រាប់ហើយ"

"បាទម៉ាក់"និយាយគ្នាពួកគេក៏ចាប់ផ្ដើមបរិភោគអាហារដោយស្ងៀមស្ងាត់។

  ថ្ងៃត្រង់

"ម៉ាក់ធ្វើអ្វីនិង "នាយតូចដើរចូលផ្ទះបាយក៏ឃើញម៉ាក់របស់គេរៀបចំអាហារដាក់ប្រអប់យ៉ាងត្រឹមត្រូវ

"អ៎ធ្វើម៉ាក់ម្ហូបខ្លះយកទៅអោយជុងហ្គុកនៅឯក្រុមហ៊ុន"អ្នកស្រីចន គាត់និយាយបណ្ដើរដៃរៀបចំអាហារបណ្ដើរ

"ថេហ្យុងទំនេរទេ?"គាត់ងាកសួរមកកាន់ថេហ្យុង

"ទំនេរម៉ាក់មានអ្វីមែនទេ"

"ចឹងកូនជួយយកអាហារនេះទៅអោយជុងហ្គុកនៅឯក្រុមហ៊ុនបានទេ?"អ្នកស្រចន

"គឺ.."

"ណា៎កូនយកទៅបន្តិចទៅណាម៉ាក់ជាប់រវល់ណាត់ជាមួយមិត្ត ណាមួយអ្នកប្រើនៅទីនេះគេជាប់រវល់ការងារអស់ហើយ"គាត់ទទូចសុំនាយតូចដែលឈរសម្លឹងគាត់ទាំងមិននិយាយអ្វី

" បាទម៉ាក់ ចាំកូនយកទៅអោយបងប្រុសក៏បាន "ដោយឃើញមនុស្សចាស់អង្វរខ្លួនបែបប្រកែកក៏មិនកើតទើបគេជ្រើសយកទៅអោយនាយខ្លួនឯង

"អគុណណាស់កូន ចឹងម៉ាក់ត្រូវទៅហើយ"ថាហើយគាត់ក៏ឡើងទៅបន្ទប់ដើម្បីរៀបចំខ្លួនទៅខាងក្រៅ

        ក្រុមហ៊ុន ចន

តុក តុក សម្លេងគោះទ្វាបន្ទប់ធ្វើការរបស់ជុងហ្គុកក៏លឺឡើងធ្វើអោយអ្នកដែលអង្គុយធ្វើការមកចាប់អារម្មណ៍និងសម្លេងនោះមុននិងស្រដីឡើង

YOU'RE MY EVERYTHINGWhere stories live. Discover now