Ep 02 : ផ្ទះអូនក៏ដូចផ្ទះបង 😘🤣

772 74 2
                                    


               Taehyung ជ្រួញចិញ្ចើមមុខក្រម៉ៅ នជួក៊បគ្នាលើកមុនៅសាលាក៏ថ្លើមធំមកទាញកាំភ្លើងរបស់គេចេញ ហើយពេលនេះក៏មកហៅគេថា hunii ទៀត នេះក្មេងមេះឡប់មែនទែនហើយ

« ស្អី ?? Taenie ស្អី ?? ហើយ Hunii ស្អី ?? » ចប់ហើយ ពេលនេះគេកាន់តែមានសំនួរច្រើនទៅហើយ ក្មេងនេះជាអ្នកណា

« Taenie ជាឈ្មោះដែលអូនហៅបង ហើយអូនស្រលាញ់បង ចឹងអូនត្រូវហៅបង Hunii ចឹងហើយ » Jimin

« ឯងឆ្គួតទេហេស ឯងក៏ដឹងដែរថាយើងជាអ្នកណា ប្រយ័ត្នយើងបាញ់ក្បាលឯងធ្លុះណា » TaeHyung និយាយដោយមុខមាំ

« ឯណាកាំភ្លើងទៅបងសម្លាញ់ » Jimin

រាងក្រាស់ងាកមើលជុំវិញខ្លួនរកកាំភ្លើង តែបែរជាមិនឃើញ គេចាំច្បាស់ណាស់មុនចេញពីផ្ទះគេសៀតវានឹងចង្កេះ រឺក៏ពេលវៃគ្នាហើយ ពួកនោះយកទៅ ??

« ឈប់រកទៅ មោះញ៊ាំបបរនឹងអាលបានលេបថ្នាំ និងឆាប់ជា » Jimin លើកស្លាព្រាបញ្ចុកម្ដងទៀត

« មិន !! មិនសុីទេ » TaeHyung

« ហាមាត់ភ្លាម !! » Jimin

« ឯងមានសិទ្ធអីបញ្ជាយើង ? » TaeHyung គំហកដាក់រាងតូច តែរាងតូចក៏បាញ់ខ្សែភ្នែកបញ្ជាទៅកាន់គេ គេសម្លឹងភ្នែក Jimin គេស្រាប់តែចិត្តទន់ ព្រមហាមាត់

« ឆ្ងាញ់ទេ ? » ដាក់បានមួយម៉ាត់ហើយ ទើប Jimin សួរ

« ........ » ស្ងាត់ !! មិនមានការឆ្លើយតបពីរាងក្រាស់ទេ

« វាយរឹកមែនបងសម្លាញ់ !! » Jimin ថាតែមាត់ តែដៃក៏ដួសបបរបញ្ចុកគេបន្ត ហើយគេវិញមិនមាត់ៗទេ តែពេលស្លាបព្រាដល់មាត់ហារហូត 😒

ញ៊ាំបបររួចហើយ ក៏ដល់ពេលលេបថ្មាំ តែ TaeHyung មិនព្រមលេបទៀត

« លេប !! » Jimin

« អត់ » TaeHyung

« Taenie.....លេប.... » Jimin សង្កត់សម្លេងហើយមើលភ្នែកគេទៀតហើយ ទើបគេព្រមស្ដាប់តាម

« ល្អលេបហើយឆាប់សម្រាកទៅ អូនទៅធ្វើមេរៀននៅខាងក្រោមណា hunii  មានអីហៅអូនបានណា » រាងតូចហាឡើងទាំងស្ញេញ

« យើងមិនចង់គេង យើងចង់ចុះទៅក្រោម » Tae

« ខ្លាចរបួសវារើ » Jimin

The Love of my Life ❤️🤍 • Vmin Where stories live. Discover now