Ep 04 : អំបិល dream 🤣

738 69 2
                                    


             យប់នេះរាងតូចនៅអង្គុយលើតុសិក្សារក្នុងបន្ទប់របស់គេ ដែលមានរាងសង្ហារនៅក្នុងនោះដែរ ដែលគេកំពុងអង្គុយមើល Winter bear នៅលើពូក ចំណែកឯ Jiminវិញមើលទៅទឹកមុខដូចជាមិនល្អទាល់តែសោះ

« WTF !! ស៊ាំមែន » មាឌតូចស្រែកឡើងទាំងតប់ប្រមល់ហើយហែកក្រដាសដែលកំពុងសរសេរចោល ដែលគិតមកដល់ពេលនេះគឺវាជាក្រដាសទី 5 ហើយ

Tae ឃើញសភាពសូចមុនល្អ គេចុះពីពូកដើរសម្ដៅទៅរាងកាយដែលយោងខ្លួននៅលើតុរៀននុះ

« កើតអី ?? » Tae

« អត់អីទេ គ្រាន់តែរៀបចំតារាងខុសរហូត ម្ដងខុសនេះម្ដងខុសនោះ ធ្វើយ៉ាងណាក៏ធ្វើមុនត្រូវ ជិតផ្ទុះខួរហៃ » Jimin តបដោយដាក់ដៃខ្ទប់ក្បាល និង ឈ្ងោកមុខចុះ

« សុំមើលបន្តិច » Tae សម្ដៅលើតារាងដែលកំពុងរៀបចំក្នុងកុំព្យូទ័រ

Jimin មិនបានឆ្លើយតប គ្រាន់តែទាញកុំព្យូទ័រអោយ Tae មើល

« ក្មេងល្ងង់ !! ធ្វើតារាងបែបហ្នឹង គេមិនមែនធ្វើក្នុង app នេះទេ ហើយនៅមានទៀត លំហាត់នេះធ្វើខុសមួយហើយផ្ទៀងសារថ្មីទៅ » Tae និយាយដោយភ្នែកសម្លឹងកុំព្យូទ័រមិនដាក់ គេពេលនេះប្រៀបដូចជាអ្នកជំនាញម្នាក់ ហើយក៏មើលទៅសង្ហារខ្លាំងណាស់ ដែលអាចធ្វើអោយអ្នកកំពុងមើលនេះសឹងឈាមច្រមុះទៅហើយ

រាងតូចក៏លួចគិតក្នុងចិត្តដែរថា មិននឹកស្មានថាគេជាសិស្សពូកែនោះទេ ព្រោះតាមដែលស្ដាប់មិត្តនិយាយមកគេមិនដែលចូលរៀនផង

« Taenie hunii បងជួយធ្វើអោយអូនបន្តិចមកណា អូនធ្វើមួយថ្ងៃហើយឈឺក្បាលខ្លាំងណាស់ » Jimin ធ្វើភ្នែកម៉ក់ៗសុំការអាណិតពីគេ

«.....»

« ណា...ណាណា... » រាងតូចអង្រួនដៃគេតិចៗជាការអង្វរ

« ក៏បាន !! » Tae ទាញកៅអីមួយទៀតមកអង្គុយក្បែររាងតូច

« yeah yeah ស្រលាញ់ hunii ជាងគេលើលោក » Jimin

Tae ងាកមើលមុខ Jimin ហើយក៏ក្រវីក្បាលហួសចិត្ត តែក៏ប្រកែកមិនបានទេថាពាក្យនេះស្ដាប់ទៅវាគួរអោយស្រលាញ់

ពេល Tae កំពុងតែធ្វើ រាងតូចនៅសម្លឹងមុខគេជាប់រហូត ហើយក៏ជួយវែកសក់ដែលវែងរបស់គេចេញផងដែរ

The Love of my Life ❤️🤍 • Vmin Where stories live. Discover now