Ep 11 : Boyfriend 🤪

656 68 2
                                    


មកទល់ពេលនេះគឺ Taehyung និង Jimin រស់នៅជាមួយគ្នាជិតកន្លះឆ្នាំហើយ ហើយប៉ារបស់ Tae ក៏តែងតែផ្គត់ផ្គង់លុយកាក់ដល់ Tae រាល់ខែដែរ

គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដែល Tae បានកែប្រែខ្លួនលឿនយ៉ាងនេះ មិនត្រឹមតែសង្ហារជាងមុនទេ តែការរៀនវិញក៏មិនអន់ដែរ ជាសិស្សឆ្នើមតើពេលនេះ

« Jimin មិចក៏មិនទាន់ស្លៀកពាក់ទៀត ជិតដល់ម៉ោងទៅសាលាហើយណា » ស្របនឹងសម្ដី Tae ក៏កំពុងចងក្រវាត់ ក ត្រៀមនឹងទៅសាលាហើយដែរ

ឯ Jimin វិញនៅមិនទាន់ធ្វើស្អីសោះ គឺនៅសសុលនឹងពូកនៅឡើយ ដោយសារយប់មិញនេះលួចលេង game ដល់យប់ជ្រៅមិនអោយ Tae ដឹង ទើបព្រឹកឡើងមានអារម្មណ៍ថាខ្ជិលទៅរៀនតែម្ដង

« អូនអត់ទៅទេ Tae..... » Jimin និយាយងុលៗស្ដាប់មិនចង់បាន

« មិចចឹង អូនអត់ស្រួលខ្លួនរឺ?? » ដោយលឺ Jimin ថាមិនចង់ទៅរៀន វាធ្វើអោយរាងក្រាស់បារម្ភភ្លាមៗ ដើរទៅអង្គុយលើពូកយកដៃស្ទាបថ្ងាស់មាឌល្អិត ព្រោះធម្មតា Jimin មិនមែនក្មេងគេចរៀននោះទេ

« អូនអត់អីនោះទេ តែអូនខ្ជិល »

« ថាមិច?? ខ្ជិល?? នេះក្លាយជាក្មេងមិនល្អតាំងពីពេលណា ដែលខ្ជិលរៀនបែបនេះហឹម?? »

« អូនមិនបានខ្ជិលរៀននោះទេ តែអូនខ្ជិលលើកដៃ ខ្ជិលស្លៀកខោអាវ ខ្ជិលដើរ ខ្ជិលទាំងញ៊ាំបាយទៀតន៎៎ក » ដោយខ្លាច Tae បន្ទោសថាគេចរៀន Jimin ក៏ចេះតែរកនឹកពាក្យដោះសារទៅ

« នេះអូនខ្ជិលគ្រប់យ៉ាងចឹងរឺ?? » Tae

« អត់នោះទេ មានម្យ៉ាងដែលអូនមិនខ្ជិលនោះទេ »

« អ្វីទៅ?? » Tae សួរទាំងបើកភ្នែកធំៗចង់ដឹងពិតមែន

« គឺ.... »

«........» Tae ចាំស្ដាប់បន្ត

« បងអោនមកបន្តិចមក Tae!! » ហេតុតែចង់ដឹង រាងសង្ហារក៏ប្រញ៉ាប់អោនទៅភ្លាម ហើយក៏ត្រូវភាំងយ៉ាងយូរល្មមព្រោះ រាងតូចយកដៃមកចាប់ ក របស់គេហើយក៏ថើបថ្ពាល់យ៉ាងយូរ......

« អូន ?? » បន្ទាប់ពីឈប់ភាំងហើយ Tae ស្រាប់តែសើចដោយបញ្ចេញសម្លេងជ្រៅបែបគ្រឺតខ្នាញ់ចេញមក ទាំងអៀន និយាយទៅពេលធម្មតាបែបនេះគេមិនដែលសូវហ៊ានថើប Jimin ប៉ុន្មានទេ

The Love of my Life ❤️🤍 • Vmin Where stories live. Discover now