Ep 05
មកទល់ពេលនេះជាពេលល្ងាច Jimin កំពុងតែធ្វើម្ហូបក្នុងផ្ទះបាយយ៉ាងសប្បាយរីករាយ គេរាំផង ច្រៀងផងតាមទម្លាប់របស់គេ
រាងខ្ពស់ស្រឡះចុះតាមកាំជន្ដើរ គេងាកទៅឃើញមាឌតូចមកប្រគុំ concert កណ្ដាលផ្ទះបែបនេះក៏ទប់មិនបាននឹងអស់សំណើច ទោះធ្លាប់ឃើញវាច្រើនជាង 3 ដងហើយក៏ដោយ
" Ohh Taenie មកនេះមក " លឺសម្លេងសើចជ្រៅៗដែលមាឌតូចគ្មាមថ្ងៃច្រលំថាជាអ្នកណា ទើបគេងាកក្រោយសម្លឹងទៅជណ្ដើរ ក៏ឃើញសំណព្វចិត្តនៅទីនោះពិតមែន
Taehyung លើកដៃអង្អែលកញ្ចឹងកខ្លួនឯងតិចៗ សុខៗក៏មានអារម្មណ៍ថាអៀន ព្រោះគេពិតជាសប្បាយចិត្តដែល Jimin ហៅអោយទៅក្បែរអីបែបនេះ គេចង់នៅជិតៗ Jimin ចង់បាន attention ទាំងអស់របស់ម្ចាស់កាយតូចមួយនោះ
" នេះភ្លក់មើលឆ្ងាញ់រឺអត់ " រាងតូចយកស្លាបព្រាដួសម្ហូបក្នុងឆ្នាំង ហើយភ្លុំវាតិចៗមុននឹងរៀបចំបញ្ចុកអ្នកឈរក្បែរ
" ឆ្ងាញ់ !! " Taehyung និយាយទាំងញញឹមខ្ជឹប ហើយសម្លឹងមុខ Jimin មិនដាក់ ដល់ថ្នាក់ម្ចាស់ខ្លួនរឹងខ្លួនរកថាមិនត្រូវ
កែវភ្នែករបស់ Taehyung ពិតជាមុតណាស់ ថែមទាំងមាំទៀតផង ពេលគេសម្លឹងម្ដងៗគឺមិនងាយព្រេចទេ សម្លឹងទាល់តែធ្លុះដល់ឆ្អឹងខ្នងហ៎ ហើយនៅមកញញឹមបែបនេះទៀត ទោះ Jimin ក្លាហានពូកែញ៉ែ ពូកែសម្ដីមែន តែបើអោយមកត្រូវគេសម្លឹងបែបនេះ គេក៏ធ្វើខ្លួនមិនត្រូវដែរណា
Jimin រ៉េរមិនដឹង តាមសភាពអ្នកអៀន គេងាកមុខគេចពី Tae ទៅធ្វើជាដួលម្ហូបភ្លក់ខ្លួនឯង មុននឹងនិយាយគេចពី Tae
" បង-បងទៅអង្គុយចាំនៅតុទៅ តិចទៀតអូនលើកអាហារទៅហើយ "
រាងសង្ហារអោនមុខចុះបន្តិច ពេលត្រូវដេញចេញមិនអោយនៅជិត គេឈានជើងបោះជំហ៊ានសើរៗទាំងមិនចង់ ជៀសមិនផុតពីការសម្គាល់ពីមាឌតូចដូចគ្នា
" Taenie....... " Jimin ចាប់កដៃអ្នកដែលជិតចេញផុតពីបន្ទប់ផ្ទះបាយនោះជាប់ ហៅឈ្មោះគេដោយសម្លេងស្រទន់ជាការលួងលោម
Taehyung មិនបានឆ្លើយតបអ្វី ក៏មិនបានងាកមុខមកដែរ គេចាំអោយ Jimin និយាយបន្តទៀត
YOU ARE READING
The Love of my Life ❤️🤍 • Vmin
Fanfictionតើវាអាចទេដែលមនុស្សម្នាក់ប្រើរយៈពេលត្រឹមតែ15 ថ្ងៃក្នុងការកែប្រែមនុស្សម្នាក់ទៀតដែលគេល្បីថារឹងរូស រឹងទទឹងមិនខ្វល់ក្បាលអ្នកណា មកជាមនុស្សម្នាក់ដែលអ្នកណាៗក៏ស្រលាញ់ top : Taehyung btt : Jimin