Ep 16 : That's Jimin 😏

1.2K 113 20
                                    

Ep 16

ពេលនេះនៅក្នុងថ្នាក់ដែលមានសិស្សរៀនមិនក្រោមពី 20 នាក់កំពុងអង្គុយត្រង់ខ្លួនរង់ចាំអ្នកគ្រូម៉ោងជីវៈវិទ្យាសួរសំនួររំលឹកមេរៀនខ្លះៗកាលពីម្សិលមិញមុននឹងត្រូវដល់ម៉ោងសម្រាក

" Jimin "

លឺឈ្មោះរបស់ខ្លួនឯងហៅចេញពីមាត់របស់អ្នកគ្រូ Jimin បើកភ្នែកធំៗលេបទឹកមាត់ ស្ទាក់ស្ទើរក្នុងការក្រោកឈរបន្តិច

ក៏ម្សិលមិញគេដួលម៉ូតូហ្នឹងអី ទើបមិនបានមើលមេរៀនចាំក្រៅតែពីគេងក្នុងរង្វង់ដៃរបស់ Tae ចឹងហើយគេចាំបានតែមេរៀនខ្លះៗពេលរៀនក្នុងថ្នាក់ប៉ុណ្ណោះ មានតែសង្ឃឹមថាគ្រូសួរប៉ះអ្វីដែលគេចាំផងទៅចុះ

" បាទអ្នកគ្រូ "

" តើលំហររវាងណឺរ៉ូនពីរហៅថាអ្វី ? "

ល្អណាស់ !! សួរចំល្អណាស់ !! ចំកន្លែងមិនចេះ ភ្លេចអោយឈឹងតែម្ដង

" អឺ....គឺ....បាទអ្នកគ្រូ !! លំហររវាងណឺរ៉ូនពីរហៅថា..... អឺ....ខ្ញុំអត់ចាំទេអ្នកគ្រូ " មាឌតូចនិយាយប្រយោគចុងក្រោយទាំងអោនមុខចុះ មិនហ៊ានសម្លឹងមុខគ្រូចំ ក៏ដឹងហើយថាគាត់ប្រាកដជាខកចិត្ត

ចំណែកប្រុសសង្ហារជាសង្សាឯណោះ ក៏កំពុងសម្លឹង Jimin ជាប់ដូចគ្នា គេគ្មានចង់ធ្វើអ្វីក្រៅពីប្រាប់ Jimin ថាប៉ុណ្ណឹងមិនអីទេ តែគេក៏ធ្វើមិនបានព្រោះនៅតុរាងឆ្ងាយគ្នាដែរ

" Anna !! "

" ចាស៎អ្នកគ្រូ " Anna ស្រីតូចបបូរមាត់ក្រហមក៏ក្រោកឈរឡើង ទាំងញញឹមចម្អកអោយ Jimin បន្តិចផង

" ប្អូនអាចឆ្លើយសំនួររបស់ Jimin បានទេ ? "

" ចាស៎អ្នកគ្រូ លំហរនៅចន្លោះរវាងណឺរ៉ូនពីរហៅថា ស៉ីណាប់ " នាងឆ្លើយនឹងអ្នកគ្រូទាំងមិនភ្លេចសង្កត់សម្លេងចំចម្លើយ បង្ហាញច្បាស់ៗថាចង់ឌឺអ្នកឆ្លើយមិនចេញកម្រិតណា

ទាំងដែលការពិតឆ្លើយត្រូវដោយសារអ្នកអង្គុយជាប់ លួចបើកសៀវភៅអោយមើលសោះ

" ល្អណាស់ អង្គុយចុះបាន ចំណែក Jimin ប្អូនត្រូវកត់និយមន័យនេះអោយអ្នកគ្រូ 100 ចប់ "

" បាទអ្នកគ្រូ "

" Okay ចឹងសម្រាកបានណាទាំងអស់គ្នាជួបគ្នាពេលក្រោយ "

The Love of my Life ❤️🤍 • Vmin Where stories live. Discover now