រយៈពេលប្រាំមួយខែកន្លងផុតទៅ Tae និង Jimin កាន់តែស្និទ្ធស្នាលគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេញ៊ាំបាយជាមួយគ្នា ជួយគ្នាធ្វើម្ហូបរាល់ថ្ងៃ គេងជាមួយគ្នា ថ្ងៃឈប់សំរាកក៏រៀបចំផ្ទះជាមួយគ្នា ពេលយប់ពួកគេក៏ធ្វើលំហាត់ដែលគ្រូដាក់អោយ ជាមួយគ្នាដូចគ្នា
សម្រាប់ Tae វាមិនមែនជាបញ្ហាទេរឿងអស់នេះព្រោះគេជាសិស្សពូកែ តែសម្រាប់ Jimin វានៅមានចន្លោះខ្វះខាតខ្លះ ដែលត្រូវអោយ Tae ពន្យល់ និងចាំជួយគ្រប់ពេល ដែលវាជាហេតុធ្វើអោយពួកគេរស់នៅយ៉ាងមានក្ដីសុខខ្លាំងបំផុត
ទំនាក់ទំនងរបស់ពួកគេ ក៏មិនមានការលាក់បាំងអ្វីដែរ គេទាក់ទងគ្នាដោយបើកចំហរ ទោះមានអ្នកខ្លះរើសអើងតែពួកគេក៏មិនខ្វល់ ឯចំណែកអ្នកដែលច្រណែនវិញពួកគេតែងតែខ្សិបខ្សៀវគ្នាមើលងាយគេទាំងពីរ ថាមានស្នេហាបែបនេះចាំមើលគ្មានគិតរៀនស្អីទេ
វាក៏ត្រូវដែរដែលថា សិស្សនៅពេលដែលមានស្នេហាគឺវាបែកអារម្មណ៍រៀនមិនសូវកើត តែសម្រាប់ Tae និង Jimin មានអីបែកទៅ បើគេបបួលគ្នារៀនរាល់ថ្ងៃ មិនចេះក៏សួរ ធម្មតាទេមាន hunii ជាសិស្សពូកែ គេតែងប្រាប់ហើយក៏ប្រដៅនូវរឿងមួយចំនួន នៅពេលដែល Jimin ធ្វើខុសទៀតផង គិតមើលទៅថាគួរអោយច្រណែនដែរទេ
តែនិយាយទៅអាពួកច្រណែននៀកវាមានតែចំនួនតូចប៉ុណ្ណោះ ចំណែកអ្នកដែលពេញចិត្ត ហើយក៏ស្រលាញ់ពួកគេទាំងពីរវាមានច្រើនសឹងមួយសាលាទៅហើយ ទាំងសិស្សប្អូន និង សិស្សច្បង រួមទាំងគ្រូទៀតអ្នកណាមិនល្បី Kim Taehyung សិស្សពូកែប្រចាំសាលា ទាំងសង្ហារ ទាំងចិត្តល្អ រួមជាមួយសង្សាររបស់គេ ដែលជាសិស្សឆ្នើម ក្លាហាន និងស្រស់ស្អាត ទឹកចិត្តក៏ល្អប្រសើរ ....
រឿងទាំងនេះវាគេចមិនផុតពីត្រចៀករបស់ លោក Kim ទេ គាត់តែងតែតាមដានមួយគូរនេះរហូតដែរហ្នឹង គាត់ពិតជាចង់អរគុណដល់ Jimin ណាស់ ដែលអាចកែប្រែ Tae បាន គាត់ថែមទាំងធ្លាប់ទៅជួបពួកគេទាំងពីរទៀត គាត់ចង់អោយពួកគេទៅនៅក្នុងភូមិគ្រឹះ តែពួកគេមិនព្រម គាត់ក៏មិនបានបង្ខំអីដែរ គ្រាន់តែប្រាប់ថាបើមានអីចង់អោយគាត់ជួយអាចប្រាប់គាត់បាន
YOU ARE READING
The Love of my Life ❤️🤍 • Vmin
Fanficតើវាអាចទេដែលមនុស្សម្នាក់ប្រើរយៈពេលត្រឹមតែ15 ថ្ងៃក្នុងការកែប្រែមនុស្សម្នាក់ទៀតដែលគេល្បីថារឹងរូស រឹងទទឹងមិនខ្វល់ក្បាលអ្នកណា មកជាមនុស្សម្នាក់ដែលអ្នកណាៗក៏ស្រលាញ់ top : Taehyung btt : Jimin