Part 1: ស្នាមថើបដំបូង!!!

6.5K 316 4
                                    

     នាពេលល្ងាចថ្ងៃឈប់សម្រាក នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ មានភាពអ៊ូអរជាខ្លាំង ដោយសារមានមនុស្សម្នាជាច្រើន នាំគ្នាចេញមកដំណើរកំសាន្តដើរលេង  អ្នកខ្លះជួបជុំមិត្តភក្តិដើរលំហែ ខ្លះទៀតក៍បណ្តើរសង្សារជាគូៗ នៅតាមមាត់ទន្លេ។

   ដោយឡែក យើងក្រឡេកមកមើលនាយកម្លោះរូបសង្ហា មានកម្ពស់ខ្ពស់ស្រឡះអមជាមួយរូបរាងដ៍មាំទាំ ច្រមុះស្រួច កែវភ្នែកភ្លឺថ្លាអាចទាក់ដាក់ស្នេហ៍ស្រីមិនចេះតិចទេ តែទាស់ថានាយជាមនុស្សប្រុសដែលមានគូដណ្តឹងរួចហើយ នាយកម្លោះម្នាក់នេះមានឈ្មោះថា ចន ជុងហ្គុក ។


" អាឡូហានណា!! បងនឹកអូនខ្លាំងណាស់ប៊េបី អូនមានញុាំបាយហើយឬនៅ? " នាយកម្លោះញញឹមដើរនិយាយទូរស័ព្ទជាមួយអ្នកជាគូដណ្តឹងដោយផ្អែមល្ហែម ។


( អូនក៍នឹកបងដែលជុង មិនយូរទេ ពួកយើងនឹងបានជួបគ្នា ហើយពួកយើងជិតបានរៀបការហើយដែរ ហិហិ អូនសប្បាយចិត្តណាស់ជុង ) សម្លេងមនុស្សស្រីសើចឡើងតាមសម្លេងទូរស័ព្ទបណ្តាលអោយនាយកម្លោះខាងនេះញញឹមញញែមដើរទៅស្ញេញធ្មេញទន្សាយគេចេញមក និយាយពីថាអោយតែនិយាយរឿងរៀបការ គឺនាយខាងនេះរំភើបអស់ស្ទះតែម្តង។


ទីន ទីន

" អេ៎ លោកប្រយ័ត្ន!!! " រាងតូចច្រលឹងរត់មកច្រាននាយកម្លោះដួលទៅម្ខាងផ្លូវជាមួយគ្នា ដោយសាររវល់ជាប់ផ្អែមល្ហែមជាមួយអ្នកជាសង្សារខ្លាំងពេក នាយកម្លោះដើរនៅលើផ្លូវ សម្បីតែឡានកំភ្លេក៍នាយលែងឮឡានបិះនឹងបុកស្លាប់ កុំតែបានរាងតូចច្រលឹងម្នាក់នេះរត់មកជួយទាន់ ។


" អូយយូយ!!! " អ្នកទាំងពីរដួលទៅអោបគ្នានៅលើផ្លូវដោយនាយកម្លោះរបូតទូរស័ព្ទពីដៃឡានកិតបែកខ្ទិច ( រវល់សាសងពេក🌚)


" លោកមិនអីទេឬ? " រាងតូចងើបឡើង មើលមុខនាយម៉ក់ៗមុននឹងសួរទៅនាយ តែអ្នកខាងនោះបែរជាជំហរមាត់ធ្លុះមើលសម្រស់អ្នកនៅចំពោះមុខទៅវិញ វ៉ាវ!!មនុស្សឬក៍ទេពធីតា ស្រីឬក៍ប្រុសហេតុអីស្អាតយ៉ាងនេះ?  ថ្ពាល់ប៉ោងៗក្រហមព្រឺតៗ ច្រមុះស្រួច បបូរមាត់ពណ៍សុីជម្ពូរាងបេះដូង កែវភ្នែកស្រទន់ទាក់ទាញមន្តស្នេហ៍ ចង្កេះមួយក្តាប់ដូចជាមនុស្សស្រី សាច់សរដូចជាសំឡី  អូម៉ាយហ្កត ស្អាតគ្មានកន្លែងទាស់នោះទេ ។


🥀💞 Double hearts 💞🥀 Short novel 💗( Complete ✔️)Where stories live. Discover now