Part 7 : បងស្រលាញ់អូនទេ??

2.4K 189 0
                                    

# Taehyung 's Condo

ថេយ៉ុងដើរចូលមកក្នុងបន្ទប់ដោយដំណើរមួយៗស្ទើរតែដួលម្តងៗទៅហើយ ចំណែកមុខមាត់គេពេលនេះវិញមិនបាច់មើលទេ ភ្នែកឡើងហើមបាត់ហើយ ចំណែកទឹកភ្នែកនៅតែស្រក់ចុះមកមិនដាច់ ។

ផឹប

ថេយ៉ុងដាក់ខ្លួនអង្គុយចុះនៅលើសាឡុង ភ្លឹងៗដូចគ្មានព្រលឹងនៅក្នុងខ្លួន ។

" ហុឹក....ហុឹក...ហ្ហឹម.." ថេយ៉ុងលើកដៃខ្ទប់មុខបញ្ចេញសម្លេងយំនៃក្តីឈឺចាប់ចេញមក គេពិបាកនឹងទប់ណាស់ វាឈឺពេកហើយ ។

" ហុឹក...ហុឹក...ហេតុអីទៅជុង?...ហុឹក..ហុឹក..ខ្ញុំជាអ្នកជាទី៣...ខ្ញុំកំពុងទាក់ទងគូដណ្តឹងរបស់អ្នកដទៃ....ហេតុអី!!!!!!?.....ខ្ចាយ!!!! " ថេយ៉ុងលើកដៃក្រវាសថូផ្កានៅក្បែរដៃធ្លាក់ចុះមករាយប៉ាយពេញនឹងទាំងអស់ ។

" ហុឹក...ហុឹក...ហេតុអីក៍ឈឺយ៉ាងនេះ???...នេះឬជាស្នេហា...អាចធ្វើអោយមនុស្សសើចសប្បាយ....ហើយក៍អាចធ្វើអោយមនុស្សឈឺស្ទើរតែស្លាប់ដែរ....ខ្ញុំស្អប់អារម្មណ៍មួយនេះណាស់..ហុឹក..ហុឹក..." ថេយ៉ុងលើកដៃខ្ទប់ត្រចៀកស្រែកយំខ្លាំងៗតាមបេះដូងរបស់គេកំពុងធ្វើទុក អ្នកណាមិនឈឺមនុស្សដែលយើងស្រលាញ់ទុកចិត្តបំផុត បែរជាគូដណ្តឹងរបស់អ្នកដទៃ មិនឈឺទើបវាចម្លែក ទាស់តែគ្មានបេះដូង ។

ថេយ៉ុងក្រឡេកទៅឃើញទូរស័ព្ទ គេក៍ទាញយកមកកាន់ចង់ call ទៅនាយខាងនោះសាកមើល តើនាយនឹងទទួលហើយនិយាយជាមួយគេទេ ? បើទទួលហើយតើនាយនឹងនិយាយបែបណា??។

[ លេខទូរស័ព្ទដែលលោកអ្នកកំពុងហៅគ្មានការឆ្លើយតបទេនៅពេលនេះ សូមព្យាយាមម្តងទៀតនៅពេលក្រោយ ទឺតៗ ]

" ហុឹក..ហុឹក...ត្រូវហើយបងមិចនឹងអាចលើកទូរស័ព្ទរបស់ខ្ញុំទៅ បងកំពុងនៅជាមួយគេ...បងកំពុងមានក្តីសុខ...ហេតុអីនឹកឃើញលើកទូរស័ព្ទក្មេងល្ងង់...ពូកែងក់ងរដូចជាអូនទៅ...ហុឹក...ហុឹក..." ថេយ៉ុងទម្លាក់ទូរស័ព្ទចុះ លេចស្នាមញញឹមឡើង តែជាស្នាមញញឹមចំអកអោយខ្លួនឯង ជាស្នាមញញឹមដែលឈឺចាប់ពិបាកនឹងពណ៌នាប្រាប់ពីអារម្មណ៍នៅពេលនេះ ។

ថេយ៉ុងងើបចុះពីលើសាឡុងទៅរើសអំបែងថូផ្កាដែលធ្លាប់បែកមិញនោះ យកមកកាន់ ដោយមិនដឹងពីគោលបំណងរបស់គេនោះទេ ។

🥀💞 Double hearts 💞🥀 Short novel 💗( Complete ✔️)Donde viven las historias. Descúbrelo ahora