Part 5: បងនឹងសុំបែកគេ....

2.4K 197 2
                                    

    មួយសន្ទុះក្រោយមក រាងក្រាស់ក៍បានលាងរបួសអោយរាងតូចម្នាក់នេះរួចរាល់ ។

" ហើយៗ ថ្ងៃក្រោយកុំធ្វើបែបនឹងទៀតណា ប្រយ័ត្នបងវ៉ៃថែម " ជុងហ្គុកប្រមូលដបថ្នាំដាក់ចូលប្រអប់វិញ ដោយមាត់ឆ្លៀតថាអោយថេយ៉ុងដែលអង្គុយធ្វើមុខស្អុយពេះ ។

" ជុងហា៎~~~~ " ថេយ៉ុងពេបមាត់ បង្អូសសម្លេងហៅនាយក្រាស់ដែលរៀបនឹងដើរចេញទៅនោះ ។

" បាទ " នាយក្រាស់ជុងហ្គុកឈប់ដំណើរ មុននឹងងាកមកឆ្លើយជាមួយអ្នកខាងនេះវិញដោយសម្លេងស្រទន់ ។


" បងពិតជាមិនជូនអូនដើរលេងមែនហេស៎ ? " ថេយ៉ុងពេបមាត់ពេបករដូចជាក្មេង មុននឹងរំលឹកពីរឿងដែលគេសុំនាយមិញនេះ ។


" ណ្ហើយចុះ....បងជូនទៅក៍បាន...ដោយសារអាណិតក្មេងខំបោកក្បាលផងអីផង..ហាសហា " ជុងហ្គុកអង្អែលក្បាលរាងតូចតិចៗទាំងសើច គ្នាខំដាក់ទន់បោកក្បាលពិននឹងហើយមិនជូនទៅទៀតដូចចិត្តអាក្រក់ពេក ។


" ជ័យយោ!!! យេៗ....សុឺតៗ...ស្រលាញ់បងជាងគេលើលោក...ហិហិ " ថេយ៉ុងស្រាប់ប្តូរពីទឹកមុខកំសត់ទៅហក់លោតលើពូកចុះឡើង ដោយស្ទុះហក់មកអោបករនាយខាងនេះ ចាប់ថើបថ្ពាល់នាយឆ្វេងស្តាំ នឹងបានគេហៅថាក្មេងមែន ។

" ស្លាប់ហើយថេយ៍...បើអូនលេងលោតបែបនេះ...ចុះបើលោតខុសនោះ...មិនបែកក្បាលថែមហើយទេអី " ជុងហ្គុកងាកមកស្តីអោយអ្នកដែលកំពុងអោបករខ្លួនជាប់ដូចតុកកែ តែហក់លោតដូចស្វា ។

" អត់ខ្លាចទេ...បើអូនធ្លាប់បែកក្បាល..ប្រាកដជាមានប្រុសសង្ហាៗដូចជាបងនៅចាំមើលថែហើយ..បើបែបនឹងមិនល្អទេឬ? ហិហិ " ថេយ៉ុងសើចកាខឹកនៅក្បែរត្រចៀករបស់ជុងហ្គុក ធ្វើអោយជុងហ្គុកលេចស្នាមញញឹមធ្មេញទន្សាយគេឡើង នៅជាមួយរាងតូចម្នាក់នេះ ទោះគេលេងច្រើនគេងក់ងរតែក៍ធ្វើអោយនាយញញឹម នឹងមានក្តីសុខមិនស្ទើរទេ ទាស់តែរាងតូចពេលស្គាល់ដំបូងសុភាពខ្លាំងណាស់ ពេលយូរទៅចេញចរឹកក្មេងក្បាលខូចមកតែម្តង ។

" បានហើយក្មេងខូច ឆាប់ទៅរៀបចំខ្លួនទៅ មិនទៅដើរលេងទេឬ ? " ជុងហ្គុកលើករាងតូចដាក់ទៅពូកមុននឹងចាប់ទាញថ្ពាល់គេលេងតិចៗដោយក្តីគ្រឺតខ្នាញ់ បើស្អាតនឹងគួរអោយស្រលាញ់បែបនឹងមិនអោយនាយលង់ស្រលាញ់យ៉ាងមិចទៅ ។

🥀💞 Double hearts 💞🥀 Short novel 💗( Complete ✔️)Donde viven las historias. Descúbrelo ahora