____ New day ____
ទីបំផុតថ្ងៃរៀបការរបស់ជុងហ្គុកនឹងហានណាក៍ឈានចូលមកដល់ ។ នៅផ្ទះត្រកូលចន បានរៀបចំតុកតែងឡើងស្រស់ស្អាត ព្រោះថ្ងៃនេះជាថ្ងៃមង្គលរបស់កូនប្រុសតែម្នាក់នៃត្រកូលអភិជនមួយនេះ ។នាយក្រាស់ដែលមាននាមជាកូនកម្លោះ កំពុងឈរតុកតែងខ្លួននៅខាងមុខកញ្ចក់ គ្រងឈុតកូនកម្លោះ តែមើលទៅទឹកមុខរបស់នាយមិនបានរីករាយដូចជាកូនកម្លោះដទៃនោះទេ ។
ក្រាក
" ជុង រួចហើយឬនៅកូន? " អ្នកស្រីចនដើរចូលមកសួរកូនប្រុស ។
" បាទ រួចហើយអ្នកម៉ាក់ " ជុងហ្គុកងាកមុខមកញញឹមដាក់អ្នកជាម្តាយតិចៗទាំងមិនសូវសម ។
" កូនអូខេទេជុង? ...បើកូនមិនចង់រៀបការម៉ាក់នឹងអោយគេបញ្ឈប់ពិធីភ្លាមណា " អ្នកស្រីចនអង្អែលស្មាកូនប្រុស មុននឹងនិយាយជាមួយនាយ គាត់ឃើញទឹកមុខនាយជាកូនមិនសូវល្អ រឿងរៀបការនេះគាត់មិនបានបង្ខំទេ អ្នកស្រីចនតែងតែតាមការសម្រេចចិត្តគេជានិច្ច ។
" កូនមិនអីទេអ្នកម៉ាក់...អ្នកម៉ាក់កុំបារម្ភអី " ជុងហ្គុកញញឹមតិចៗដាក់អ្នកជាម្តាយ ដើម្បីកុំអោយគាត់ពិបាកចិត្ត ចិត្តនាយវាងាករេខ្លាំងពេក ទើបធ្វើអោយនាយជ្រើសមួយមិនដាច់ ចិត្តមួយចង់រៀបការជាមួយនឹងហានណា ចិត្តមួយទៀតចង់បញ្ឈប់ហើយទៅរករាងតូច តែនាយជ្រើសវាមិនចេញនោះទេ ។
" ហឹម..បើកូនសម្រេចចិត្តបែបនេះហើយ...ម៉ាក់ក៍មិនថាអីដែរ..ម៉ាក់តាមកូនជានិច្ច...ម៉ាក់សង្ឃឹមថាកូននឹងធ្វើតាមបេះដូងដែលវាត្រូវការ...ម៉ាក់ទៅវិញហើយ " អ្នកស្រីចនទះស្មាកូនតិចៗបែបចង់អោយនាយគិត មុននឹងដើរចេញទៅវិញ ។
" ខ្ញុំជាអ្នកសាងវាមកដោយខ្លួនឯង ខ្ញុំក៍ត្រូវស្រាយដោយខ្លួនឯងដែរ " ជុងហ្គុកនិយាយមើលទៅខ្លួនឯងនៅក្នុងកញ្ចក់ ដកដង្ហើមធំបន្តិចហើយក៍រៀបចំខ្លួនម្តងទៀត មុននឹងដើរចេញទៅទទួលភ្ញៀវជាមួយនឹងម្តាយ ។
______________
" ទីបំផុតខ្ញុំក៍បានស្លៀករ៉ូបមួយនេះជាមួយនឹងបងហើយ ជុងហ្គុក " ហានណាឈរមើលខ្លួនឯងនៅក្នុងកញ្ចក់ដែលកំពុងគ្រងរ៉ូបពណ៍សរវែងអន្លាយដែលជារ៉ូបកូនក្រមុំ មុននឹងញញឹមយ៉ាងស្រស់ នាងបានធ្វើគ្រប់បែបយ៉ាងដើម្បីទទួលបានថ្ងៃនេះ ចឹងហើយនាងត្រូវតែសប្បាយចិត្តជាខ្លាំង ។
ESTÁS LEYENDO
🥀💞 Double hearts 💞🥀 Short novel 💗( Complete ✔️)
Romanceតើខ្ញុំត្រូវធ្វើបែបណា បើពេលនេះបេះដូងរបស់ខ្ញុំប្រាប់ថាត្រូវការម្នាក់នេះ តែខ្លាចបាត់បង់ម្នាក់នោះ តើខ្ញុំគួរជ្រើសរើសមួយណា(•‿•) Jeon jungkook | Kim taehyung Bl novel Write by Jeon morin ♡ 18/09/2021