_____ ១ខែក្រោយមក_____បន្ទាប់ពីរឿងរបស់ពួកគេទាំងពីបានគេងជាមួយគ្នាតាំងពីយប់នោះ ឥលូវគឺចូលរយះពេល១ខែហើយ អ្នកទាំងពីរក៍បានក្លាយជាសង្សារនឹងគ្នា ។
ពួកគេទាំងពីរតែមកជួប នឹងដើរលេងជាមួយគ្នាយ៉ាងផ្អែមល្ហែមជារៀងរាល់ថ្ងៃ ចំណែកថ្ងៃនេះជាចុងសប្តាហ៍ហើយក៍មិនខុសពីសព្វមួយដងដែរ គូសង្សារមួយគូនេះកំពុងបណ្តើរគ្នាយ៉ាងស្អិតរមួននៅតាមបណ្តោយមាត់ទន្លេ ។
" មើលចុះស្អាតណាស់ជុង!!! " ថេយ៉ុងលើកដៃចង្អុលទៅមាត់ទន្លេនៅពេលព្រះអាទិត្យរៀបលិច ទេសភាពពិតជាស្រស់ស្អាតខ្លាំងណាស់ ។
" ស្អាតនៅចាញ់អូននៅឡើយទេ ថេយ៍ៗរបស់បងស្អាតជាងឆ្ងាយណាស់ សុឺត ហើយក្រអូបទៀត " ជុងហ្គុកពោលពាក្យសរសើររាងតូច មុននឹងអោនទៅថើបថ្ពាល់ដែលកំពុងតែក្រហមឡើងក្រពុំនោះ ។
" ជុង!! ហេតុអីមកថើបអូនកណ្តាលវាសបែបនេះ ?" ថេយ៉ុងវៃដៃនាយកម្លោះតិច មុននឹងស្តីអោយនាយដោយអឹបអៀន ។
" ហេតុអីថើបមិនបាន បងគ្រាន់តែថើបសង្សារខ្លួនឯងសោះនឹង សុឺតៗៗ ត្រជាក់ចិត្តម្លេះទេ " ជុងហ្គុកក្បាលខូចអោនទៅថើបថ្ពាល់រាងតូចថែមពីរបីរសុឺតទៀត ម្ចាស់ថ្ពាល់ឡើងរឹងខ្លួនអស់ហើយ ។
" បានហើយជុង គេមើលមកច្រើនណាស់ ខ្មាស់គេ " ថេយ៉ុងនិយាយប្រាប់នាយដោយស្នាមញញឹម ព្រោះមិនអាចរលុបបានគ្រប់ពេលដែលបាននៅជាមួយនាយ វាពិតជាមានក្តីសុខខ្លាំងណាស់ ។
" អ្នកណាមើល? អ្នកណាមើលខ្ញុំថើបគ្នា មិនដែលឃើញគេថើបគ្នាទេហេស៎? ឃើញទេសង្សារខ្ញុំគេអៀនហើយ " ជុងហ្គុកងាកមកស្រែកសួរទៅមនុស្សម្នាដែលកំពុងដើរនឹងអង្គុយនៅក្បែរនោះ ធ្វើអោយរាងតូចនេះអៀនឡើងចង់រត់គេចពីភពផែនដីហើយ បើនាយមកស្រែកប្រកាសបែបនឹង ( អ្នកអាននឹងអ្នកសរសេរមើលនឹងណា មើលអត់បានមែនចុះ😒)
" បងរោគចិត្តទេហេស៎? ហេតុអីទៅស្រែកបែបនឹង? " ថេយ៉ុងប្រញាប់បង្វែខ្លួននាយជាសង្សារមកវិញ មិនចឹងទេស្រែកផ្អើលគេឥលូវហើយ ។
" បងស្រលាញ់អូន!!!! គីម ថេយ៉ុង បងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់!!!" ចំជាផ្គើនពិតមែន នាយកម្លោះឈរស្រែកឡើងមួយអស់សម្លេងបណ្តាលអោយមនុស្សម្នាមើលមកពួកគេគ្រប់គ្នា ថេយ៉ុងក៍ប្រញាប់លើកដៃបិទភ្នែកមិនចង់ឃើញក្រសែភ្នែកជាច្រើនកំពុងមើលមកគេនោះទេ មកពីសង្សារកំពូលកូរនឹងហើយ ។
ESTÁS LEYENDO
🥀💞 Double hearts 💞🥀 Short novel 💗( Complete ✔️)
Romanceតើខ្ញុំត្រូវធ្វើបែបណា បើពេលនេះបេះដូងរបស់ខ្ញុំប្រាប់ថាត្រូវការម្នាក់នេះ តែខ្លាចបាត់បង់ម្នាក់នោះ តើខ្ញុំគួរជ្រើសរើសមួយណា(•‿•) Jeon jungkook | Kim taehyung Bl novel Write by Jeon morin ♡ 18/09/2021