Part 4 : បោកលេងៗសោះ

2.3K 181 2
                                    

    បន្ទាប់ពីដើរលេងជាមួយគ្នាដល់យប់ជ្រៅ គូស្នេហ៍ទាំងពីរក៍ត្រឡប់មកវិញ ។

    នាយកម្លោះបីរាងតូចឡើងទៅខនដូរបស់គេ មុននឹងហូតកាតមកឈូតចូលក្នុងបន្ទប់ ។ នាយក្រាស់ដាក់រាងតូចទៅលើពូកថ្នមៗខ្លាចថាគេនឹងភ្ញាក់។

" សុឺត...បងស្រលាញ់អូនថេយ៍ៗ...បងសូមទោស" នាយក្រាស់អង្គុយអង្អែលក្បាលរាងតូចថ្នមៗ មុននឹងអោនទៅថើបថ្ងាស់គេមួយសុឺត ដោយពោលពាក្យទាំងនេះឡើង នាយមានអារម្មណ៍ថាខុសខ្លាំងណាស់ ខ្លាចថាបើថេយ៉ុងដឹងពីររឿងនេះតើគេនឹងមានអារម្មណ៍បែបណាទៅ ចំណែកនាយគួរធ្វើបែបណាដើម្បីកុំអោយមនុស្សដែលនាយស្រលាញ់ទាំងពីរឈឺចាប់ ។

    នាយក្រាស់ងើបឡើងបម្រុងនឹងត្រឡប់ទៅវិញ ស្រាប់តែរាងតូចម្នាក់នេះរហ័សចាប់ដៃនាយជាប់ ។

" នៅគេងទីនេះជាមួយអូនមួយយប់បានទេ? " ថេយ៉ុងបើកភ្នែកឡើង មុននឹងសួរទៅនាយដោយទឹកមុខអង្វរករ ។

" បាទ បងគេងនៅទីនេះជាមួយអូនក៍បាន " ជុងហ្គុកញញឹមមុននឹងទម្លាក់ខ្លួនគេងក្បែររាងតូចម្នាក់នេះ ។

" អោបអូនផង " ថេយ៉ុងលើកដៃបង្ហាញអោយនាយខាងនេះអោប ជុងហ្គុកក៍ទាញរាងតូចមកនៅក្នុងរង្វង់ដៃរបស់គេ មុននឹងអោនទៅថ្ងាស់គេដើម្បីលួងលោម។

" គេងទៅ បងនៅគេងអោបអូនហើយ " ជុងហ្គុកញញឹមស្រាលៗដាក់អ្នកក្នុងរង្វង់ដៃ មិនដឹងថាពេលវេលាបែបនេះនៅសល់ប៉ុន្មានទៀតទេ ។

" ជុង...កុំទៅណាចោលអូនបានទេ?..." ថេយ៉ុងលើកដៃអោបនាយយ៉ាងណែន មុននឹងពោលពាក្យទាំងនេះឡើងមក ធ្វើអោយរាងក្រាស់ខាងនេះរៀងភាំងនឹងសំណួររបស់គេ ហេតុអីក៍រាងតូចម្នាក់នេះនិយាយបែបនេះ? គេបានដឹងរឿងអាអ្វីឬ ?

" ហេតុអីក៍អូននិយាយបែបនេះថេយ៍ៗ? ក្រែងពេលនេះបងនៅក្បែរអូនហើយតាស " ជុងហ្គុកងើបមុខទៅសួរគេវិញ ។

" អូនក៍មិនដឹងដែលថាហេតុអីអូននិយាយបែបនេះ...តែអារម្មណ៍អូនវាប្រាប់អូនបែបនេះ...ជុងបងសន្យារួចហើយណា..ថាមិនទៅណាចោលអូនទេ." ថេយ៉ុងងើបមុខមកសួរនាយដោយចង់រលីងរលោងយ៉ាងមិច សម្បីតែខ្លួនគេផ្ទាល់ក៍មិនយល់ដូចគ្នាហេតុអីក៍មានអារម្មណ៍បែបនេះទៅកើត ។

🥀💞 Double hearts 💞🥀 Short novel 💗( Complete ✔️)Wo Geschichten leben. Entdecke jetzt