___ Night 🌃 ____
នាយកម្លោះសង្ហាកំពុងនៅក្នុងបន្ទប់ ដេកនិយាយទូរស័ព្ទជាមួយគូដណ្តឹង ។
" ហានណា កុំខឹងបងអីណា បងសូមទោស ទូរស័ព្ទបងខូចទើបត្រូវបិទពីអូនភ្លាមបែបនេះ " នាយកម្លោះនិយាយអង្វរទៅគូដណ្តឹងដែលកំពុងខឹងរឿងពីល្ងាច ដោយសារទូរស័ព្ទនាយឡានកិតខ្ទិចអស់មិនបានលាគូដណ្តឹងបានត្រឹមត្រូវ ទើបនាងខឹង ។
" ហានណា!!! ហានណាកុំទាន់បិទ ហុើយ " នាយកម្លោះស្រែកហៅគូដណ្តឹងដែលខឹងមិនព្រមនិយាយជាមួយគេបិទទូរស័ព្ទបាត់ នាយកម្លោះដកដង្ហើមធំបន្តិច តែក៍លេចស្នាមញញឹមឡើងនៅពេលអូសមកឃើញលេខទូរស័ព្ទរាងតូចដែលបានជួយគេល្ងាចមិញ ។
" Call ទៅគេលេងសិន " និយាយហើយនាយកម្លោះក៍ចុច call ទៅរាងតូចភ្លាម ។
< ~ហេតុអ្វីបងទើបតែនិយាយអូនជាអ្នកទី៣ជ្រៀតជ្រែកស្នេហ៍កល្យាណ~ > សំឡេងទូរស័ព្ទរោទ៍របស់រាងតូច ថេយ៉ុងប្រញាប់រត់ចេញពីបន្ទប់ទឹកមកដើម្បីមកមើលទូរស័ព្ទ ។
" លេខអ្នកណាគេនឹង ? អាឡូជម្រាបសួរខ្ញុំថេយ៉ុងនិយាយ" នៅពេលលើកទូរស័ព្ទមកក៍ឃើញថាជាលេខដែលមិនស្គាល់ តែរាងតូចក៍សម្រេចចិត្តលើកទទួល ។
( បាទ ថេយ៍ៗ ) សម្លេងផ្អែមក្រលួចឮចេញពីខ្សែទូរស័ព្ទមក ធ្វើអោយរាងតូចខាងនេះស្រាប់តែលេចស្នាមញញឹមឡើងដោយមិនដឹងខ្លួន ។
" លោកជាជុងហ្គុកត្រូវទេ? លោកមានការអីហេស៎? បានជា call មកខ្ញុំបែបនេះ ? " ថេយ៉ុងនិយាយបណ្តើរយកដៃទៅឆ្កឹះនេះឆ្កឹះនោះបណ្តើរ ញញឹមខ្ជឹប។
( Callទៅនិយាយលេងជាមួយថេយ៍ៗនឹងណា..ពេលនេះថេយ៍ៗកំពុងធ្វើអី?..ញុាំបាយហើយឬនៅ? ) ជុងហ្គុកក៍មិនខុសពីថេយ៉ុងដែលដេកក្រឡាប់ចុះក្រឡាប់ឡើងពេញពូក មិនដឹងស្អីទៅស្អីទេ ។
" ខ្ញុំទើបតែចេញពីងូតទឹក...ខ្ញុំញុាំបាយរួចហើយចុះលោកកំពុងធ្វើអី ? " ថេយ៉ុងញញឹមញញែមដើរមកអង្គុយតុសម្អាតញញឹមញញែមដាក់កញ្ចក់ ។
( ខ្ញុំហេស៎? អត់ដឹងធ្វើអីផង ហិហិ ) ជុងហ្គុកនិយាយបែបលេងសើចពីក្នុងទូរស័ព្ទនោះមកឡើងកាខឹក ធ្វើអោយរាងតូចខាងនេះសើច តាមឡើងស្រស់ដូចគ្នា ។
YOU ARE READING
🥀💞 Double hearts 💞🥀 Short novel 💗( Complete ✔️)
Romanceតើខ្ញុំត្រូវធ្វើបែបណា បើពេលនេះបេះដូងរបស់ខ្ញុំប្រាប់ថាត្រូវការម្នាក់នេះ តែខ្លាចបាត់បង់ម្នាក់នោះ តើខ្ញុំគួរជ្រើសរើសមួយណា(•‿•) Jeon jungkook | Kim taehyung Bl novel Write by Jeon morin ♡ 18/09/2021