<ខ្យល់​កំដរ​ទឹកភ្នែក>

998 66 0
                                    

      
Part:1/6

        តឹបៗ!!! ប្រាវ!!!
<<តាមចាប់វាឲបាន!!>>
     សម្លេងរត់ប្រដេញគ្នានិងសម្លេងស្រែកបន្លឺឡើងដំណើរគ្នា រាងកាយមាំសង្ហាររត់ដេញចាប់ចោរផ្អើលឆោឡោពេញផ្សារ របស់របរក្នុងផ្សារត្រូវបំផ្លាញ់ខ្ទិចគ្មានសល់ដោយដៃចោរម្នាក់នេះ ពេលនេះកងកម្លាំងជាច្រើនបានរត់ដេញចាប់ជនល្មើស រត់ហើយរត់ទៀត រំលងពីផ្សារមួយចូលផ្សារមួយ ជើងទាំងគូររត់បោលទៅមុខលឿនទៅៗៗ
    ____________________

<<ថ្ងៃ​នេះគួរធ្វើអីញាំទៅណ៎?>> រាងតូចនិយាយបណ្តើរលើកបន្លែនិងថង់មកមើលបណ្តើរ ទឹកមុនរបស់រាងតូចញញឹមមិនឈប់

    បុាំង!!!! ព្រូស!!!
  
    ដោយសារ​តែរវល់មើលរបស់នៅក្នុងដៃមិនបានមើលផ្លូវទើបធ្វើឲរាងតូចត្រូវបុកគ្នានិងជនមិនស្គាល់មុខមួយទំហឹងរហូតដល់ទប់លំនឹងមិនជាប់ទើបត្រូវដួលព្រូសទាំងជំហូរខ្លួនទៅនិងដី

<<អូយយយ!! >> រាងតូចលាន់មាត់ព្រោះកម្លាំងបុកមុននេះខ្លាំងជ្រុលរហូត កាយតូចត្រូវបុើងទៅម្ខាង.

<<ចង្រៃយ៎!!! អាយយ ស្អ... ស្អីនិង?? >>

<<នៅឲស្ងៀម>>
       រាងតូចមិនទាន់ទាំងងើបឈរស្រួលបួលផង កាយមាំមួយស្ទុះទៅចាប់ក្រវ័តពាត់ដៃទៅម្ខាងយ៉ាងលឿន

<<អាយយយ!! ឈឺ!! អួយ​លែង​>> បបូរមាត់តូចស្តើងស្រែកឡើងព្យាយាមរើទាំងពិបាកព្រោះត្រូវរាងក្រាស់ចាប់ជាប់ ថែមទាំងជ្រុបរាងតូចទៅខ្ទប់និងជញ្ជាំងទៀតផង

<<នៅឲស្ងៀម បើមិនចង់ឈឺខ្លួន>> អ្នកដែលកំពុងតែចាប់រាងតូចទៅជ្រុបនិងជញ្ជាំងនោះ គេគឺជាពូលីសខាងឧក្រិដ្ឋជន ហើយថ្ងៃនេះគេចេញមកប្រតិបត្តិការចាប់ជនល្មើស ពូលីសរូបសង្ហារមួយនេះគេមានឈ្មោះថា ផាក សុងហ៊ុន. ហើយម្នាក់ដែលគេកំពុងតែចាប់នោះគឺមាឌតូចឈ្មោះរបស់គេគឺ សុីម ជេយ៉ុន អាចហៅម្យ៉ាងទៀតថា ជេគ។ ជេគគឺជាបុគ្គលម្នាក់ដែលសុងហ៊ុនយល់ច្រលំថាជាឧក្រិដ្ឋជនដែលគេកំពុងដេញចាប់

<<លែងៗ ឈឺណាស់>> ជេគ​ព្យាយាម​រើហើយរើទៀត តែហាក់មិនរង្កើរទាល់តែសោះព្រោះកម្លាំងរបស់សុងហ៊ុននេះខ្លាំងដូចដំរីយ៉ាងចឹង

ខ្យល់​កំដរ​ទឹកភ្នែក (ចប់)Where stories live. Discover now