<ខ្យល់​កំដរទឹកភ្នែក>

335 39 0
                                    

    
Part:5/6

   -Skip
>>Next Day

<<ហាច់ឈីស!! >>សម្លេងកណ្តាស់ឮឥតដាច់សូរ ពេលនេះជេគកំពុងគេងឈឺនៅលើគ្រែ ដោយសារតែយប់មិញលេងទឹក​ភ្លៀង​ខ្លាំងពេកទើបព្រឹកឡើងគេឈឺផ្តាសាយធុំបែបនេះ

<<ជេគយ៉ាងមិចហើយ?? >> សុងហ៊ុនដើរមកទាំងដៃមានកន្សែងជាមួយនិងទឹក

<<រងារណាស់>> ជេគញ័រខ្លួនតតាត់ ឃ្លុំភួយជិតឈឹងសល់តែក្បាល កម្តៅក៏ចាប់ឡើងក្តៅកាន់តែខ្លាំងរហូតបបូរមាត់​ក្រហមផូរដូចម្ទសទុំ

<<ជូតខ្លួនសិនណា ពេលនេះខ្លួនជេគក្តៅខ្លាំងណាស់>> សុងហ៊ុន​និយាយ​ហើយ ក៏ដកភួយចេញពីជេគ រួចក៏ចាប់ជូតខ្លួនឲជេគ

<<នេះហើយលិទ្ធផលលេងទឹកភ្លៀង ឃើញថាពិបាកយ៉ាងមិចខ្លះ>> សុងហ៊ុនរអ៊ូបណ្តើរជូតខ្លួនឲជេគបណ្តើរ ជេគទៅជាបែបនេះគេមិនមែនមិនបារម្មណ៍ទេ

<<សុងហ៊ុន! >>

<<បាទ?! >>

<<ខ្ញុំ​ស្រេកទឹក>> ជេគនិយាយខ្សាវៗ សុងហ៊ុនឮក៏ប្រញាប់រកទឹកមកឲជេគផឹកយ៉ាងលឿន សុងហ៊ុន​មកមើលថែជេគតាំងពីព្រលឹមក្រោយពីជេគផ្ញើរសារថាខ្លួនឈឺក៏ប្រញាប់រូតរះមកមើលតែម្តង

<<សុងហ៊ុន>>

<<បាទ!? >>

<<ខ្ញុំ​ស្រលាញ់​លោក>> ជេគនិយាយទាំងភ្នែកបិទ ប្រយោគដែលជេគនិយាយមុននេះសុងហ៊ុនរំភើបមិនស្ទើរ តែគេធ្វើធម្មតាព្រោះគេដឹងមុនហើយថាជេគច្បាស់ជាលង់ស្រលាញ់គេមែនទែននៅថ្ងៃណាមួយមិនខាន បើដឹងថាជេគឈឺហើយនិយាយពាក្យនេះចេញមក គេប្រាកដជាឲជេគឈឺយូរណាស់ហើយ

<<ហេតុ​អីក៏ស្ងាត់ លោក​មិនស្រលាញ់ខ្ញុំវិញទេអី?? >> ដោយ​ឃើញ​ថាសុងហ៊ុនមិនតបត ជេគក៏បើកភ្នែកឡើងមើលទៅមុខរបស់សុងហ៊ុន ត្បិត​ថាពួកគេស្គាល់គ្នាត្រឹមរយៈពេលខ្លីក៏ពិតមែន តែបេះដូងម្នាក់ៗកំពុងបញ្ជាក់ច្បាស់ហើយថាខ្លួនកំពុងលង់ស្នេហ៍សង្សារក្លែងក្លាយរបស់ខ្លួន

<<បើមិនស្រលាញ់ខ្ញុំមិនមែនពុះពារដាក់ច្បាប់គេមកមើលថែជេគនោះទេ >>

ខ្យល់​កំដរ​ទឹកភ្នែក (ចប់)Where stories live. Discover now