Part:2/6
__________________មិនប៉ុន្មានម៉ោងផងរសៀលក៏ឈានមកដល់ ជេគចាត់ចែងរៀបចំហាងរបស់ខ្លួន បិទទ្វារចាក់សោរចប់សប់គ្រប់អស់ហើយគេក៏ចេញដំណើរទៅកាន់សួនកម្សាន្តតាមការណាត់ គេចង់ដឹងណាស់ថាតើម្នាក់នោះនរណា គេមានរឿងអីជំពាក់បានជាត្រូវជម្រះបញ្ជីជាមួយ។
ជើងតូចៗទាំងគូររបស់ជេគបោះជំហានដើរទៅមុខជារើយៗ ដើរប្រហែល20នាទី គេក៏មកដល់គោលដៅ ជេគព្យាយាមសម្លឹងមើលគូរណាត់តែមិនឃើញសូម្បីស្រមោលមនុស្ស<<ឯណាមនុស្ស!! ក្រែងហៅឲមកជួបគ្នាទីនេះមិនចឹង?? >> ជេគនិយាយផងដើរសម្លឹងរកមើលមនុស្សផង ដើរហើយដើរទៀតចុះឡើងៗពេញសួនកម្សាន្ត ឆ្វែលចុះឡើងបួនដប់ជុំតែនៅតែមិនឃើញ
<<ហុើយ ~~ហ ហត់ ហត់ណាស់>> រាងតូចឈរដង្ហក់ខ្យល់ សួនកម្សាន្តនេះមិនមែនតូចទេ គេដើរបួនដប់ជុំទៅហើយល្មមនិងអស់ខ្យល់
<<យ៉ាងមិចហើយ ដើរអស់ជិតឬនៅ?? >>ភ្លាមនោះសម្លេងគ្រលររបស់មនុស្សប្រុសក៏បន្លឺឡើង ជេគរហ័សបែរទៅមើលយ៉ាងលឿន គ្រាន់តែឃើញមុខអ្នកម្ខាងភ្លាមជេគក៏សម្លក់សឹងជ្រុះគ្រាប់ភ្នែកភ្លែត
<<អាលោកឯងទៀតហើយហេស?? >> រាងតូចលើកដៃចង្អុរសុងហ៊ុនដែលកំពុងឈរដាក់ដៃលុកចូលទៅក្នុងហោប៉ៅយ៉ាងសង្ហារ
<<អឹម!! យ៉ាងមិច ភ្ញាក់ផ្អើលឬ?? >>
<<...... >>រាងតូចមិនតបតែនៅតែសម្លក់រាងក្រាស់ដដែល
<<ទទួលខុសត្រូវលើច្រមុះខ្ញុំភ្លាម>> សុងហ៊ុនលើកដៃឡើងចង្អុរទៅច្រមុះរបស់ខ្លួនដែលមានបង់បិទពីលើ តាមគៀមៗក៏ប្រែទៅជាជាំ
<<ទទួលខុសត្រូវអី ខ្ញុំមិនបានធ្វើអីលោក>>
<<មិនបានធ្វើអីខ្ញុំ?? ចុះថ្ងៃមិញឯងដាល់ខ្ញុំនោះស្អី? នេះសំណាងហើយមិនបាក់ខ្ទង់ច្រមុះខ្ញុំ ប្រសិនបើបាក់ខ្ញុំនិងប្តឹងឯងមិនខាន>>
<<គិតថាខ្ញុំខ្លាចឬ? ខ្ញុំមិនមែននៅស្ងៀមឲលោកប្តឹងឯណា ខ្ញុំក៏អាចប្តឹងលោកបកវិញបាន>>
<<ប្តឹង?? ប្តឹងពីបទអីហាស៎?? >>
<<មិនចង់ប្រាប់យ៉ាងមិច ប្តឹងពីបទអីក៏បានសំខាន់តែខ្ញុំចង់ប្តឹងខ្ញុំប្តឹងភ្លាម>> ជេគនិយាយទៅវិញរឹកអឺដាក់សុងហ៊ុន
YOU ARE READING
ខ្យល់កំដរទឹកភ្នែក (ចប់)
القصة القصيرةជារឿងប្រភេទខ្នាតខ្លីន កំសត់ កំប្លែង រ៉ូមែនទិច