Part:6/6<<ឈប់យំទៅ មើលចុះលែងស្អាតហើយ>> សុងហ៊ុនលើកដៃជូតទឹកភ្នែកឲជេគ
<<ហឹកៗ ឈប់យំក៏បាន>>
<<ឆ្លាត>>
<<បងមិនពាក់ចិញ្ចៀនឲអូនទេអី? >> ដោយឃើញថាសុងហ៊ុនគិតតែពីឈរកាន់ចិញ្ចៀនមិនព្រមពាក់ឲ ជេគក៏សួរឡើង
<<ពាក់ទេតើ ហុចដៃមក>> រាងក្រាស់ឈោងទៅកាន់ដៃជេគ ហើយក៏សូកចិញ្ចៀនទៅនិងម្រាមដៃនាងឲជេគ
<<ស្រលាញ់បងណាស់សុងហ៊ុន>>ជេគលើកដៃអោប.កសុងហ៊ុន រួចក៏អោនទៅថើបថ្ពាល់សុងហ៊ុនមួយខ្សឺតយ៉ាងវែង
<<បងស្រលាញ់អូនជាងអូនស្រលាញ់បងទៅទៀត>>
<<ពិតឬ? >>
<<បាទ!!! >>
<<សង្សារអូនគួរឲស្រលាញ់ណាស់ សឺត សឺត! >> មិនត្រឹមតែនិយាយទេជេគឆ្លៀតហក់ទៅថើបថ្ពាល់សុងហ៊ុនទាំងសងខាងទៀតផង
<<អា៎!!!! អូនឈប់ធ្វើខ្លួនបែបនេះទៅបងទ្រាំមិនបានទេ>>
<<ហេតុអីក៏ទ្រាំមិនបាន? >> ជេគធ្វើជាឆ្ងល់ ទាំងដឹងហើយថាសុងហ៊ុនមានន័យយ៉ាងមិច
<<ទៅបន្ទប់ឥឡូវនេះល្អទេ? បន្តិចទៀតអូននិងដឹង>> ថាហើយសុងហ៊ុនក៏ចាប់បីជេគយកតែម្តង..
<<អា៎!! សុងហ៊ុនដាក់អូនចុះ នេះបងមិនធ្ងន់ទេឬ? >>
<<មិនធ្ងន់ទេ រាងអូនតូចមួយនិងបានអីធ្ងន់>>
<<ទេៗៗ សុងហ៊ុនដាក់អូនចុះទៅខ្មាស់គេណាស់>> ជេគយកមុខទៅទ្រុបនិងដើមទ្រូងរបស់សុងហ៊ុនទាំងខ្មាស់អៀន ពេលនេះគេមើលមកពួកគេទាំងពីរច្រើនណាស់
<<ទាំងអស់គ្នាអនាគតប្រពន្ធខ្ញុំកំពុងតែអៀនហើយ ឈប់មើលទៅ>> សុងហ៊ុនបែរទៅស្រែកអស់សម្លេងប្រាប់អ្នករាល់គ្នាដែលកំពុងឈរមើើលពួកគេទាំងពីរទាំងញញឹមញញែម ឯជេគកាលដែលឮរាងក្រាស់និយាយបែបនេះក៏រហ័សងាកទៅមើលមុខសុងហ៊ុនយ៉ាងលឿន.
<<សុងហ៊ុនបងឆ្កួតឬ មិចក៏និយាយបែបនេះ? >>
<<យ៉ាងមិចនិយាយមិនបានឬ? >>
YOU ARE READING
ខ្យល់កំដរទឹកភ្នែក (ចប់)
Truyện Ngắnជារឿងប្រភេទខ្នាតខ្លីន កំសត់ កំប្លែង រ៉ូមែនទិច