<ខ្យល់​កំដរ ទឹកភ្នែក >

631 51 3
                                    

    
ភាគបន្ថែម
 
      _____________________
>>6 month ago<<

   🎶Don't go tonight, stay here one more time🎶
🎶Remind me what it's like 🎶
🎶And let's fall in love, one more time 🎶
🎶I need you now, by my side ~~🎶
🎶I'm sorry, don't leave me, i want you here with with me, i know that your love is gone ~🎶

     ពេលនេះជុំវិញខ្លួនរាងតូចគឺងងឹតសូន្យសុងមិនមានពន្លឺអ្វីសូម្បីតែបន្តិច គឺមានតែសម្លេងចម្រៀងអន្លង់អន្លោចលាន់ឮរំពងពេញបន្ទប់.៕ រយៈពេលប្រាំមួយខែហើយដែលគេឃុំខ្លួនឯងនៅក្នុងបន្ទប់ មិនចេញក្រៅ មិនសន្ទនាជាមួយនរណា ទូរស័ព្ទ​ទាក់ទងក៏មិនចូល មករកដល់កន្លែងសម្រាកក៏ស្រែកដេញគេចេញមិនឲចូលមកជិតខ្លួន គេក្លាយទៅជាបែបនេះតាំងពីពេលណា?? ហឹម! គឺតាំងពីថ្ងៃដែលដឹងពីព័ត៌មានរបស់សុងហ៊ុន៕ នោះហើយជារឿងដែលធ្វើឲជេគក្លាយទៅជាបែបនេះ

<<អូននឹកបង>> ពាក្យមួយនេះមិនមែនគេទើបនិយាយនោះទេគឺគេនិយាយប្រាំមួយខែមកហើយ,​ កែវភ្នែកខ្មៅក្រឹបសម្លឹងមើលទៅចិញ្ចៀននិងរូបថតដែលខ្លួនថតជាមួយសុងហ៊ុន ទឹកភ្នែក​គេលែងហូរមកទៀតហើយ ព្រោះ​ពេលនេះគេយំរហូតខ្សោះអស់ពីខ្លួនទៅហើយ

<<ពេលណា​បងត្រឡប់មករកអូនវិញហា៎? ដឹងទេអូនរងចាំបងរាល់ថ្ងៃ>> ដៃស្គមៗលើកទៅអង្អែលមុខក្នុងរូបថត ក្នុងទ្រូងគេអួលណែនគ្រប់ពេល ឲតែនឹកឃើញបុរសដែលគេស្រលាញ់ពេញបេះដូង

<<6ខែហើយណា បងមិននឹកអូនទេឬសុងហ៊ុន>> បបូរមាត់ស្តើងនៅតែហើបនិយាយមិនឈប់ ពេលនេះរាងកាយជេគស្គមស្អាំងមើលសឹងមិនយល់ថាជាខ្លួនគេ គេបង្អត់អាហារខ្លួនឬ?? ទេមិនមែនទេ គេលេបអីមិនចូលទើបត្រូវ

<<ម៉ោង12យប់ទៀតហើយ នេះបងកំពុងធ្វើអីសុងហ៊ុន ពេលណាត្រឡប់មករកអូនវិញ>> ទឹកភ្នែក​មួយដំណក់ក៏ហូរស្រក់មកតក់លើរូបថត ហេតុអីរាល់ពេលដែលនិយាយឈ្មោះសុងហ៊ុន ជេគ​តែងតែអួលដើម.កបែបនេះ?? គេពិតជានឹកសុងហ៊ុនខ្លាំងណាស់ នឹកគ្រប់ដង្ហើមចេញចូល មួយថ្ងៃៗបន់ស្រន់ទេវតាសុំសុងហ៊ុនត្រឡប់មកវិញរាល់ថ្ងៃ

<<ឆាប់ត្រឡប់មកវិញណា មិនដូច្នោះទេអូននិងខឹងបងអស់មួយជីវិត ផាក សុងហ៊ុន>> ចុងប្រយោគជេគសង្កត់សម្លេងទាំងភ្នែកបិទ ពេលនេះគេអស់កម្លាំងណាស់ 1ខែ30ថ្ងៃគេគេងបានតែ3ដងតែប៉ុណ្ណោះ សភាពគេពេលនេះមិនខុសអីពីមនុស្សដែលមានសតិមិនល្អនោះទេ..៕
 
       គ្រប់យ៉ាងក៏ប្រែទៅជាស្ងាត់មិនឮសម្លេងជេគទៀត នៅពេលដែលគេចាប់ផ្តើមបិទភ្នែកគេង គេងទាំងដៃអោបរូបថតជាប់ បែបនេះដឹងហើយថាជេគស្រលាញ់សុងហ៊ុនខ្លាំងប៉ុណ្ណា គេពិបាកក្នុងការបំភ្លេចសុងហ៊ុនខ្លាំងណាស់៕
   _________________________

ខ្យល់​កំដរ​ទឹកភ្នែក (ចប់)Where stories live. Discover now