<ខ្យល់​កំដរទឹកភ្នែក>

294 45 1
                                    

     
Part:4/6
  ________________

      ក្រោយពីរៀបចំរបស់ក្នុងហាងរួចរាល់អស់ហើយ ជេគនិងសុងហ៊ុននាំគ្នាអង្គុយលេងមួយសន្ទុះធំ ទាល់តែមេឃចាប់ចុះងងឹតទើបនាំគ្នាចេញដំណើរទៅកន្លែងរបស់ខ្លួន៕
      នៅតាមផ្លូវគ្មាននរណានិយាយអ្វីឡើយ ជេគគិតតែពីស្ងាត់មាត់ដើរទៅមុខជារឿយៗដោយមានសុងហ៊ុនដើរតាមពីក្រោយ..

<<អឹម!!! ជេគ >> ដោយទ្រាំនិងភាពស្ងាត់ជ្រងំមិនបានសុងហ៊ុនក៏សម្រេចចិត្តហើបមាត់និយាយមុន

<<ហឹម?? >> ជេគបែរមករកសុងហ៊ុនទាំងធ្វើមុខឆ្ងល់

<<អើនែ៎!! មិចបានជេគមិនចង់ជិះឡានចឹង? >> សុងហ៊ុនលើកសំនួរឡើង គេមានឡានហើយមិចបានជេគមិនព្រមជិះសុខចិត្តដើរបែបនេះ

<<មិនដឹងទេ តែខ្ញុំថាដើរបែបនេះហើយវាល្អជាជាង>> ជេគឆ្លើយហីៗតែសុងហ៊ុនវិញទៅតែមិនយល់ដដែល ទើបតែមានជេគមួយនេះហើយដែលមិនចង់ជិះ សុខចិត្តដើរ

<<យ៉ាងមិចលោកមិនចូលចិត្តដើរឬ? បើមិនចូលចិត្តលោកត្រឡប់ទៅវិញទៅមិនបាច់ជូនខ្ញុំទៅខនដូរទេ>>

<<មិនមែនចឹងទេជេគគ្រាន់តែឆ្ងល់ តែ!!ហេតុអីខ្ញុំមានអារម្មណ៍ថាជេគខុសពីអ្នកផ្សេងចឹង? >>

<<ខុសពីអ្នកផ្សេង?? ខុសបែបមិចទៅ?? >>

<<គឺជេគមិនដូចជាមនុស្សដទៃ ចូលចិត្តធ្វើអ្វីប្លែកៗ ដូចពេលនេះចឹង>>

<<មនុស្ស​មិនមែនដូចគ្នាទាំងអស់ទេ ខ្ញុំ​តាមខ្ញុំ គេតាមគេ>>

<<អ៎! >>

<< និយាយ​ចឹងលោកជូនខ្ញុំមករាល់ថ្ងៃមិនធុញទេឬ? >>

<<មិនធុញទេ ជូនសង្សារខ្លួនមកទេតើ>>សម្តីរបស់សុងហ៊ុនស្តាប់ហើយ មិនអៀនមិនបាន

      ឈូ!!!!!
   ស្រាប់​តែ​ភ្លាមៗមេឃក៏ចាប់បង្អុរភ្លៀងមកដោយមិនឲតម្រុយសូម្បីតែបន្តិច ធ្វើឲអ្នកដំណើរថ្មើរជើងទាំងរត់រកកន្លែងជ្រោកសឹងតែមិនទាន់ រួមទាំងសុងហ៊ុននិងជេគ...

<<មិចក៏សុខៗមេឃភ្លៀងចឹង ថ្ងៃមិញ​មិនឃើញមេឃចុះអាប់ផង>> ជេគឈរនិយាយម្នាក់ឯងទាំងភ្នែកសម្លឹងទៅមេឃដែលកំពុងបង្អុរភ្លៀងនោះ

ខ្យល់​កំដរ​ទឹកភ្នែក (ចប់)Where stories live. Discover now