Part:3/6- Skip
>>1week agoថ្ងៃនេះជាថ្ងៃទី7ហើយដែលជេគនិងសុងហ៊ុនស្គាល់គ្នា ចាប់តាំងពីថ្ងៃដែលពួកគេយល់ព្រមតាមសំណើរអស់ហើយ សុងហ៊ុនក៏ចាប់ផ្តើមធ្វើទៅតាមអ្វីដែលជេគចង់បាន បំពេញតួនាទីជាសង្សារក្លែងក្លាយ។ រាល់ពេលដែលសុងហ៊ុនចេញពីធ្វើការគឺគេតែងមករកជេគនៅហាង ពេលខ្លះក៏ជួយសម្រាលដៃរបស់ជេគ ព្រោះជេគបើកហាងលក់នំនិងកាហ្វេ ភេសជ្ជៈផ្សេងៗ ថ្ងៃនេះក៏ដូចថ្ងៃមុនៗតែគឺខុសគ្នាត្រង់ថាថ្ងៃនេះមានមនុស្សច្រើនខុសធម្មតា គ្រាន់តែមកដល់ឃើញជេគរ៉េចុះឡើងតែម្នាក់ឯង សុងហ៊ុនក៏ប្រញាប់ដោះអាវរបស់ខ្លួនចេញ ធ្វើមនុស្សធម្មតារត់ទៅជួយរត់តុជេគ
<<មោះជេគខ្ញុំជួយ>> សុងហ៊ុនដើរទៅឈោងភេសជ្ជៈពីដៃរបស់ជេគទៅយ៉ាងលឿន ជេគមិនមាត់តែក៏ញញឹម៕
កន្លងទៅយូរគ្រាន់ភ្ញៀវក៏ចាប់ស្រាកស្រានម្តងបន្តិចៗ រហូតដល់អស់ ទម្រាំតែអស់មនុស្សចូលថ្ងៃត្រង់ខ្លាំងទៅហើយ ជេគនិងសុងហ៊ុនដាក់ខ្លួនអង្គុយចុះលើកៅអីទាំងអស់កម្លាំង អង្គុយបានបន្តិចក៏សើចដាក់គ្នាយ៉ាងក្អាកក្អាយ ថ្ងៃនេះហត់ខ្លាំងមែនតែសប្បាយ នេះសំណាងហើយដែលមានសុងហ៊ុនមកជួយ មិនចឹងទេជេគច្បាស់ជាត្រូវភ្ញៀវចេញពីហាងអស់មិនខាន។ បើនិយាយពីសូន៊ូវិញតាំងពីថ្ងៃគេមកជួយមើលហាងជំនួសជេគម្តង ចាប់ពីពេលនោះមកគឺស្ងាត់គេឈឹងតែម្តង សូម្បីតែលុយដែលរំអុកពីជេគក៏គេមិនមកយកដែល ហើយគម្រោងដែលជេគប្រុងនិងអួតសង្សារក្លែងក្លាយរបស់ខ្លួនទៅសូន៊ូក៏មិនបានអួតផង<<ជេគញាំអីហើយឬនៅ? >> សុងហ៊ុនផ្តើមនិយាយមុន
<<នៅទេ ចុះលោក? >>
<<ខ្ញុំញាំហើយៗ តែមិចជេគមិនញាំចឹង ចុះបើរត់ៗទៅដួលគិតយ៉ាងមិច? >>
<<មិនមែនចឹងទេ កំពុងរៀបនិងញាំហើយតែដាក់ចូលមាត់មិនទាន់បានមួយម៉ាត់ផងភ្ញៀវក៏ចាប់សម្រុកតែម្តង>>
<<លើកក្រោយឆាប់ញាំទៅ ប្រយ័ត្នឈឺណា>>
<<អឹមដឹងហើយ ចុះលោកមិចថ្ងៃនេះមិចក៏ចេញលឿនម្ល៉េះ?? >>
YOU ARE READING
ខ្យល់កំដរទឹកភ្នែក (ចប់)
Kurzgeschichtenជារឿងប្រភេទខ្នាតខ្លីន កំសត់ កំប្លែង រ៉ូមែនទិច