អូនស្រីនិងរឹកម្លេស?

2K 47 3
                                    

  រឿង"ក្រមុំចាស់" ភាគ១

ពេលព្រឹកប្រលឹមក៏បានឈានម្ដល់អ្វីៗក៏ថ្មីនិងចាប់ផ្តើមថ្ងៃថ្មី មួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍទៅៗគ្រប់យ៉ាងក៏ប្រែប្រួលទៅយ៉ាងឆាប់រហ័ស ធ្លាប់ជាក្មេងស្រីដែលគេមិនផ្តល់តម្លៃអោយត្រូវគេមើលងាយទាត់ធាក់នៅសម្រស់មិនស្អាតរបស់នាងនរណាឃើញហើយក៏ខ្ពើមរអើម ប៉ុន្តែដោយសារតែពេលវេលាបានផ្លាស់ប្តូរនាងពីមនុស្សស្រីដែលមិនស្អាតមកប្រែជានារីដែលមានសម្រស់ស្រស់លើសគេទាំងពួង តាំងពីក្បាលដល់ចុងប៉ុន្តែវាអ្វីដែលចម្លែកនោះនារីម្នាក់នេះមានវ័យច្រើនហើយហ្មមនិងយកគ្រួសារតែនាងបែរនៅលាវទៅវិញ

  ទឺតៗ!
   សំឡេងទូរសព្ទក៏បានរោទិ៍ឡើងពេញបន្ទប់ខុនដូររបស់នាងរីក្រមុំម្នាក់ឡើងពេញបន្ទប់ទៅហើយនាងតែមិនព្រមភ្ញាក់ទៀត

" ហើុយ ធុញណាស់វើយ!"សំឡេងនាងតូចរាងស្តើងបានបន្លឺឡើងទាំងធុញទ្រាន់ថ្ងៃនេះជាថ្ងៃសម្រាករបស់នាងហេតុអីក៏នាងត្រូវមកដាក់មករោទិ៍ពិតជាសាំពិតមែន ហត់នឿយនិងការងារសឹងស្លាប់ហើយត្រូវមកដេកមិនឆ្អែតទៀតមួយម៉ោងម៉ង់!

" ហឹម....អើយយយ?" នាងតូចក៏ពាត់ដៃពាត់ជើងនៅភាពខ្ជិលច្រអូសរបស់ខ្លួននាងតូចដាក់ជើងទៅលើឥតការ៉ូរលោងស្រឺលរបស់ខុនដូរដែលមានតម្លៃថ្លៃរបស់ខ្លួន នាងតូចក៏ដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួននិងរហ័សបានចេញទៅក្រៅញុំាអាហារពេលព្រឹក ងើបព្រឹកឡើងឃ្លានតែម៉ង់ មិនទាន់និងធ្វើការអីផងឃ្លានៗពិតជាសាំពិតមែន

" ហីយ៉ា ស្បែកជើងនេះដូចជាតឹង!" បន្ទាប់ពីងូតទឹករួចរាល់អស់ហើយនាងតូចក៏ប្តូរសំលាក់បំពាក់ពាក់អាវយឺតសាមញ្ញាដៃខ្លីជាមួយនិងខោជើងវែងរលុងៗបុករួមជាមួយស្បែកជើងប៉ាត់តាទៀតធ្វើអោយនាងស្អាតខ្លាំងសាមញ្ញាប៉ុន្តែទាក់ទាញខ្លាំងដូចក្មេងអាយុ18-19ឆ្នាំ

    នាងតូចម្នាក់នេះមានឈ្មោះថា ផាក ឆេយ៉ុង  មានអាយុ29ឆ្នាំកម្ពស់1.65 ត្បិតថានាងអាយុច្រើនពិតតែសម្រស់នាងមិនចាញ់ក្មេងៗឡើយ ហើយក៏ជាអ្នកស្រីផាកដែលមានឈ្មោះល្បីល្បាញទៀតផងដោយសារតែភាពវ៉ៃឆ្លាតរបស់នាងនិងការព្យាយាមរបស់នាងអ្នកណាឃើញហើយមិនកោតសរសើរ នាងពិតជាស្ត្រីដ៏ល្អមួយរូបពិតមែនទោះថានាងរៀងឆ្មើងឆ្មៃបន្តិចហ្មមៗអីមិនយកភ្នែកមើល  មនុស្សប្រុសជាច្រើនប៉ង់នាងធ្វើជាភរិយាតែងតែតាមចែចង់នាងរហូតតែពុំបានសោះនាងចិត្តរឹងខ្លាំងណាស់ មុខមាំគឺមានអំណាចខ្លាំងណាស់ សឹងតែគ្មាននរណាហ៊ានក្បែរ នាងរឹងរហូតដល់ក្លាយជាក្រមុំចាស់មិនព្រមយកអ្នកណា ប៉ាម៉ាក់នាងក៏មិនហ៊ានបង្ខំដូចគ្នា រឿងគូរអនគតទុកអោយនាងរើសខ្លួនឯងចោះ

ក្រមុំចាស់♡(complete✓)Where stories live. Discover now