" ខ្ញុំមិនចង់រៀបការជាមួយ..."

450 22 6
                                    

ក្រមុំចាស់
         ក្រោក//ទឺង//
    " អ្នកម៉ាក់!!" គ្រាន់តែបើកទ្វាភ្លាមបានបង្ហាញវត្តមានម៉ាក់របស់នាងនិងបងថ្លៃនាងដូចកាលពីម្សិលមិញដែល នេះពួកគាត់កើតអីមករកនាងពីថ្ងៃជាប់គ្នាពិតជាចម្លែកខ្លាំងណាស់ ហើយវាក៏ដែលគាត់មកចំពេលនេះ នាងនិងប្រាប់គាត់ឲអស់ម៉ង់
    "ណាមជូន..."ជីមីនហៅឈ្មោះបងថ្លៃតិចៗដោយភាពភ្ញាក់ផ្អើល ដោយណាមជូនកំពុងតែសម្លឹងមើលមុខជីមីនដែលសុីសាច់ហុតឈាមតែម្តង នេះគេប្រាប់ម្តងហើយនៅតែមិនស្តាប់ទៀតនៅតែរំខានជីវិតប្អូនគេទៀតពិតជាចំមែន
    " អ្នកណាឲឯងចូលបន្ទប់ប្អូនស្រីយាយ...យើងប្រមានម្តងហើយមែនទេ មិនចាំទេឬ..." ណាមជូននិយាយឡើងដោយសេចក្តីមួរម៉ៅខឹងពុះកញ្ជ្រោងនិងជីមីនតែម្តង មុននិងលើកដៃចង្អុលគេ
    " ប្រមាន??បងស្គាល់គេមែនទេ? " នាងតូចនិយាយឡើងដោយចងចញ្ជើមចូលគ្នា តាមស្តាប់បងនាងនិយាយមុននេះ វាធ្វើឲនាងកាន់តែឆ្ងល់មានន័យថាអ្នកទាំងពីរធ្លាប់ជួបគ្នា គាត់ប្រមានជីមីន? ប្រមានអ្វីទៅ?
    " ស្គាល់! " ណាមជូនឆ្លើយយ៉ាងមុនមាំ ឯងនាក់ម្ខាងទៀតឆ្លើយធ្វើឲគេបាក់មុខម៉ង់
    " ជំរាបអ្នកម៉ាក់ក្មេក....ជំរាបសួរបងថ្លៃរីករាយដែលបានស្គាល់  ខ្ញុំមិនដឹងថាបងស្គាល់ខ្ញុំតាមរយះណាទេតែក៏អរគុណដែលស្គាល់ មិននឹកស្មានថានៅប្រទេសកូរ៉េមានអ្នកស្គាល់ខ្ញុំដែលសោះ..." ជីមីនគេឆ្លើយឡើងយ៉ាងសង្ហាតែម្តង ធ្វើឲអ្នកគ្រប់គ្នាមានចម្ងល់កាន់តែខ្លាំង នេះពួកគេយ៉ាងមិចនិងវល់អស់ហើយ
    "ចាស៎លើកដៃទ្វាយព្រះកូន " អ្នកស្រីគីមក៏តបទៅវិញយ៉ាងគួរសមតែក៏មានចម្ងល់ដូចគ្នាថាក្មេងនេះជានរណារញបរាងសង្ហាគ្រាន់បើការសកលៀកពាក់សមជាអ្នកធ្វើការធំដែលហើយ ថែមទាំងហៅគាត់ថាអ្នកម៉ាក់ក្មេកទៀតធ្វើឲគាត់កាន់តែចម្ងល់និងសង្ស័យ
    " អ្នកម៉ាក់ចូលមកក្នុងសិនមក បងថ្លៃ...បងជូនចូលមកនៅក្រៅធ្វើអីទៀត..." និយាយមិនទាន់ចប់ផងណាមជូនក៏អូសដៃនាងតូចចេញមកក្រៅ ទុកឲម៉ាក់របស់គេនិងប្រពន្ធរបស់គេចូលទៅក្នុងផ្ទះជាមួយកម្លោះសង្ហាជីមីន
    " អ្នកម៉ាក់ក្មេកអញ្ជើញអង្គុយសិនមក...អឺក.."ជីមីនអេសក្បាលមិនដឹងថាហៅប្រពន្ធរបស់ណាមជូនថាយ៉ាវមិចឲសមទើបនាងញញឹមឡើង
    " លោកអាចហៅខ្ញុំថាយូណាបានណាមិនប្រកាន់ទេ " យូណានិយាយឡើងទាំងញញឹម
    " បាទ..អញឃើញអង្គុយសិនមកអ្នកនាងយូណា.." ជីមីនក៏ប្រញាប់យកទឹកមកទទួលភ្ញៀវដើម្បីយល់ចិត្តក្មេកនិងណា ធ្វើឲអ្នកស្រីគីមអត់ញញឹមមិនបាននិងជីមីន សម្តីក៏សម្តីកាយវិការស់រវើកមិនដឹងថាកូនចៅនរណាគេឡើងទំនងជាអ្នកមានពូជអំបូរយ៉ាង ណាសើ់កូននេះមានប្រុសល្អមិននែនាំឲម្តាយដឹងសោះតែម្តងសុខចិត្តលាក់ទុកបង្ខំឲការប្តីក៏មិនព្រម សង្ស័យថ្ងៃដែលព្រមជាមួយគាត់និងបែកគ្នាម៉ង់!
    -ខាងក្រៅខុនដូរ
    " ឆេយ៉ុង..នេះអូនមានដឹងខ្លួនទេថាកំពុងធ្វើអ្វី??" ណាមជូនមកដល់ក៏ញេតៗដាក់នាងតែម្តង មើលក៏ដឹងថាគេហួងហែងនាងកំរិតណាស្រឡាញ់ប្អូនណាស់នរណាប៉ះក៏មិនបាននេះគិតមិនឲនាងមានប្តីទេឬ
    " ដឹងតើស..."
    "  ឈប់ទាក់ទងជាមួយក្មេងនិងទេ គ្មានកំណើតទេ អូនយកវាមកវាដេកចាយតែលុយអូនផងក៏មិនដឹង វាមិនចេះរកលុយស្អីទេ ម៉ាក់ខំណាស់រកប្រុសល្អៗឲអូនហេតុអីមិនព្រម យកអីក្មេងពាលបែបនេះ វាពាក់ខោអាវសង្ហាៗបែបនេះបន្លំខ្លួនយកលុយទេ!! " ណាមជូននិយាយមួយខ្សែររកតែនាងនិយាយអ្វីមិនទាន់ នាងស្តាប់ហើយពិតជាហួសចិត្តនិងសម្តីរបស់បងប្រុសគេណាស់ចូកចិត្តមើលមនុស្សតែសំបកក្រៅពិតមែនហើយនេះ
    " បងប្រុសហ្មមៗបានហើយ...បងដៀលថាគេក្មេងពាលនិងបងមានបានទៅឆែកប្រវិត្តរូបរបស់គេឬនៅ? បងមានដឹងពីគេអ្វីខ្លះ? បងដឹងថាគេធ្វើការងារអ្វី? កូនចៅនរណាគេទេ? ពូជង្សគេយ៉ាងមិចផង បងមកដល់ដៀលគេយកៗបែបនិងឬ? មិចក៏ចូលចិត្តមើលមនុស្សតែសំបកក្រៅម្លេះ??" នាងតូចនិយាយឡើងទាំងចងចញ្ជើមចូលគ្នាឲបងប្ថុសនាងស្តាប់ នាងបានឆែកប្រវតិ្តគេរួចហើយបន្ទាប់ពីគេប្រាប់នាងវាពិតជាដូចគេនិយាយមែន គេគឺជាកូនប្រុសទោលក្នុងគ្រួសារហើយជាមហាសេដ្ឋីដូចគ្នានាងមិនដំបូងក៏មិនចង់ជឿរដែលតែក៏ត្រូវតែព្រោះវាជាការពិត.
    "បងប្រុស..កុំមើលមនុស្សតែពីសំបកក្រៅពេក..ដឹងពីគេច្បាស់សិន...ហើយបងនិងដឹងថាខ្ញុំរើសមនុស្សខុសឬត្រូវ..បើខ្ញុំខុសពិត..ខ្ញុំនិងមិនឲបងឃើញមុខទៀតទេ.."នាងតូចនិយាយហើយក៏ចាកចេញចូលទៅក្នុងបាត់ទុកឲណាមជូនខឹងក្តៅចិត្តតែម្នាក់ឯង  គេដឹងថាគេខុស តែធ្វើក៏ព្រោះតែបារម្ភពីប្អូននោហើយបានខំព្យាយាមមើលថែរមិនចង់ឲគេប៉ះ
    - ខុនដូរ
    អ្នកស្រីគីមនិយាយសើចៗជាមួយនិងជីមីននិងកូនប្រសារដែលជាយូណាយ៉ាងក្អឹកក្អាយដោយស្នាមញញឹមរីករាយក៏ព្រោះតែជីមីននាំគាត់និយាយសើចរហូត មើលទៅពួកគាត់ឆាប់និយាយចូលគ្នាជាមួយជីមីនណាស់ ធ្វើឲនាងតូចដកដង្ហើមធំពេកឃើញទតទិភាពបែបនេះ វាក៏ធូរចិត្តដែលពេលដែលម៉ាក់នាងសើចជាមួយនិងជីមីន ព្រោះគាត់អាចនិងទន់ចិត្តក៏ថាបាន
    " អូ! មកហើយហេរ...ឯងណាបងប្រុសឯង??"អ្នកស្រីផ្អាកសើច ហើយជីមីនក៏សម្លឹងមើលនាងតូចដែលកំព្ងតែដាក់គូទអង្គុយក្បែរគេទាំងទឹកមុខមិនសូវរីកៗ
    " គាត់នៅខាងក្រៅអ្នកម៉ាក់...." នាងូចនិយាយឡើងធ្វើឲអ្នកស្រីគីមដឹងបាតើហើយថាមុននេះមានរភងអីកើតឡើងខ្លះ
    " យូណា..ទៅមើលប្តីកូនបន្តិចទៅ.."
    " ចាស៎អ្នកម៉ាក់.." យូណានិយាយហើយប្រញាប់ចេញទៅមើលស្វាមីដែលខឹងដាច់ក្បាលដាច់កន្ទុយនោះ
    "  អ្នកម៉ាក់....ខ្ញុំមានរឿងចង់និយាយ" ឆេយ៉ុងនិយាយឡើងដោយដៃរផងញ័រៗទើបជីមីនចាំកាន់ដៃរបសើនាងកុំឲនាងមានអារម្មណ៍ថាភ័យខ្លួនក្នុងការនិយាយ
    " និយាយមកណាម៉ាក់ចាំស្តាប់ "
    " គ..គឺ...ខ្ញុំអត់ចង់រៀបការជាមួយមនុស្សដែលម៉ាក់ផ្សំផ្គុំឲទេ ព្រោះខ្ញុំ!"

   
   

ក្រមុំចាស់♡(complete✓)Where stories live. Discover now