End ♥️

714 33 3
                                    

ក្រមុំចាស់
ភាគបញ្ចប់💜
នាងតូចក៏សួរទៅកាន់ជីមីនទាំងអស់សំណើចតិចៗនៅកាយវិការរបស់កូនកំលោះដែលកំពុងតែភ័យឡើងញ័រជើងអស់ទៅហើយ ថ្ងៃនេះគេពិតជាសង្ហាខ្លាំងណាស់ រហូតដល់គ្មាននរណាអាចប្រៀបនិងគេបាន សង្ហាពីក្បាលដល់ចុងជើងតែម្តង
" បងភ័យ...ភ័យណាស់...." រាងក្រាសក៏និយាយឡើងទាំងទាញដៃនាងតូចមកកាន់ដើម្បីបន្ថយភាពភ័យខ្លាចខ្លះ ពេលនេះគេត្រូវចូលរោងការហើយមិនមែនជាខ្លួនមួយទៀតទេ គេត្រូវបង្កើតគ្រួសារ មើលថែរភរិយាទៀត
" កុំភ័យ...ជុប...អ្វីៗនិងល្អបងដកដង្ហើចេញនិងចូល.."នាងតូចនិយាយទាំងងើបបន្តិចដើម្បីទៅថើបថ្ពាល់របស់គេ
" បងស្រឡាញ់អូនជាងគេ..ប្រពន្ធដ៏ស្រស់ស្អាតរបស់បង..." ជីមីននិយាយឡើងទាំងអោបនាងតូច បាត់អស់ភាពភ័យខ្លាចទាំងប៉ុន្មាន ថ្ងៃនេះនាងស្អាតខ្លាំងនៅពេលស្លៀកឈុតអាពាហ៍ពិពាហ៍បែបនេះ រាល់ថ្ងៃស្អាតស្រាប់ហើយពេលស្លៀកឈុតបែបនិងទៀតស្អាតគុណតែម្តង នរណាដែលថាមិនច្រណែនបើបានប្រពន្ធស្អាតមឹងៗអី គេស្រឡាញ់ដកចិត្តមិនរួចទៅហើយ
" អ្នកទាំងពីរ...ពិធីជិតចាប់ផ្តើមហើយ....លោកផាក..សូមអញ្ជើញមកតាមខ្ញុំ..."បុគ្គលិកក៏បានិយាយទៅកាន់ជីមីនដោយការគោរពនិងអោនគំនាបប្រាប់ទៅកាន់គេ ជីមីនលឺហើយក៏ងក់ក្បាលមិននិងអោបថើបថ្ងាសរបស់នាងនិងដើរចាកចេញពីទៅពិធីអាពាហ៍ពិពាហ៍របស់ខ្លួន
- ពិធីអាពាហ៍ពិពាហ៍💫
សំឡេងអ៊ូអរនៃមនុស្សម្នាមិនថានៅក្នុងស្រុកឬក្រៅប្រទេសគឺសុទ្ធសឹងតែចូលពិធីរៀបការរបស់ជីមីនផងដែលដោយសិទ្ធតែជាពួកអ្នកមានអភិជនតែម្តង ឃើញហើយអត់សរសើរមិនបានតែម្តង ការតុកតែងក្នុងពិធីក៏មានទៅអំណាចផងដែល ពពោទៅដោយផ្កាស្រស់ៗ និងរបស់រសនិយមដែលសិទ្ធតែអ្នកមានសមត្ថភាពបានអាចធ្វើវាបាន
" វ៉ាវ...កូនកំលោះពិតជាសង្ហាខ្លាំងណាស់..." អ្នកគ្រប់ក៏បានលាន់មាត់ពេលដែលជីមីនបានដើរទៅរកលោកអាចារ្យតែម្តង ស្ងើចសរសេរបីរូបសម្រស់របស់គេមិនដាច់ពីមាត់មើលត្រង់ណាក៏សង្ហាដែល ទឹកមុខពោរពេញទៅដោយស្នាមញញឹមរាយអស់ស្រីៗឲធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ គ្រួសារទាំងសងខាងមិនថាអ្នកស្រីផាកលោកផាកនិងអ្នកស្រីគីមពួកគាត់ពិតជារហ័សចុះសម្រុងគ្នាណាស់ បានជាកាលឿនបែបនេះ
" បង..បងមើលកូនប្រុសបង...ដូចបងពីកំលោះខ្លាំងណាស់ពេលស្លៀកពាក់បែបនិង...ធ្វើឲអូននឹកឃើញដល់...ហិ...ហិ ." អ្នកស្រីផាកក៏និយាយស្វាមីអំពើកូនប្រុសដែលសង្ហារដូចគាត់តែម្តង ហើយក៏រំលឹករឿងចាស់ៗធ្វើឲអ្នកស្រីផាកអៀនតែម្តង
" អ្នកបងហាហ្មមៗ..." អ្នកស្រីគីមក៏និយាយឡើងទាំងលើសឈាមនិងគ្រួសារនេះពិតជាកក់ក្តៅខ្លាំងណាស់ ស្វាមីគេនេះស្រឡាញ់ប្រពន្ធណាស់ហើយមើលទៅ
" ហាស...ហា...ហាស..." អ្នកស្រីផាកនិងលោកផាកសើចតែម្តង។
ក្រោក.....///
ទ្វាក៏បានបើកបង្ហាឲឃើញរាងកាយតូចរបស់នាងតូចជាមួយគ្រោងឈុតរៀបការដែលមានតម្លៃថ្លៃនោះដែលវាពិតជាសកសមនិងរូបរាងខ្លាំងមែនទេនតាំងពីក្បាលដលចុងជើងគ្មានកន្លែងទាស់តែម្តង....
" ណាមជ...ណាមជូន...." រាងក្រាសពិតជាភ្ញាក់ផ្អើលខ្លាំងនៅពេលឃើញអ្នកដឹកដៃរបស់កូនក្រមុំគេគឺជាណាមជូនដែលជាបងប្រុសរបស់នាងតូច មានអារម្មណ៍ថាភ្ញាក់ផ្អើលនិងរំភើបជាខ្លាំង...នេះគាត់យល់ព្រមហើយមែនទេ!!!
នាងតូចនិងណាមជូនក៏ដើរលើកម្រាលព្រំដើម្បីទៅកាន់កូនកំលោះនិងលោកអាចារ្យដែលរងចាំកូនក្រមុំមកដល់ មនុស្សម្នានាំគ្នាមើលពីសម្រស់របស់នាងដែលស្រស់ស្អាតគ្មានកន្លែងទាស់តែម្តង នាងតូចក៏ញញឹមដាក់ណាមជូនបន្តិចមិននិងឈានដើរដោយមានណាមជូនជាអ្នកដឹកដៃទៅរកជីមីននិងលោកអាចារ្យ
" យើងផ្ញើរប្អូនរបស់យើងផង...នាងជាប្អូនស្រីដែលើងស្រឡាញ់បំផុតកុំធ្វើឲនាងខូចចិត្ត...បើឯងហ៊ានធ្វើអីបាងកុណថាយើងមិនបានប្រាប់ ឯងគ្មានថ្ងៃបានឃើញមុខនាងឡើយ..." ជីមីននិយាយឡើងទាំងទាញដៃរបស់នាងនិងដៃរបស់គេដាក់ផ្គុំគ្នាតែម្តងមិននិងនិយាយ
" យើងជូនពរឲឯងស្រឡាញ់គ្នាដល់ចាស់កោវខ្នងណា..." ណាមជូននិយាយយ៉ាងស្វីតតែម្តង ធ្វើឲទឹកភ្នែកនាងហូរម្តែម្តងដោយមិដឹងខ្លួនពិតជាមានអារម្មណ៍ថារំភើបខ្លាំងណាស់នៅពេលដែលបងប្រុសរបស់នាងមកចូលរួមពិធីរៀបការរបស់នាង ថែមទាំងដឹកដៃនាងទៀត
" បាទបងថ្លៃ....ខ្ញុំនិងមើលថែរឲដល់ទីបញ្ចប់ ទោះជាត្រូវលះបង់ជីវិតក៏ខ្ញុំព្រមដែល " ជីមីននិយាយឡើងទាំងមុខមាំដើម្បីបញ្ជក់ទៅកាន់បងថ្លៃរបស់គេឲជឿរទុកចិត្តលើគេ
" ហ៊ឹម...ឲដូចពាក្យឯងនិាយយចោះ..."
" អរគុណខ្លាំងណាស់បងប្រុស.." ណាមជូនលឺហើយក៏ងក់ក្បាលញញឹមបន្តិច មុននិងដើរចុះមកក្រោដើម្បីស្តាប់លោកអាចារ្យសូត្រធម៌និងពាក្យជូនពរទៅកាន់ពួកគេ
" អូនកុំយំលេងស្អាតហើយណា..."ជីមីននិយាយតិចៗពេលដែលលោកអាចារ្យកំពុងទេសួត្រធម៌
" អួយយ...ពួកគេពិតជាសមគ្នាណាស់អ្នកបង..." អ្នកស្រីផានក៏និយាយឡើងទៅកាន់អ្នកស្រីគីមពួកគាត់ពិតជាត្រូវដៃត្រូវជើងគ្នាសម្បើមណាស់ លោកផាកក៏ក្រវីក្បាលហួសចិត្តនិងប្រពន្ធគាត់

ក្រមុំចាស់♡(complete✓)Where stories live. Discover now