" មិនអីទេ អ្វីៗនិងល្អ "

388 15 2
                                    

ក្រមុំចាស់
-ខុនដូរ
ជីមីនក៏បានបើកឡានចាកចេញពីភូមិគ្រឹះអ្នកស្រីគីមបានដោយសុវត្ថិភាពសំណាងហើយដែលគេពុំមានគ្រោះថ្នាក់អ្វីព្រោះថាគេបើកលឿនខ្លាំងណាស់លឿនហួសពីការរឹងពឹងរបស់យើងទៅទៀត ឲតែគេខឹងគឺចឹងម៉ង់ កាចមិនដឹងរឿងឡើយ
ក្រោក//
ជីមីនបន្ទាប់ពីបើកទ្វាហើយក៏ដើរចូលមកក្នុងចិនដូរក៏ឃើញប្រពន្ធរបស់ខ្លួនកំពុងតែអង្គុយនិងសាឡាងធ្វើការងាររបស់នាង គេក៏ដើរទៅអង្គុយជិតនាងដូចគ្នា
" មីន!! មុខបង...មុខបងកើតអ្វីនិង..ទៅត្រូវនិងអីមក?! "នាងតូចភ្ញាក់ផ្អើលភ្លាមពេលងាកមើលមុខក៏ឃើញមុខរបស់គេគឺមានស្នាមឈាម នាងស្លាប់មួយរំពេចក៏ងាកមកមើលមុខគេហើយជូតឈាមរបស់គេដោយដៃរបស់នាង
" នេះទៅត្រូវនិងអីមកនិងជីមីន " នាងតូចនិយាយឡើងដោយក្តីព្រួយបារម្ភចំពោះគេ
" បងប្រុសអូនជាអ្នកបង្ក " រាងក្រាសនិយាយហើយភ្លាមនាងតូចដកដៃចេញតែម្តង សម្លឹងមើលមុខជីមីន នេះបងប្រុសគេវ៉ៃជីមីនផងឬ? ហើយមិចបានវ៉ៃ..នរណារកនរណាអីឡូវនេះ
" បងទៅរករឿងគាត់មែនទេ? "
" អត់ទេ..គាត់អ្នករករឿងបងមុនតើស.." ជីមីននដិសេធភ្លេមៗតែម្តង នេះនាងគិតថាគេនិងទៅរករឿងបងប្រុសនាងមុននចឹងហេរ គិតក្នុងផ្លូវអាក្រក់មេស គេណាទុកកិត្តយសឲបងថ្លៃគេតែគាត់មិនទុកកិត្តយសនិងគោពគដជាប្អូនថ្លៃសោះ សមតែវាយបែកមុខចឹងហើយ
" ហើយមានរឿងអីកើតឡើង.....ប្រាប់អូនតែកុំទាន់អូនយកថ្នាំលាងឲសិន " នាងតូចនិយាយហើយក៏ប្រញាប់ទៅយកប្រដាប់ប្រដាលាងរបួសឲជីមីនយ៉ាងលឿនតាមដែលអាចធ្វើបាប ហើយនេះទៅមានរភងអីខ្លះកើតឡើងបាជាដល់ថ្នាក់វាយគ្នាបែបនេះពិតជាចំពិតមែនហើយធំៗអស់ហើយមកវ៉ៃគ្នាធ្វើដូចកូនក្មេងអញ្ចឹង
" អ..អួយយ..ថ្នមបន្តិចទៅបងឈឺ " ជីមីននិយាយឡើងដោយឈឺតិចៗមិនឈឺប៉ុន្មាននទេ ម៉ាសម្បិត្តប៉ុហ្នឹងឈឺស្អី គ្មានស្គៀបជើងធ្មេញគេផង គ្រាន់តែថាញិកញ៉ក់ដាក់ប្រពន្ធនិងមនុស្សចង់ឲគេថ្នមចឹងឯង
" ឈឺស្អីប៉ុហ្នឹង វ៉ៃគ្នាមិនខ្លាចឈឺផង គ្រាន់តែប៉ុហ្នឹងក៏ឈឺដែល " នាងតូចអត់ក្រឺតមិនបានសោះ ស្អីគេប៉ុហ្នឹងឈឺវ៉ៃគ្នាមិនតាំងឈឺផង មកឈឺត្រឹមនាងលាងរបួសឲ ចង់តែវៃទេចឹងៗអី។ នាងតូចចូលកាន់តែជិតក៏កាន់តែឃើញពីសម្រស់ដ័សែនស្រស់សង្ហារបស់ជីមីនផ្ទៃមុខរលោងស្រឹលគ្មានមុនរបស់គេតែម្តងសង្ហាខ្លាំងណាស់
" បងឈឺបេះដូងនិងណា...ខ្សឺត..." ជីមីននិយាយហើយឆក់ថើបថ្ពាល់របសើនាងដោយក្តីស្រឡាញ់ពេលបេះដូងតែម្តង ជាតិនេះគេពិតជាសំណាងណាស់ដែលបាននាងធ្វើជាប្រពន្ធ ទាំងស្អាតពូកែរឆ្លាតម៉ាចប់តែម្តង បើម៉ាក់គេឃើញមិនដឹងថាពេញចិត្តយ៉ាងណាទេពេលនេះ
" វ៉ៃអីឡីវហើយអញ ហឹុមរួចហើយ...បងនិយាយឲអូនស្តាប់មក..មានរឿងអីខ្លះបានជាបងដល់ថ្នាក់នេះ " លាបថ្នាំឲហើយមិនទាន់សួរតែម្តង ជីមីនអោនមុខចុះមុនិងនិយាយទៅកាន់នាង
" អូនស្រឡាញ់បងទេ? "
" ហើយថី? អូនស្រឡាញ់ ស្រឡាញ់ណាស់ បើលេបបានអូនលេបម៉ង់ " នាងតូចនិយាយឡើងទាំងទាញថ្ពាល់គេដូចកូនក្មេងនាងនិយាយពិតបើលេបបាននាងនិងលេបតែម្តងបើគេគួរសឲស្រឡាញ់មឹងៗ
" សន្យានិងបងសិនមកថាអូននិងនៅក្បែរបងជាងរៀងរហូតមិនថាមានរឿងអ្វីក៏ដោយ " ជីមីននិយាយហើយលើកដៃឲនាងថ្ពក់ជាសញ្ញាដើម្បីឲនាងសន្យានិងគេ
" អូនសន្យា...ថាអូននិងនៅក្បែរបងជារៀងរហូតលុះក្ស័យ ...មិនទៅចោលបងឡើយមិនថាមានរឿងអី ពួកយើងនិងឆ្លងទៅជាមួយគ្នា..." នាងតូចនិយាយតបទៅគេវិញដោយថ្ពក់ដៃជាមួយគេយ៉ាងជាប់តែម្តង ធ្វើឲជីមីនរំញោចបេះដូងតែម្តង ពេលឃើញនាងនិយាយបែបនេះ
" ហុឹម..."
"ប្រាប់អូនសិនមក...មានរឿងអី " នាងតូចនៅមិនព្រមឈប់ចង់ដឹងឡើយ នាងនៅតែចង់ដឹងដដែលមិនឈប់សោះមគិតថាបង្វែរនាងបានហេរ
" អឹម...គឺបងនិងគាត់និយាយគ្នា..." រាងក្រាសរាយរ៉ាប់ប្រាប់ទៅកាន់នាងតូចទាំងអស់តាំងពីដើមរហូតដល់ចប់គ្មានចន្លោះសូម្បីបន្តិច នាងស្តាប់ហើយមានអារម្មណ៍ថាហួសចិត្តបន្តិចនិងបងប្រុសរបស់នាង ញាត់នៅតែមិនព្រមបញ្ឍប់អាគំនិងចង់បំបែកនាងទៀតឬ ហេតុអីក៏ដល់ថ្នាក់នេញ រួចជីមីនបានទៅធ្វើអ្វីគាត់ទៅបានជាគាត់ដល់ថ្នាក់តាមបំបែករហូត
" ហុឹម...អូនមិនយល់? ហេតុអីគាត់ចាំបាច់ធ្វើបែបនេះ....អូនដឹងថាគាត់បងប្រយសមានតួនាទីមើលប្អូននិងមើលថែរដូចជាឪពុកតែនេះវាជ្រុកពេកហើយ " នាងតូចនិយាយឡើង នាងពិតជាមិនយក់ពីគាត់សោះហេតុអីចាំបាច់ធ្វលបែបនិង បើនាងនិងគេស្រឡាញ់គ្នាហើយមិចក៏មិនជូនពរនាងទៅហេតុអីតាមបំបែកនាងទៀត
" បងសុំទោស..."
" សុំទោសរឿងអ្វី..."នាងចងចិញ្ចើមចូលគ្នាពេលលឺពាក្យសុំទោសពីមាត់គេ
" គ..គឺ..គឺបងមិនគួរធ្វើបែបនិងឡើយវាអាចធ្វើអូននិងអូនមើលមុខគ្នាមិនចំ" ជីមីនគេនិយាយឡើងគេពិតជាមិនចង់ឲបងប្អូននាងទាំងពីរទៅជាបែបនេះឡើយមិនសប្បាយចិត្តឡើយ
" មិនអីទេ អ្វីៗនិងល្អ " នាងតូចនិយាយហើយទាញគេមកអោបក្នុងទ្រូងរបស់នាង ដើម្បីផ្តល់ភាពកក់ក្តៅឲជាមួយនិងស្នាមញញឹមនិងទឹកមុខព្រួលបារម្មណ៍របស់នាង

ថ្ងៃនេះតែមួយភាគទេ😭

ក្រមុំចាស់♡(complete✓)Where stories live. Discover now