ខ្ញុំចង់ដឹងណាស់ថាមីងឯងមានប្តីឬនៅ?

724 22 1
                                    

រឿង"ក្រមុំចាស់" ភាគ២
" យើង29 ហើយហៅអោយស្រួលបន្តិច ប្រយ័ត្នទះបែកមាត់"

" ហាស! 29ឆ្នាំឬ វាមិនដែលមានទេលោកអើយ!"ជីមីនលាន់ពេញយន្តជណ្តើរទាំងភ្ញាក់ផ្អើល ស្មានមិនដល់សោះថានាងតូចម្នាក់នេះអាយុច្រើនដល់ថ្នាក់រូបរាងឡើងដូចកូនក្មេងស្អាតឡើងមែនទេនឃើញហើយសឹងតែទប់អារម្មណ៍ជាពិសេសក្លិនរបស់នាងគេបាននៅក្បែរមានអារម្មណ៍ថាស្រស់ស្រាយក្លិនក្រអូមស្រាលចេញពីសាច់ ហិតមិនចិនណាយសោះតែម្តង អេរ!តិចនាងមានប្តីអីទៅបើអាយុច្រើនហើយ

" ស្ងាត់មាត់ទៅ !យើងថ្លង់ណាស់" នាងតូចនិយាយទាំស្មើរធេងទៅជីមីនយាយពីកម្ពស់ខ្ពស់បស់គេ ក្មេងៗសម័យអីឡូវខ្ពស់ៗលឿនណាស់លោកអើយ

" មិចអូន!អាស៎ច្រឡំ មិចចែ! អត់ទេៗ ហៅមីងបានសម!"ជីមីនហៅអានេះម្តងអានោះដូចជាមិនត្រូវសោះហៅខុសៗ ឡើងនាងតូចឈឺក្បាលទៅហើយក្មេងស្អីក៏គួរអោយធុញម្លេស!

"មីងមានប*"មិនទាន់និងបាននិយាយផង

" ស្ងាត់មាត់!"ឆេយ៉ុងស្រែកម្តងទៀតឡើងផ្អើលគេ កាចម្លេសទេលោកអើយមិនដែលជួបទេ ភ្នែកក៏ពោរពេញទៅដោយអំណាចនិងខឹងមើលទៅពិតជាគួរអោយខ្លាចណាស់ ជីមីនលឺហើយប្រញាប់ផ្ទុប់មាត់គេមគេខ្លាចនាងតែចង់នៅក្បែរនាងចង់យកនាងធ្វើប្រពន្ធប៉ុន្តែអាយុនាងច្រើនណាស់

ទឹងៗ
សំឡេងជណ្តើរក៏បានបញ្ជាក់ថាបានមកដល់ទីតាំងដែលត្រូវមកដល់ នាងតូចក៏ឆានជើងចេញដោយមិនមើលមុខក្មេងប្រុសដែលតាមសម្លឹងខ្លួនឥតឈប់ ជីមីនក៏ចេញតាមក្រោយនាងតូចឆានដើរយឺតៗចង់ដឹងថាបន្ទប់នាងនៅឯងណា ប៉ុន្តែអ្វីដែលនិងស្មានមិនដល់គឺនាងនៅបន្ទប់ក្បែរគេតែម្តងវាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់គេ

" មីង! មីងនៅបន្ទប់នេះឬ?" ជីមីមក៏សួរទៅនាងតូចទាំងឈរមុខបន្ទប់របស់ខ្លួនគេសែនសប្បាយចិត្តពេលដែលដឹងថានាងនៅក្បែរគេ នាងនៅបន្ទប់121 គេ122អួយនិស្ស័យអោយច្បាស់ក្រឡេត ទេវាតាពិតជានៅខាងគេពិតមែន

" ហឹម...ក្រឹប.."នាងតូចក្រហឹមដើមករហើយដើរចូលទៅក្នុងបន្ទប់បាត់

" ស្អីក៏រឹកម្លេស " ជីមីនមិនទានឭចូលបន្ទប់ទេឈរផ្អែកខ្នងសម្លឹងមើលបន្ទប់នាង និយាយជាមួយ១០ម៉ាត់ឆ្លើយមួយម៉ាត់រឹកហួស គេមិនដែលជួបប្រទះទេលោកអើយ បើសិនជាសង្សារគេវិញទះទាល់តែបែកគូទម៉ង់ ជីមីនគិតក៏ទៅបន្ទប់របស់ខ្លួនវិញ

" ធុញអាកូននិងពិតមែន" នាងតូចធ្វើមុខធុញៗមុននិងដើរចូលទៅបន្ទប់ទឹក មានអារម្មណ៍ថាមិនចង់ឃើញមុខអាកូននិងទេ ដូចជាគ្មានអារម្មណ៍ល្អជាមួយសោះចង់តែគេចង់ពីគេតែម្តង មុខមាត់គេស្អាតបាទណាស់ ប៉ុន្តែការស្លៀកពាក់ដូចក្មេងអាណាថា មិនចេះរៀបចំខ្លួនសោះមិនដឹងកូននរណាទេ

" គិតៗ មិចបានយើងមកវិនិច្ឆ័យអាកូននោះទៅវិញ??" នាងតូចតាំងពីចូលបន្ទប់រហូតដល់ងូតទឹករួចខួររបស់នាងគិតតែពីអាក្មេងចម្គួតនោះ នាងតូចសម្លឹងមើលរូបរាងខ្លួនក្នុងកញ្ជាក់ទាំងគិតពីក្មេងម្នាក់នោះនាងមិនយល់ឡើងហេតុអីបានគេជាប់ក្នុងខួរទាំងរាល់ដងនាងមិនដែលខ្វល់ជាមួយនិងកូននរណាឡើយ មានអារម្មណ៍ថាខ្លួនឯងចម្លែកណាស់ នាងតូចយកដៃទះក្បាលខ្លួនឯងអោយឈប់គិតពីអាក្មេងនោះ

_________

" ខ្ញុំចង់ដឹងណាស់ថាមីងឯងមានប្តីឬនៅ"នាយកម្លោះតូចដេកលើកពូកយកដៃគងថ្ងាសនឹកគិតពីនាងតូចឥតឈប់តែម្តង គេចង់ដឹងពិតមែនថានាងមានប្តីឬនៅ យ៉ាងណាយ៉ាណៃស្រួលកាត់ចិត្តពីនាង

" ខ្ញុំគួរធ្វើយ៉ាងមិច?" ជីមីនក៏សួរខ្លួនឯងទាំងខួរទំនេរគិតអីលេងឃើញ

" អេរ! តើខ្ញុំកំពុងគិតអី?" ជីមីនសួរខ្លួនឯងតលនេះកំពុងតែលង់ស្នេហ៍ស្រីចាស់ែនទេ អូអត់ទេគាត់មិនមែនសេរីនិងទេ តែធ្វើយ៉ាងមិចបើគេលង់ស្រឡាញ់នាងទៅហើយ •.•

" វិធានការទី1!ត្រូវរកឪកាសសួរនាងមានប្តីឬនៅ"
______________
#មីនសូរិយា

ក្រមុំចាស់♡(complete✓)Where stories live. Discover now