" យើងមិនចង់បានប្អូនថ្លៃជាកូនក្មេង..."

386 22 8
                                    

ក្រមុំចាស់
     " អឹម...ដល់ហើយ..!" ជីមីនគេមិនចង់ប្រកែកជាមួយនាងឡើយហើយវាក៏គាប់ជួនដែលមកដល់ផ្ទះអ្នកម៉ាក់ក្មេកនាងហ្មម គេក៏មានអារម្មណ៍ថារៀងអន់ចិត្តបន្តិច តែក៏មិនជាបញ្ហាដែល...
     " បងស្គាល់ផ្ទះអ្នកម៉ាក់អូនទៀតឬ?.." នាងតូចក៏ចោតសួរទៅកាន់គេ ដើម្បីបង្វែររឿងផង
     " និយាយមិនស្គាល់យ៉ាងមិច..ម្តាយក្មេកទាំងមូលទៅហើយ..." រាងក៏សើចបន្តិចមិននិងទាញដៃរបស់នាង មិននិងធ្វើដំណើរចូលទៅក្នុងផ្ទះម្តាយក្មេក
     " បងភ័យទេ...កុំភ័យណា...អូននៅក្បែរបងជានិច្ច.." នាងតូចនិយាយឡើងធ្វើរាងក្រាសញញឹមបេះដូងលោតកន្ត្រាក់ភ្លាមៗនៅពេលដែលបានលឺសម្តីរបស់នាងគេពិតជាសប្បាយចិត្តណាស់ ពេលស្តាប់វាហើយ
     " បងអត់ភ័យទេ...តោះ..កុំរងចាំយូរអី..." នាងងក់ក្បាលមិននិងបន្តដំណើរចូលក្នុងផ្ទះ
     " អ្នកម៉ាក់~~~..." នាងតូចស្រែកហៅឈ្មោះម្តាយឡើងផ្អើលពេញផ្ទះតែម្តង ឯងអ្នកបម្រើក៏មិនឃើញរត់មកទទួលនាងទៀតមិនដឹងថាទៅណាអស់ហើយទេនេះ
     " ផ្អើលភូមិគ្រឹះហើយអូន..តិចទៅៗ " រាងក្រាសក៏និយាយពេលដែលនាងស្រែកឡើងខ្លាំងៗនេះនាងស្រីណា ស្រែកអីក៏ស្រែកមេស វាមិនល្អមើលទេ
     " កុំចេះ...អ្នកម៉ាក់~~~" នាងតូចក៏ខាំមាត់សម្លក់គេបន្តិចមុននិងបន្តស្រែកដើររកគាត់ពេញផ្ទះដោយមានជីមីនដើរពីក្រោយនាង មិនទាន់និងបានប៉ុន្មានផងក៏បញ្ចេញនៅរូបរាងរបស់បងប្រុសនាងកំពុងតែដើរចុះពីលើផ្ទះតែម្តង
     " ឯងមករកនរណា..." និយាយតែមាត់ទេតែភ្នែកសម្លក់ជីមីនចង់ជ្រុះគ្រាប់ភ្នែកទៅហើយនេះ ស្អប់មុខណាស់ជួបណាស់បែបនិងឬ ជីមីនវ៉ៃចញ្ជើមដាក់ណាមជូនបន្តិច វាក៏បានបង្ហាញថាជីមីនបានស្តាប់តាមអ្វីដែលគាត់បាននិយាយឡើយ គ្រាន់តែឃើញទឹកមុខជីមីនភ្លាមគាត់ចង់តែវាយឲសន្លប់ទេឌឺនោះឌឺ
     " គឺ...ខ្ញុំមករកអ្នកម៉ាក់..អ្នកម៉ាក់នៅទេ" នាងតូចក៏សួរឡើងដោយទឹកមុខធម្មតា ហើយក៏នាងដឹងពីអ្វីដែលបងប្រុសនាងកំពុងតែសម្លឹងមកកាន់ពួកគេដែលគឺស្ទើរតែចង់ជ្រុះគ្រាប់ភ្នែកទៅហើយ នេះគាត់ដូចទ្រុងស្អប់ជីមីនដល់ហើយទាំងដែលបន្តិចទៀតនេះគេនិងក្លាយជាប្អូនថ្លៃរបស់គាត់ទៅហើយ ហើយជីមីនក៏មិនបានទៅធ្វើអ្វីគាត់ដែលមិចបានជាគាត់ស្អប់គេ
     " អ្នកម៉ាក់...នៅក្រោយ..នៅកន្លែងដាំផ្កា..ឯងមករកគាត់ដើម្បីអ្វី" ណាមជូនចោតសួរទាំងកំពុងតែដើរទៅរកសាឡុងហើយក៏ឆ្លៀតដើរបំបុកស្មាររបស់ជីមីនមួយទំហឹងតែម្តងសំណាងហើយដែលគេទប់ខ្លួនជាប់កុំអីដួលបាត់ហើយ ។ជីមីនគេពិតជាក្រឺតនៅអត្តចរឹកបងថ្លៃគេណាស់ចង់តែវាយទេលោកអើយ .
     " ខ្ញុំមិនមករកគាត់ដើម្បីនិយាយរឿងខ្ញុំនិងជីមីន !"នាងតូចនិយាយមុននិងដើរទៅរកបងប្រុសនាងកំពុងតែអង្គុយគងទាក់ខ្លានោះ។ នាងកាន់ដៃជីមីនដើរតម្រងទៅសាឡ្ងងផងដែលធ្វើឲណាមជូនឆេះឆួលតែម្តង តែសម្រាប់ជីមីនវិញគេពិតជាសប្បាយចិត្តណាស់នៅពេលដែលឃើញបងថ្លៃមានអាការៈបែបនេះ
     " និយាយរឿង ឯងនិងគេរៀបការនិងគ្នាហេរ...??" ណាមជូនគេដឹងមិនបាត់ហើយគ្រាន់តែលឺនាងតូចនិយាយបែបនេះ ដឹងថានាងនិងចង់សុំរឿងរៀបការជាមួយក្មេងនេះមិនខានហើយ...ស្អប់ណាស់អាក្មេងមុខឌឺ ញាត់ត្រូវតែបដិសេធ
     " ចាស៎ពិតមែនហើយ..." នាងតូចនិាយយទាំងញញឹមមិននិងកាន់ដៃរបស់ជីមីនឌឺទៅកាន់បងប្រុសរបស់នាង ធ្វើឲគាត់មាអារម្មណ៍ថាចង់វ៉ៃមុខអាឌឺៗនិងណា ក្បួនសាហាវតែម្តង ធ្វើមុខដួចឯងនិងទន់ខ្សោយណាស់ចឹង
     " បងមិនព្រមជាដាច់ខាត.." ណាមជូនគេប្រកែកតែម្តងគេមិនព្រមឡើយ គេមិនចង់ឲនាងយកប្រុសក្មេងបែបនិងឡើយវាគ្មានអនាគតទេ ធម្មតា ក្មេងវារត់រកក្មេងហើយវាមិនរត់រកមនុស្សចាស់អីទេ គេមិនចង់ឲ្យខ្លាចក្រែងមានបញ្ហាបីថ្ងៃមុខ គេបានស៊ើបប្រវត្តិជីមីនរួចហើយគេក៏ជាកូនមហាសេដ្ឋីដែល ហើយថែមជាក្មេងប្រុសដែលមានអំណាចបន្តពីឪពុក តែណាមជូននៅខ្លាចជីមីនធ្វើបាបចិត្តប្អូនស្រីគេ ព្រោះគេនៅក្មេងទើបតែ25ឆ្នាំនិង !
     " ហេតុអី?? តើខ្ញុំអាក្រក់ត្រង់ណាមិនសាកសមត្រង់ណាទៀតបានជាពូនិយាយបែបនេះ ខ្ញុំបានទៅកែរប្រែខ្លួននៅUSAរយៈពេល6ឆ្នាំហើយ សង្ឃឹមថាពូអាចទទួលយកខ្ញុំបាន..ចោះនេះជាអ្វីទៅ?? " ជីមីនសួរឡើងទាំងចម្ងល់ នៅពេលដែលគាត់នៅតែទទឹងមិនព្រមឲគេនិងនាងតូចសេពគប់គ្នាបែបនេះ
     " យើងមិនចង់បានប្អូនថ្លៃជាកូនក្មេង..."
     " ខ្ញុំក្មេងឬ?? នេះខ្ញុំ25ឆ្នាំហើយ ថែមទាំងក្រុមហ៊ុនទៀត ក្មេងឯងណាដែលអាចធ្វើបានដូចខ្ញុំ ??" ជីមីននិយាយឡើងប្រកែកជាមួយនិងណាមជូនមិនឈប់សោះ
     " ឯងកុំចេះ...យ៉ាងណាក៏យើងមិនព្រមជាដាច់ខាត.." ណាមជូននៅតែដដែលមិនព្រមដដែលតែម្តងដូចជាផ្តាច់ការដល់ហើយ
     " ហឹស..វាមិនជ្រុលពេកទេឬ? បងអាចមានសិទ្ធរើសគូរជីវិតដោយខ្លួនឯង...ហេតុអីខ្ញុំមិនអាច...? នេះវាមិនសមហេតុផល..មនុស្សប្រុសស្រីគឺមានសិទ្ធស្មើរគ្នាតើហី..ហើយសម័យនេះមិនមែនសម័យទុំទាវទេ...ចោះបើពេលមួយដែលបងត្រូវបានគេបដិសេធមិនព្រមរៀបការជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់តើបងព្រមឬេ?? បងគួរតែគិតផង..ខ្ញុំក៏ចង់បានមនុស្សដែលខ្ញុំស្រឡាញ់ដូចជាបង..បងមានសិទ្ធរើសគូរដោយខ្លួនឯងខ្ញុំគួរតែមានសិទ្ធិ!!" នាងតូចដាក់មួយខ្សែរតែម្តងនាងទ្រាំងណាស់ទីបំផុតនាងអាចនិយាយវាចេញមកបានហើយ នាងពិតជាមិនពេញចិត្តដែលបងប្រុសនាងហាមខាត់នាង ទោះមិនដឹងថានាងរើសត្រូវឬក៏ខុសក្តីតែនាងនិងសប្បាយបើបាននៅក្បែរគេ
     " ហឹស..តែយើងមិនព្រម!"
     " តែម៉ាក់ព្រម..."
    

ក្រមុំចាស់♡(complete✓)Where stories live. Discover now