" ភ័យមែនទេ..បានជាជើងញ័រ...!!"

574 23 4
                                    

ក្រមុំចាស់

នាងតូចនិយាយហើយក៏ទាញដៃជីមីនដើម្បីចាកចេញពីទីនេះតែម្តង ព្រោះថាពេលនេះនាងកំពុងតែខឹងនិងបងប្រុសនាងខ្លាំងណាស់ ដែលគាត់បដិសេធនាងហើយចង់កាត់កាលនាងចោលទៀត វាមិនជ្រុលពេកទេហេរ នេះគ្រាន់តែចង់រើសគូរជីវិរដោយខ្លួនឯងសោះក៏ពិបាកដែល...
" អ្នកម៉ាក់...ជំរាបលា..." ជីមីនស្រែកទាំងងាកក្រោយប្រាប់ទៅម្តាយក្មេក ព្រោះថានាងតូចអូសគេទឹងណាត់ទឹងណាងតែម្តង
" ពុទ្ធោអើយយយ ...." ណាមជូនក៏វាយសាឡុងមួយទំហឹងតែម្តង ដោយសេចក្តីខឹងនិងនាងតូច ដែលចចេសនិងគេ
" ជូន..ហ្មមៗ នាក់មិនបានកាន់ជើងប្អូនទេ....តែឯងគួរតែបើកចិត្តទទួលយក...ព្រោះថានាងចង់រើសផ្លូវនេះហើយមិនចាំបាច់បានចាត់នាងទេ...បើនាងរើសខុសឲនាងទទួលចុះ...ប្រសើរជាងនាងមានវិប្បដិសារីនិងខ្លួនឯង.." អ្នកស្រីដើរទៅវាយស្មាកូនប្រុសដែលកំពុងតែខឹងមិនសុខចិត្ត នេះក៏ព្រោះតែស្រឡាញ់ប្អូនមិនចង់ឲប្អូនដើរខុសគេខុសដែលឬ?

" អេរ....!! ជីមីន..ឆេយ៉ុង..ឈប់សិន!!" យូណាក៏ស្កាប់ផ្លូវនាងតូចដែលដើរអូសដៃជីមីនចេញមកក្រៅដល់មុខទ្វា ដោយមានអ្នកបម្រើដើរតាមពីក្រោយយូណានិងកូនរបស់នាង ។ នេះនាងតូចប្រញាប់ទៅណានិងមិនទាន់បាននិយាយគ្នាចង់ទៅវិញបាត់
" ខ្ញុំមិនបាននៅលេងបងយូរឡើយ...ជំរាបលាបង..." នាងតូចនិយាយហើយបម្រុងនិងអូសដៃជីមីនទៅបន្ត ។តែក៏ត្រូវជីមីនទបើមិនឲបន្ត គេចង់គោរពបងថ្លៃគេបន្តិច
" ខ្ញុំទៅមិនហើយបងថ្លៃ ជំរាបលា ចាំជួបគ្នាពេលក្រោយណា..." ជីមីននិយាយហើយអោនគោរពនាងជាបងថ្លៃនាងងក់ក្បាល ។ប្រហែលជាមានបញ្ហាអីនៅខាងក្នុងដឹងបានជាពួកគេដូចប្រញាប់ៗ
" ចាស៎...សុខសប្បាយតាមផ្លូវ" នាងញញឹមហើយក៏សម្លឹងមើលឡានពួកគេបើកចេញទៅបាត់ ។បានដើរចូលក្នុងផ្ទះ...
- ក្នុងឡាន
ជីមីនបើកឡានសម្លឹងមើលនាងតូចរហូត ព្រោះថាមើលទឹកទឹកមុខនាងគឺពិតជាតានតឹងខ្លាំងណាស់ គេក៏មានអារម្មណ៍ថាខ្លួនដូចជាចំណែកខុសក្នុងរឿងនេះដែល ដែលធ្វើឲបងប្អូនគេបែកបាក់ ...
" ឆេ..អូន...អូនមិនអីទេមែន?? " ជីមីននិយាយទាញដៃនាងមកចាប់ដើម្បីមើលថានាងអូខេឬអត់និងផ្តល់កម្លាំងចិត្តឲនាង គេសន្យាថាគេនិងមិនដូចអ្វីដែលបងថ្លៃគេនិយាយលេង គេមិនបានយកនាងមកលេងសើចឡើយ
" ម...មិនអីទេ..."
ខឺត//
" ប្រាប់បង...កុំលាក់ទុកក្នុងចិត្តអី...បងជាប្តីអូន..អូនអាចែករំលែកប្រាប់បងបានណា..." ជីមីនឈប់ឡាននៅកៀនបន្តិចដែលវាពុំសូវមានមនុស្សឆ្លងកាត់ប៉ុន្មានទេ មុននិងចាប់ក្រសោបមុខរបស់នាងឲមើលចំភ្នែករបស់គេយ៉ាងស្រទន់...
" អូនមិនអីទេ...គ្រាន់តែអូនមិនសូវសប្បាយចិត្តប៉ុណ្ណោះ..." នាងនិយាយហើយក៏អោនមុខចុះបន្តិច
" អូនពិបាកចិត្តមែនទេ...ដែលជ្រើសរើសបង...!" ជីមីនក៏សូរឡើងព្រោះថាមិនចង់នាងពិបាកចិត្តឡើយ គេក៏មិនសប្បាយចិត្តពេលឃើញនាងមានទុក្ខបើនាងសប្បាយច្បាស់ណាស់ថាគេនិងសប្បាយដូចគ្នា ព្រោះនាងជាបេះដូងរបស់គេ ។បើសិនជាចង់ចាកចេញក៏គេមិនខឹងដែលព្រោហវាជាបំណងរបស់នាង គេសុខចិត្តចាញ់
" អ...អត់ទេ..."នាងតូចប្រកែកឡើងទាំងញ័រមាត់តិចៗ នាងមិនបានមានអារម្មណ៍ថាពិបាកចិត្តនិងយកគេឡើយ គ្រាន់តែមិនសប្បាយចិត្តពេលដែលមានបញ្ហានេះកើតឡើង ទោះយ៉ាងណាក្តីក៏គេត្រូវតែជ្រើសរើសយកគេដែល...
" បើអូនគិតថាអូនស្តាយក្រោយអូនប្រាប់បងបានណា..បងមិនខឹងអូនទេព្រោះវាជាបំណងអូន..បងមិនចង់ឲអូរស់នៅដោយសារភាពមិនសប្បាយរីករាយបែបនេះឡើយ..យល់ព្រមទេ..." ជីមីនគេនិយាយឡើងធ្វើឲនាងអួលដើមករតិចៗនឡពេលស្តាប់គេនិយាយហើយ វាមានអារម្មណ៍ថា រំភើបបន្តិចឈឺបន្តិចពេលដែលគេដេញនាងបែបនេះ...
" អូនស្រឡាញ់បង...ខ្សឺត...អូនមិនស្តាយក្រោយទេដែលជ្រើសរើសយកបង..." នាងតូចចាប់ក្រសោបមុខរបស់គេមិននិងទម្លាក់បបូរមាត់លើបបូរមាត់របស់គេដោយភាពទន់ភ្លន់ហូរមកជាមួយនិងទឹកដំណើរថ្លាលើផែនថ្ពាល់របស់នាង
" បងក៏ស្រឡាញ់អូនដូចគ្នា...."ពេលគេក៏បន្តថើបគ្នាបន្តិច..មុននិងបន្តបើកឡានដើម្បីទៅខុនដូររបស់នាងតូចវិញ
- 1ខែក្រោយមក
ពេលវេលាពិតដើរលឿនណាស់មួយថ្ងៃទៅមួយថ្ងៃកន់តែលឿនទៅៗ ចំណែកឯងជីមីននិងឆេយ៉ុងវិញក៏កាន់តែស្អិតរមួតបេះមិនចេញតែម្តង នៅជាមួយគ្នារហូតមិនថាជីមីនទៅប្រទេសក្រៅឬក៏យ៉ាងមិចគឺតែមាននាងនៅក្បែរជានិច្ច រហូតដល់អ្នកស្រីផាកដែលជាម្តាយជីមីននោះអត់ហួសចិត្តមិនបាននៅពួកគេ ស្អិតរមួតបេះមិនចេញចំណែកឯងក្រុមហ៊ុននាងតូចវិញគឺរលូនដូចធម្មតាជីមីនក៏ដូចគ្នាគឹកាន់តែមានប្រជាប្រិភាពដោយសារតែរូបសម្រស់របស់គេនិងឯង។
មួយថ្ងៃទៅមួយថ្ងៃក៏វាឆានចូលដល់ថ្ងៃពិសេសរបស់ពួកគេហើយ ដែលជាថ្ងៃរៀបការរបស់ជីមីននិងឆេយ៉ុងតែម្តង ពួកគេពិតជាមានភាពរីករាយនិងសប្បាយចិត្តពិតមែនដែលគេអាចសម្រេចបំណងរបស់ពួកគេតែថា...នាងនិងបងប្រុសគឺមិនត្រូវគ្នាឡើយ តាំងពីថ្ងៃនោះមកនាងនិងបងប្រុសគឺមិនដែលបានជួបគ្នាឡើយ គាត់តែងគេចពីនាងជានិច្ច ប្រហែលជាស្អប់នាងខ្លាំងហើយ...
" បង...."
" បាទ..." ជីមីនក៏និយាយឡើងទាំងភ័យញ័រជើងញ័រដៃហើយក៏រំភើបដូចគ្នាតែយ៉ាងណាក៏គេមានអារម្មណ៍ថាភ័យដូចគ្នា នេះគេនិយាយនៅមុខមនុស្សរាប់ពាន់នាក់មិនភ័យមកភ័យថ្ងៃរៀបការទៅវិញ...
" ភ័យមែនទេ..បានជាជើងញ័រ...!!"
( សូមរងចាំទស្សនាភាគបញ្ចប់:)
Love you!!



ក្រមុំចាស់♡(complete✓)Where stories live. Discover now