ព្រះអាទិត្យរះបញ្ចេញពន្លឺ សត្វចាបយំទ្រហឹងអឺងកងនាពេលព្រឹកព្រលឹម មាន់រងាវឡេីងដាស់អោយមនុស្សលោកភ្ញាក់ពីដំណេកដេីម្បីទៅធ្វេីភារកិច្ចរាងៗខ្លួន។ បេីយេីងក្រឡេងមកមេីលនៅភូមិគ្រឹះត្រកូលអភិជនមួយនេះវិញក៏កំពុងរៀបចំទទួលទាននូវអារហារពេលព្រឹកដូចគ្នា
" អូន!! ឯងណាអាកូនជេីងល្អរបស់អូននោះ ស្មាននេះមិនគិតក្រោកទេអី!! ក្រែងថ្ងៃនេះជាថ្ងៃបេីកបវេសនកាលរបស់វាមិនចឹង? " បុរសចំណាស់ដែរមាននាមជាម្ចាស់ភូមិគ្រឹះនេះបានបន្លឺឡេីងសួរទៅកាន់អ្នកជាប្រពន្ធរបស់ខ្លួនដែរកំពុងបរិភោគអារហារ
" ប្រហែលយប់មិញដាច់យប់ហេីយមេីលទៅ " លោកស្រីគីម
" អូននេះ! បងប្រាប់ប៉ុន្មានដងហេីយថាកុំអោយវាចាយលុយច្រេីនពេក " លោកគីម
"ហឺយបងនេះ!!គ្រាន់អោយលុយកូនចាយសោះ អ៎នុះ កូនចុះមកហេីយ" កំពុងតែនិយាយគ្នាសុខៗកូនប្រុសត្រកូលគីមក៏ចុះមកដោយពាក់ឯងសណ្ឋានសិស្សយ៉ាងស្អាតបាត
" ចុះមកហេីយហេស" លោកគីម
" កំពុងជិះយន្តហោះទេដឹង!! " អ្នកជាកូនប្រុសឌឺទៅកាន់ឪពុកខ្លួន
" យប់មិញស្មានណាចូលផ្ទះ ? ក្រែងថ្ងៃនេះឯងត្រូវចូលរៀនមិនចឹងហេស"
" 12យប់ចូលផ្ទះ"
"នេះឯងកាន់តែយ៉ាប់ទៅ យ៉ាប់ទៅហេីយ"
" បានហេីយ កូនប្រុសឆាប់មកញុាំបាយមកអាននឹងបានទៅសាលា " លោកស្រីគីមដោយឃេីញស្ថានការយ៉ាប់យ៉ឺនពេក ប្រញាប់ចូលមកបង្វែររឿងបេីមិនចឹងទេ ផ្ទុះភូមិគ្រឹះឥឡូវហេីយ
" បាទម៉ាក់ សឺត* " អ្នកជាកូនចូលមកអង្គុយនិងឆ្លៀតថេីបថ្ពាល់អ្នកជាម្តាយមួយខ្សឺតទៀត
" រឿងការសិក្សាឯងយេីងរៀបចំរួចហេីយ ឯងត្រូវខំរៀនយ៉ាងណាអោយពូកែ មិនមែនប៉ោឡែដូចមុនៗទេ បេីមិនចឹងទេកុំថាយេីងចិត្តអាក្រក់ដាក់ឯងអោយសោះ " លោកគីម
" ហឺយ..ដឹងហេីយ"
ការបរិភោគអាហារដ៏សែនតឹងទ្រូងក៏បញ្ចប់ទៅ លោកគីមក៏បេីកឡានទៅក្រុមហ៊ុនរបស់គាត់ ឯរាងតូចក៏ឡេីងឡានរបស់ខ្លួនបេីកចេញទៅសាលារៀនដូចគ្នា
YOU ARE READING
♥️និស្ស័យ
Action« វាជានិស្ស័យដែរនាំអោយពួកយេីងបានស្គាល់គ្នា តែរាល់ទង្វេីគ្រប់យ៉ាងរបស់បងគឺធ្វេីអោយអូនស្រឡាញ់បង បងជារបស់អូនរហូតតរទៅ » ប្រលោមលោកស្នេហាបែបយុវវ័យ មិនសាកសមសម្រាប់ក្មេងៗ សូមអានដោយការទទួលខុសត្រូវ