23

390 42 5
                                    

ការដេីរលេងពេញមួយល្ងាចក៏ត្រូវបានបញ្ចប់ jinក៏បេីកឡាននាំរាងក្រាស់ត្រឡប់ទៅផ្ទះរបស់គេវិញដែរ តែមួយៗដូចមិនចង់ចេញពីគ្នាសោះជាពិសេសរាងតូចតែម្តង

" បងទៅហេីយណា " Namjoon

" ហឹម..អូនដូចជាមិនចង់អោយបងទៅសោះ " jinក៏ធ្វេីជាសម្លេងដូចជាអន់ចិត្ត

" ស្អែកយេីងជួបគ្នាតេី អរគុណអូនណា ក្នុងការដេីរលេងល្ងាចនេះ " Namjoon

" បាទ..ចឹងក៏បាន..អូនក៏អរគុណបងដូចគ្នា " Jin

" ចឹងបងចូលហេីយណា បេីកឡានអោយស្រួលបួលផង ជុប៎ " មុននឹងទៅក៏ឆ្លៀតថេីបមាត់រាងតូចបានបន្តិចដែរ រួចក៏ចុះពីលេីឡានដេីរចូលទៅក្នុងផ្ទះបាត

" អាប្រុសឆ្កួត ថេីបគេរហូត " Jin

រាងតូចក៏បន្តបេីកឡានរហូតមកដល់ភូមិគ្រឹះរបស់ខ្លួនវិញ ដេីរចូលមកដៃក៏មានកាន់នៅផេីងផ្កាដែរNamjoonបានទិញអោយខ្លួននោះទាំងញញឹមមិនឈប់ឡេីយ ដឹងទេថាគេសប្បាយចិត្តខ្លាំងយ៉ាងណានៅពេលបានដេីរលេងជាមួយមនុស្សដែរគេស្រឡាញ់បែបនេះ

" មកវិញហេីយហេស! " លោកគីម

" ដូចដែរប៉ាឃេីញ " Jin

" ឯងនៅតែមិនស្តាប់សម្តីយេីង យេីងប្រាប់ហេីយមេនទេថាអោយឯងឈប់ទាក់ទងជាមួយវាមិចក៏ឯងនៅតែធ្វេីបែបនឹងទៀត "

" ចុះខ្ញុំប្រាប់ប៉ាហេីយតេីថាខ្ញុំគ្មានថ្ងៃបែបពីគេទេ!!!! " Jin

" វាមានស្អីល្អណាស់ណាទៅទេីបឯងទៅស្រឡាញ់វា ហាស វាគ្រាន់តែជាអាអ្នកក្ររហាមនឹងទេមិចក៏ឯងទៅស្រឡាញ់វា "

" ប៉ាគ្មានសិទ្ធមកថាអោយគេទេ ទោះគេជាអ្នកក្រក៏ដោយ ក៏ខ្ញុំស្រឡាញ់គេដែរ " jinក៏ស្រែកទៅកាន់គាត់វិញ ហេតុអីក៏គាត់នៅតែជំទាស់រឿងដែរពួកគេស្រឡាញ់គ្នា

" ឯងស្តាប់យេីងអោយច្បាស់ ដាច់ខាតឯងមិនអាចទាក់ទងនឹងវាទេ យេីងនឹងអោយឯងទៅជួបជាមួយគូរដណ្តឹងរបស់ឯង ដាច់ខាតឯងមិនអាចទាក់ទងជាមួយវាទេ!!!! "

" គូរដណ្តឹង!! នេះប៉ាចង់មកលេងស្អីទៀតហេីយ "

" គេជាគូរដណ្តឹងរបស់ឯង គេជាកូនប្រុសរបស់លោកLeeឯងនឹងគេត្រូវតែភ្ជាន់ពាក្យជាមួយគ្នាដោយហាមមិនបាន!!!! "

♥️និស្ស័យWhere stories live. Discover now