39

454 46 2
                                    

#បន្ទប់RM

*ក្រាក* ទ្វាបន្ទប់របស់RMត្រូវបានបេីកឡេីងដោយដាំស្រឡូនសស្អាតដូចបណ្តូលចេករបស់Kim Seokjin មិនរងចាំយូរគេក៏ដេីរចូលទៅដាក់ខ្លួនអង្គុយនៅចំហៀងគ្រែគេងក្បែរRMដេីម្បីសម្លឹងមេីលទៅមុខគេអោយកាន់ច្បាស់នឹងភ្នែក

" គឺជាបងពិតមេនjoonរបស់អូន....ហុឹកៗ..." គេកាន់តែសម្លឹងមុខរបស់RMទឹកភ្នែកកាន់តែហូរចុះមកដោយក្តីអាលោះអាល័យ មាត់ខំប្រឹងខ្ទប់យំមិនអោយលឺសម្លេងចេញមកឡេីយខ្លាចថានឹងរំខានដល់គេ

" មានដឹងដែរទេថាអូននឹកបងខ្លាំងយ៉ាងណា!...បងមានដឹងទេថាអូននៅតែស្រឡាញ់បងខ្លាំងយ៉ាងណា...ហុឹកៗ...ពេលនេះអូនបានមកជួបបងវិញហេីយ.." jinនិយាយទៅកាន់RMដែរគេកំពុងតែគេ ដៃស្រឡូនលេីកទៅប៉ះផ្ទៃមុចសរលោងមួយនោះទាំងថ្នមៗជាទីបំផុតខ្លាចថាគេអាចនឹងភ្ញាក់ដឹងខ្លួន

" បងសុខសប្បាយទេហឹម!...បងសង្ហារខ្លាំងណាស់ឥឡូវនេះ មេីលមុខបងចុះមិនមឹសៗសុភាពៗដូចពីមុនទេ...បងច្បាស់ជាអ្នកមានអំណាចហេីយមិនចឹងមេនទេ!  បងមានចងចាំអូនដែរទេ! មេនហេីយ...ប្រាកដជាអត់ទៅហេីយព្រោះបងទាំងមិនដឹងថាខ្លួនឯងជាអ្នកណាផង....អូនស្រឡាញ់បងណាស់មនុស្សរអ៊ូរបស់អូន ពួកយេីងទាំងពីរបានជួបគ្នាវិញហេីយណា......សឺត* " jinអោនមុខចុះមកថេីបថ្ពាក់របស់RMមួយខ្សឺតទាំងនឹករលឹកជាពន់ពេក រួចគេក៏ដាក់ក្បាលគេងនៅលេីទ្រូងរបស់RMទាំងបិទភ្នែកសង្ងំយកភាពកក់ក្តៅចេញពីទ្រូងមួយនេះ ជាកន្លែងដែរគេធ្លាប់ទទួលបានភាពកក់ក្តៅ ជាកន្លែងដែរគេរំសាយអារម្មណ៍ស្មុកស្មាញ ហេីយក៏ជាកន្លែងដែរគេលែងបានគេងរយ:ពេលប្រាំបីឆ្នាំផងដែរ តែពេលនេះម៉ោងនេះគេបានមកគេងនៅកន្លែងនេះម្តងទៀតហេីយ

" អូនពិតជានឹងកន្លែងមួយនេះខ្លាំងណាស់....កន្លែងមួយនេះបងតែងតែផ្តល់ភាពកក់ក្តៅមកអោយអូន....ពេលនេះអូនបានមកគេងត្រង់នេះម្តងទៀតហេីយ..." Jin

" ឆាប់ដឹងខ្លួនវិញមកណា...ពួកយេីងនឹងផ្តេីមជីវិតថ្មីជាមួយគ្នាណា...." Jinនៅតែនិយាយតែម្នាក់ឯងជាមួយនឹងរាងក្រាស់ដែរគេនៅលេីគ្រែមិនទាន់ដឹងអីនោះទេ

" ហ៊ឹម~~" សម្លេងគ្រហឹមដេីមករបស់RMបានគ្រហឹមឡេីងមាត់ទាំងរេីបម្រាស់ខ្លួនតិចៗបន្ទាប់ងេីបពីសន្លប់អស់រយ:ពេលជាច្រេីនថ្ងៃ

♥️និស្ស័យWhere stories live. Discover now