21

374 47 2
                                    

បន្ទាប់ពីចាកចេញពីហាងកាហ្វេរាងក្រាស់ក៏ត្រូវដេីរត្រឡប់ទៅយកកង់របស់ខ្លួនមុននឹងជិះត្រឡប់ទៅផ្ទះវិញទាំងទឹកមុខសោកសៅ ជិះបណ្តេីរគិតពីសម្តីរបស់លោកគីមបណ្តេី គេពិតជាស្រឡាញ់jinណាស់តេីអោយគេមកបែបគ្នាយ៉ាងមិច?

" អូយ៎..ឈឺក្បាលម៉េះ! " ជិះសុខៗស្រាប់តែក្បាលNamjoonចាប់ផ្តេីមឈឺឡេីង គេក៏មិនសូវដឹងពីមូលហេតុដូចគ្នាហេតុអីក៏ឧស្សាហ៍ឈឺក្បាលម្លេះប៉ុន្មានថ្ងៃនេះ

" ហឹម..មកពីខ្ញុំគិតច្រេីននៅរឿងនេះពេកហេីយ "

Namjoonក៏បន្តជិះកង់របស់ខ្លួនរហូតមកដល់ផ្ទះ 
ចូលមកដល់ក៏ដេីរឡេីងទៅកាន់បន្ទប់របស់ខ្លួនបាត់ដោយមិនខ្ចីនិយាយរកនរណាម្នាក់នៅក្នុងផ្ទះឡេីយ។

តុកតុក

" Joon!! គឺបងណា " sugaដោយឃេីញប្អូនមានទឹកមុខមិនសូវល្អ គេក៏ឡេីងមកសួរនាំប្អូន

" អ៎.បងsuga! ចូលមកបង មានរឿងអី! " Namjoon

" ឯងកេីតអី! ទឹកមុចមិនល្អសោះ? " Suga

" អត់មានអីទេ "

" កុំមកកុហកបង ឯងមិនដែរបែបនឹងទេ ឆាប់ប្រាប់មក... " sugaក៏ជម្រឹតសួរ

" ហឹម~~គឺរឿងដដែរនឹងហេីយបង " Namjoonក៏រៀបរាប់ប្រាប់ទៅsugaគ្រប់យ៉ាងនូវរឿងដែរលោកគីមបាននិយាយជាមួយគេ

" នេះគាត់មកដៀលឯងដល់ថ្នាក់នឹងហេស " sugaហួសចិត្តមិនស្ទេីរទេគ្រាន់តែចង់អោយកូនឈប់ទាក់ទងគ្នាគាត់ហ៊ានលេីកចំនួនទឹកលុយដេីម្បីទិញទឹកចិត្តគេ នៅហ៊ានមកប្របាថមេីលងាយគេសល់ផ្ទះទៀតផង

" បាទមេនហេីយបង " Namjoonគេក៏ពិបាកចិត្តនូវរឿងនឹងដូចគ្នា អ្នកគ្មានលុយធ្វេីអ្វីក៏តែងតែខុសដែរ ទឹកមាត់សាបដូចជាទឹកទន្លេ ទោះខំនិយាយយ៉ាងណាក៏គ្មាអ្នកផ្តល់តម្លៃដែរ

" កុំពិបាកចិត្តអីjoon ថ្ងៃណាមួយគាត់នឹងឃេីញពីតម្លៃរបស់ឯង គាត់នឹងស្តាយក្រោយបេីគាត់នៅតែធ្វេីបែបនេះទៀត " sugaបានត្រឹមយកដៃទៅអង្អែលខ្នងលួងលោមប្អូនប៉ុណ្ណោះ ព្រោះគេដឹងច្បាស់ណាស់ថាអ្នកមានកេរ្តិ៍ឈ្មោះដូចជាលោកគីមគេមិនអោយកូនរបស់គេមកស្រឡាញ់អ្នកក្រដូចជាយេីងទេ

♥️និស្ស័យDonde viven las historias. Descúbrelo ahora