35

464 43 4
                                    

វិមានMin ( វិមានរបស់suga)

ផាំង~ផាំង~ផាំង~
សម្លេងគ្រាប់កាំភ្លេីងលាន់លឺកងរំពងពេញវិមានរបស់នាយsuga តែវាមិនមេនបាញ់ចេញពីដៃរបស់នាយនោះទេ វាបាញ់ចេញពីដៃរបស់បុរសសង្ហារមាឌមាំម្នាក់ ដែរឈរពាក់អាវគ្រសសេរពណ៍ខ្មៅសមនឹងឋាន:យសសក្តិរបស់គេ
មានអង្គរក្សឈរអមការពារមិនលេីសពីប្រាំនាក់នោះទេ

" នៅត្រង់ដដែរ " នាយនិយាយទាំងលេីកសរសេីរខ្លួនឯង មានមោទនភាពណាស់ដែរបានបាញ់កាំភ្លេីងត្រង់បែបនេះរាល់ថ្ងៃគេចូលចិត្តសំឡេងស្នូរកាំភ្លេីងណាស់ គេតែងចេញមកសមបាញ់តែម្នាក់ឯងនៅឯក្រោយវិមានជារឿយៗ

" អ្នកបម្រេីយកទឹកមកអោយខ្ញុំបន្តិច " សម្តីដ៏សែនរឹងកំប្រឹសដូចជាសត្វខ្លាបានស្រែកទៅកាន់អ្នកបម្រេីនៅក្នុងវិមានអោយយកទឹកមកអោយខ្លួន

" ច៎...ចា៎...." អ្នកបម្រេីស្រីនៅក្នុងផ្ទះក៏ប្រញាប់រូតរះលេីកទឹកត្រជាក់យកមកអោយកម្លោះសង្ហាររបស់យេីង ពួកគេត្រូវតែបម្រេីនាយអោយល្អមិនអោយទាស់ចិត្តត្រង់ណាឡេីយ បេីមិនចឹងទេពួកគេនឹងអាចទទួលទោសក៏ថាបាន

" នេះចា៎ទឹក អ្នកប្រុសRM " អ្នកបម្រេីក៏អោនក្បាលចុះហុចទឹកទៅអោយនាយ ឯនាយក៏យកមកផឹកក្អឺកៗរហូតទាល់តែអស់រួចក៏ហុតអោយទៅអ្នកបម្រេីស្រីម្នាក់នោះវិញ

" អរគុណហេីយ " RM

" ចា៎អ្នកប្រុស" អ្នកបម្រេីនៅក្នុងវិមានមួយនេះសុទ្ធតែគោរពកោតក្លាចអំណាចរបស់RMគ្រប់គ្នា អាចនិយាយបានថាRM នឹងSugaគឺសុទ្ធតែជាអ្នកមានអំណាចដូចគ្នា តែអ្នកបម្រេីស្រឡាញ់នឹងចូលចិត្តRMណាស់ទោះបីគាត់ជាមនុស្សមុឺងម៉ាត់ ផ្តាច់ការ កាចសាហាវមេន តែវាក៏សម្រាប់តែមនុស្សអាក្រក់តែប៉ុណ្ណោះ

" និយាយអីចឹងបងSugaមកវិញរឺនៅ!! " RM

" អ៎នោះចា៎ គាត់មកហេីយ " កំពុងតែនិយាយជាមួយអ្នកបម្រេី RMក៏ក្រលេកទៅឃេីញឡានទំនេីបពណ៍ខ្មៅរលេីបរលោងប្រហែងជាបួនគ្រឿងបានបេីកចូលមកកាន់វិមានមួយនេះតែម្តង វាគឺជាឡានរបស់នាយsugaចុះអម មកជាមួយនឹងនាយតូចjhopeយេីងផងដែរ មិនរងចាំយូរRMក៏ប្រញាប់ចូលមកខាងក្នុងវិមានវិញដេីម្បីមកទទួលនាយ

♥️និស្ស័យWhere stories live. Discover now