36

392 41 3
                                    

ពេលវាលាកន្លងផុតទៅជាច្រេីនថ្ងៃការដាក់ដេញថ្លៃពេជ្យក៏ឈានចូលមកដល់ ក្នុងកម្មវិធីមានភ្ញៀវកិត្តិយសជាច្រេីនរូបមិនថាជាម៉ាហ្វៀលរឺក៏ជាអ្នករកសុីនោះទេសុទ្ធតែបានមកចូលរួមក្នុងការដេញថ្លៃ
ពេជ្យមួយនេះទាំងអស់ កម្មវិធីរៀបចំបែបទំនេីបបំពាក់ទៅដោយរូបពេជ្យយ៉ាងភ្លឺចិញ្ចាចចិញ្ចែង អ្នកយកព័តមានក៏ចុះត្រៀបត្រាពេញខាងមុខកម្មវិធីដេីម្បីចាប់យករូបភាពពីសំណាក់ភ្ញៀវកិត្តិយសក៏ដូចជាម្ចាស់កម្មវិធីនេះទាំងមូលផងដែរ

ងុឺត~~~

ឡានទំនេីបពណ៍ក្រហមរលេីបរលោងមួយគ្រឿងបានបេីកមកឈប់នៅខាងមុខកម្មវិធីនេះតែម្តងហេីយក៏នៅមានឡានទំនេីបជាច្រេីនគ្រឿងទៀតដែរបេីកអមសងខាងផងដែរ ជំហានជេីងឈានចុះចេញពីលេីឡានបង្ហាញអោយឃេីញនៅកម្លោះតូចត្រឡឹងពាក់គ្រងឈុតពណ៍សរលាយខ្មៅអមជាមួយនឹងគ្រឿងពេជ្យស្រោបពីលេីបែបមនុសស្សប្រុសមេីលទៅវាពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នុងយប់មួយនេះក៏ព្រោះតែគេមាននាមជាម្ចាស់កម្មវិធីនេះទាំងមូលនោះអី គេត្រូវតែស្រស់ស្អាតជាងគេ

អ្នកការសែតចាប់ផ្តេីមចាប់យករូបភាពយ៉ាងព្រោងព្រាតមិនងាយនោះទេដែរកម្លោះតូចម៉ាហ្វៀលKim Seokjinបង្ហាញខ្លួនបែបនេះនោះ

" សុំទោសលោកSeokjinតេីខ្ញុំអាចសួរសំណួរទៅកាន់លោកមួយចំនួនបានទេ!! " អ្នកការសែត

" បាន..."

" តេីលោកកសាងកេរ្តិ៍ឈ្មោះមួយនេះឡេីងតែម្នាក់ឯងទេមេនទេ " អ្នកការសែត

" មេនហេីយខ្ញុំកសាងវាឡេីងតែម្នាក់ឯងទេ តែ....."

" តែអីទៅលោកSeokjin ពួកខ្ញុំពិតជាចង់ដឹងខ្លាំងណាថាលោកធ្វេីយ៉ាងណាអាចឈានមកភាពល្បីល្បាញដល់ថ្នាក់នេះ..."

" ក៏ព្រោះតែមានកម្លាំងចិត្តពីមនុស្សម្នាក់" Jin

" អ្នកណាគេដែរទៅ..."

" មេនហេីយៗអ្នកណាគេដែរទៅលោកSeokjin..."

Seokjinមិនបានឆ្លេីយនោះទេក៏បន្តដំណេីរចូលទៅខាងក្នុងកម្មវិធី
ឯអង្គរក្សឃេីញបែបនេះក៏ប្រញាប់រត់ចូលមកឃាត់ពាំងផ្លូវនឹងអោយចៅហ្វាយតូចរបស់ខ្លួនដេីរចូលទៅខាងក្នុង

♥️និស្ស័យWhere stories live. Discover now