@ក្នុងបន្ទប់របស់Namjoon
ក្នុងបន្ទប់របស់Namjoonវានៅតែមានសភាពស្រស់ស្អាតដដែរទោះបីជាវាមានធំក្លិនថ្នាំបន្តិចក៏ដោយក៏វានៅតែមានរបៀបរាបរយមិនរញេរញៃឡេីយ។ jinដេីរចូលមកក្នុងបន្ទប់ទាំងដៃនៅតែកាន់រូចថតរបស់Namjoonជាប់ដដែរ ចូលមកដល់គេក៏ដាក់ខ្លួនគេងនៅលេីគ្រែរបស់Namjoonទាំងបិទភ្នែកស្រូបក្លិនដែរនៅជាប់ខ្នោយនឹងភួយទោះវាលាយជាមួយនឹងក្លិនថ្នាំក៏ដោយក៏វានៅតែមិនអាចរលប់បាត់ក្លិនរបស់ម្ចាស់បន្ទប់មួយនេះឡេីយ។ ផ្ការរុក្ខជាតិធ្លាប់តែស្រស់ស្អាតវាប្រែទៅជាស្រពោនដូចជាកំពុងតែជួយរំលែកទុក្ខដល់ម្ចាស់របស់វាដែរបានចាកចេញទៅ....jinសម្លឹងមេីលទៅកាន់គ្រប់យ៉ាងនៅក្នុងបន្ទប់មួយនេះអនុស្សាវរីយ៍ដែរធ្លាប់សាងរួមគ្នាវាក៏លេចជារូបភាពនៅចំពោះមុខរបស់គេទាំងអស់
( សន្យានឹងអូនណា៎ ថាទោះជាមានរឿងអ្វីក៏ដោយក៏បងមិនត្រូវលេងដៃអូនចោលដែរ ត្រូវនៅជាមួយអូនរហូតលឺទេ?....)
( ទេ! បងមិនសន្យាទេ តែបងនឹងធ្វេីវាសម្រាប់អូន បងនឹងនៅក្បែរអូនមេីលថែរអូនជារៀងរហូត អូនកុំភ័យខ្លាចបងទៅណាឆ្ងាយពីអូនអី បងនឹងនៅចាំធ្វេីជាខែលកាពារសម្រាប់អូន ជាពិសេសបងនឹងសុំអូនរៀបការនៅពេលវេលារដែរសបស្របមកដល់ បងស្រឡាញ់អូនណា៎
Kim Seokjinរបស់បង .....)(មើលចុះ ឡើងជាំមាត់បាត់ទៅហើយ បើទុកយូរច្បាស់ជាជាំជាងហ្នឹងជាមិនខាន ឃើញទេកុំឲ្យទៅរករឿងជាមួយគេឥឡូវវាអញ្ចឹង................)
(បាទk'jinឆ្នាស់)
(យ៉ាងមិចប្រុសឆ្នាស់ k'jin.....)
សម្តីនឹងកាយវិការគ្រប់បែបយ៉ាងរបស់Namjoonនឹងគេធ្លាប់សាងរួមគ្នាវាក៏លេចរូបរាងឡេីងទាំងអស់ក្នុងការស្រមេីស្រមៃរបស់jinតែម្នាក់ឯង គេញញឹមលាយជាមួយនឹងទឹកភ្នែកនៃក្តីឈឺចាប់ដែរមិនអាចនិយាយចេញមកបាន ពេលវេលារដែរមានក្តីសុខជាមួយគ្នាវាពិតជាខ្លីខ្លាំងណាស់សួរថាអ្នកណាដែរចង់អោយមនុស្សដែរខ្លួនស្រឡាញ់ចាកចេញទៅនោះ!! គ្មាននោះទេ......
Jinងេីបទម្លាក់រូបថតចុះអោយស្រួលបួលទៅនឹងគ្រែទាំងលេីកភួយយកមកដណ្តប់អោយរូចថតរបស់Namjoonប្រៀបដូចជាមនុស្សទៅហេីយ។
គេក៏ដេីរមកអង្គុយនៅឯតុរៀនដែរNamjoonធ្លាប់បានអង្គុយកន្លងមកដោយទឹកមុខយ៉ាងស្ងាត់ស្ងៀម គេក៏ចាប់កាន់វែនតារបស់Namjoonយកមកពាក់មុននឹងបេីកថតតុ រុះរេីរបស់របរនៅក្នុងនោះ តែអ្វីដែរគេបានឃេីញនោះវាសុទ្ធតែជាប្រអប់ថ្នាំទាំងអស់ jinឃេីញហេីយបានត្រឹមតែខ្លោចចិត្តអាណិតអ្នកជាសង្សារបស់ខ្លួនក្រៃលែង មិនដឹងថាគេត្រូវទ្រាំលេបថ្នាំបែបនេះយ៉ាងមិននោះទេ ។

STAI LEGGENDO
♥️និស្ស័យ
Azione« វាជានិស្ស័យដែរនាំអោយពួកយេីងបានស្គាល់គ្នា តែរាល់ទង្វេីគ្រប់យ៉ាងរបស់បងគឺធ្វេីអោយអូនស្រឡាញ់បង បងជារបស់អូនរហូតតរទៅ » ប្រលោមលោកស្នេហាបែបយុវវ័យ មិនសាកសមសម្រាប់ក្មេងៗ សូមអានដោយការទទួលខុសត្រូវ