Episode 01

5.9K 237 6
                                    

សេចក្តីសុខ?ហ្អឹម...ខ្ញុំមិនដែលស្គាល់វាឡើយតាំងតែធំដឹងក្តីមកដល់ពេលនេះ ការរស់នៅសព្វថ្ងៃរបស់ខ្ញុំគឺគ្មានអ្វីក្រៅពីការវាយដុំសម្តីជេរប្រមាថដែលសង្គមដាក់ទោសមកលើខ្ញុំដែលជាក្មេងកំព្រាគ្មានឪពុកម្តាយរស់នៅជ្រកកោនក្នុងគ្រួសារមួយដែលគេតែងតែវាយជេរខ្ញុំគ្មានលោះថ្ងៃ

ហ្អឹមខ្ញុំ គីមថេយ៉ុង អាយុ18ឆ្នាំខ្ញុំជាក្មេងកំព្រាឪពុកម្តាយរបស់ខ្ញុំស្លាប់ចោលខ្ញុំតាំងពីខ្ញុំនៅតូចមកម្ល៉េះ សព្វថ្ងៃនេះខ្ញុំរស់នៅជាមួយនឹងពូមីងរបស់ខ្ញុំនៅឯផ្ទះតូចមួយ ការរស់នៅជ្រកកោនក្រោមដំបូលរបស់អ្នកដទៃវាពិបាកខ្លាំងណាស់ព្រោះតែត្រូវបម្រើគេទទួលរងនូវសម្តីជេរប្រមាថរបស់គេ បើហ៊ានតែធ្វើអ្វីទាស់ខុសបន្តិចច្បាស់ជាត្រូវវាយទៀតក៏ថាបាន ពូមីងរបស់ខ្ញុំពួកគាត់វ៉ក់នឹងល្បែងខ្លាំងណាស់ មួយថ្ងៃៗនៅតែវង់ល្បែងតែប៉ុណ្ណោះទាល់តែពេលណាអស់លុយទើបត្រឡប់មកផ្ទះវិញ ព្រមទាំងជម្រិតទារលុយធ្វើបាបខ្ញុំថែមទៀតផង រាល់ថ្ងៃខ្ញុំធ្វើការនៅម៉ាតមួយកន្លែងប្រាក់ខែរកមកបានប៉ុន្មានខ្ញុំមិនដែលបានសល់ក្នុងខ្លួនឡើយព្រោះតែពួកគាត់យកទៅអស់ ពេលពួកគាត់ចេញផុតក៏ល្អម្យ៉ាងដែរព្រោះគ្មានអ្នកចាំវាយជេរខ្ញុំទៀត តាមពិតទៅគ្រួសាររបស់ខ្ញុំមិនមែនក្រដល់ថ្នាក់នឹងឡើយ ខ្ញុំចាំបានកាលពីតូចខ្ញុំរស់នៅក្នុងវីឡាធំៗមានឡានមានអ្នកបម្រើច្រើនណាស់ ក្រោយពេលប៉ាម៉ាក់ស្លាប់ចោលខ្ញុំអស់ទៅក៏គាត់ប្រគល់អោយពូមីងរបស់ខ្ញុំជាអ្នកមើលថែតែដោយសារការឈ្លក់វង្វេងនឹងរឿងទាំងនេះទើបធ្វើអោយខ្ញុំត្រូវមកនៅក្នុងផ្ទះតូចមួយរកកន្លែងដកដង្ហើមមិនចង់រួចផង

"គីមថេយ៉ុង ឯងនៅអង្គុយស្រមៃស្អីដល់ណាទៀតពេលណាទើបទៅធ្វើម្ហូបអោយយើងសុី"គីមហានដុងគាត់គឺជាប្អូនរបស់ប៉ារបស់ខ្ញុំដែលត្រូវជាពូរបស់ខ្ញុំនឹងឯង គាត់តែងតែបែបនេះជាមួយខ្ញុំមកផ្ទះវិញគ្មានអីក្រៅពីចាញ់អស់ហ្នឹងទេ ណាស់ហើយកុំខ្វល់ច្រើនអីវាជាទម្លាប់របស់ខ្ញុំទៅហើយ

"ខ្ញុំសុំទោសខ្ញុំទៅធ្វើហើយលោកពូចាំមួយភ្លេត"ថេយ៉ុងឃើញមុខគាត់សម្លឹងមកគេទាំងឃោឃៅមកភ្លាមក៏ប្រញាប់រត់ទៅធ្វើបាយម្ហូបអោយគេព្រោះខ្លាចត្រូវរំពាត់ទៀត

You're M I N EWhere stories live. Discover now