Episode 22

920 58 3
                                    

ក្រោយចេញពីofficeរបស់ជុងហ្គុកវិញថេយ៉ុងល៏ដើរចេញទៅវិញតាមផ្លូវក្រោយតាមទម្លាប់របស់គេ ក្រោយចេញផុតសំដៅទៅឡានវិញដែលមានអ្នកចាំរួចជាស្រេចនោះ ក៏បានលឺសម្លេងអ្វីម្យ៉ាងហោះចូលមកត្រចៀកគេធ្វើអោយគេបង្អាក់ដំណើរភ្លាមៗ

"សុំអង្វរកុំធ្វើបាបពួកយើងអី យើងនឹងយកមកសងលោកវិញ"ជាទម្លាប់ទៅហើយដែលកន្លែងអស់នេះមានលឺសម្លេងសើចក្អាកក្អាយនិង យំទួញសោកនោះ តែអ្វីដែលធ្វើអោយគេបង្អាក់ដំណើរនោះគឺវាជាសម្លេងរបស់ពូមីងគេដែលលត់ជង្គង់អង្វរគេផ្តល់ក្តីអាណិត

"យើងលឺសម្តីអស់នេះឡើងស្រគាលត្រចៀកទៅហើយ "

"សុំអង្វរទុកពេលអោយយើងបីថ្ងៃទៀតយើងនឹងរកមកយកសងលោកវិញ"

"បីថ្ងៃក៏បីថ្ងៃ បើពួកឯងមិនសងយើងនឹងសម្លាប់ពួកឯងជាមិនខាន"ពួកគេនិយាយរួចក៏ដើរចេញទៅវិញអស់ ទុកអោយពីរនាក់ប្តីប្រពន្ធងើបឈរវិញទាំងវេទនា ឯអ្នកដែលឈរមើលក៏មិនបាននិយាយចេញមុខទៅការពារពួកគាត់នោះទេព្រោះមិនដឹងជាលើកទីប៉ុន្មានទេដែលគេប្រាប់អោយពួកគាត់អោយឈប់លេងល្បែងអីអស់នោះ រយៈពេលប៉ុន្មានឆ្នាំមកនេះគេក៏មិនសូវបានជួបមុខពូមីងគេនោះដែរ ព្រោះពេលដែលគេមកទីនេះគេចេញចូលតាមច្រកខាងក្រោយច្រើនជាង

"ថេយ៉ុង អូននោះគឺថេយ៉ុងតើ"ក្រោយងើបឈរស្រួលបួលនិងជួយលើកប្រពន្ធមកវិញ ហានដុងក៏ក្រឡេកទៅឃើញថេយ៉ុងដែលបែខ្នងដើរសំដៅទៅឡាននោះ ទើបប្រញាប់អូសដៃប្រពន្ធទៅបង្អាក់ដំណើរគេ

"គីម ថេយ៉ុងឈប់សិន"យូរ៉ាក៏ស្រែកហៅ ថេយ៉ុងក៏មិនចង់ឈប់ប៉ុន្មានដែរតែណាស់ហើយពួកគាត់ក៏ជាសាច់ញាតិដែរទើបបង្ខំខ្លួនងាកមករក

"ហឹម.."ថេយ៉ុងបែមកវិញក៏ក្រហឹមជាការឆ្លើយតបដោយមិននិយាយអ្វីច្រើន

"មុខមាត់ឯងស្រស់បស់ណាស់ទំនងជាមានលុយចាយច្រើនហើយ អោយពួកយើងខ្លះបានទេ?"

"នៅមានមុខមកសុំលុយខ្ញុំទៀត ចុះលុយដែលលក់ខ្ញុំនោះចាញ់ល្បែងអស់ហើយមែនទេ?"

"ឯងកុំនិយាយច្រើនពេកឆាប់អោយយើងមក ឯងចង់អោយពួកអស់នោះមកសម្លាប់យើងមែនទេ យើងជាពូមីងឯង!យើងក៏ធ្លាប់ចិញ្ចឹមក្បាលឯងមកដល់បុណ្ណឹងដែរ"

You're M I N EWhere stories live. Discover now