Episode 24

756 51 2
                                    

ថ្ងៃថ្មីចូលមកដល់គូរស្នេហ៍ថ្មីថ្មោងតែបោកប្រាស់គេយូរអង្វែងនោះក៏ចុះមកខាងក្រោមដើម្បីបំពេញតួនាទីរៀងខ្លួន ឯពេលនេះកំពុងអង្គុយញុាំអាហារពេលព្រឹកជុំគ្នាជាមួយជុងវ៉ុនផងដែរ

"លោកប៉ាថ្ងៃនេះលោកប៉ាត្រឡប់មកផ្ទះញុាំបាយជាមួយកូនវិញទេ?"ជុងវ៉ុនបង្អាក់ភាពស្ងប់ស្ងាត់មុននេះក៏ហារមាត់សួរទៅជុងហ្គុក

"លោកប៉ាមិនហ៊ានសន្យានោះទេតែប៉ានឹងព្យាយាមមកអោយបាន "ជុងហ្គុកក៏ជ្រើសមិនសន្យាព្រោះដឹងស្រាប់ហើយការងារនាយច្រើនហើយទោះបីជាគេចាត់ការរួចរាល់ក៏ពេលខ្លះមានការងារបន្ទាន់ចូលមកក៏ថាបាន

"លោកប៉ា.."ជុងវ៉ុនហាក់អន់ចិត្តពរលដែលនាយឆ្លើយបែបនោះទោះបីជាឥឡូវជុងហ្គុកមាពេលអោយគេច្រើនជាងមុនក៏ប៉ុន្តែគេក៏ចង់ស្និទ្ធស្នាលប្រលែងលេងជាមួយតាមរបៀបក្មេងៗនោះដែរ

"Okayប៉ាសន្យាប៉ានឹងមកញុាំបាយជាមួយកូន"

"យ៉េ..!កូនស្រឡាញ់ប៉ា"

"ញុាំអាហាររបស់កូនទៅដល់ម៉ោងទៅសាលាហើយ"

"ចុះលោកប៉ាជូនកូនទៅដែរទេ?"

"ក្រែងមានបងប្រុសជូនកូនទៅហើយមែនទេ?"

"កូនក៏ចង់អោយប៉ាជូនទៅដែរ"

"ជុងវ៉ុនកុំរករឿងអី ក្រែងចង់អោយប៉ាមកញុាំបាយជាមួយកូនអញ្ចឹងប៉ាត្រូវប្រញាប់ទៅធ្វើការនឹងអាលមកជួបកូនវិញនោះអី"

"អញ្ចឹងកូនឈប់រករឿងហើយ"

"ឆាប់ញុាំទៅបងប្រុសនឹងជូនទៅសាលា"

"បាទលោកប៉ា"

[S K I P]

"ខំរៀនលឺទេ?"ថេយ៉ុងក៏បានជូនជុងវ៉ុនមកសាលាដូចរាល់ដងតាមទម្លាប់របស់គេ

"បាទបងប្រុស បងប្រុសកុំភ្លេចមកទទួលអូនណា"ជុងវ៉ុន

"បងដឹងហើយឆាប់ចូលទៅដល់ម៉ោងចូលរៀនហើយ"

"បាយបាយបងប្រុស"ជុងវ៉ុនក៏លាដៃហើយដើរចូលទៅខាងក្នុងជាមួយអ្នកគ្រូបាត់ ថេយ៉ុងសម្លឹងមើលជុងវ៉ុនដើរទៅផុតក៏ឡើងឡានទៅបន្ត តាមទម្លាប់ក្រោយជូនជុងវ៉ុនដាក់សាលារួចគេក៏ត្រឡប់ទៅផ្ទះវិញឬក៏ទៅរកជុងហ្គុក តែថ្ងៃនេះគេមិនបានទៅទីនោះទេគឺគេបានទៅកន្លែងផ្សេងវិញ

You're M I N EWhere stories live. Discover now